ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនា​កា​ររឿង​វាយ​អ្នក​កា​សែត ពី​ក្រុម​ដេវីដ ​ឆា​ណាយ​វា ប្រកាស​សាល​ក្រមថ្ងៃ​27​ មិថុនា

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ ​លោកស្រី​ចាំង ​ស៊ី​ណាត ​ចៅ​ក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​ ​កាល​​ពី​ថ្ងៃទី​២៤ មិថុនា ​បាន​លើក​សំណុំ​រឿង​​​​ព្រហ្ម​ទណ្ឌ​​ទាក់​ទិន​នឹងការ​​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​ដែល​ជា​អំពើ​ហិ.ង្សា​ដោ​យ​ចេតនា​​​ ហើយ​​ស្ថាន​ទម្ងន់​ទោស​នេះ ​​ដែល​​មានជន​ជាប់​​ចោទ​ឈ្មោះ​ដេវី​​ដ​​ ឆាណាយ​វា ​​ភេទប្រុស ​និង​ឈ្មោះ​ប្រាក់​ អូ ហ្វី ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​ដែល​ជា​ក្មួយ​​ត្រូវ​បាន​នាំ​​មក​កាន់​​​សវនាការ​​ដើម្បី​​សួរ​ដេញ​ដោល​​នៅ​​ចំពោះ​មុខ​ចៅ​ក្រម

​រាជ​ធានី​ភ្នំពេញ ​៖ ​លោកស្រី​ចាំង ​ស៊ី​ណាត ​ចៅ​ក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​ ​កាល​​ពី​ថ្ងៃទី​២៤ មិថុនា ​បាន​លើក​សំណុំ​រឿង​​​​ព្រហ្ម​ទណ្ឌ​​ទាក់​ទិន​នឹងការ​​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​ដែល​ជា​អំពើ​ហិង្សា​ដោ​យ​ចេតនា​​​ ហើយ​​ស្ថាន​ទម្ងន់​ទោស​នេះ ​​ដែល​​មានជន​ជាប់​​ចោទ​ឈ្មោះ​ដេវី​​ដ​​ ឆាណាយ​វា ​​ភេទប្រុស ​និង​ឈ្មោះ​ប្រាក់​ អូ ហ្វី ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​ដែល​ជា​ក្មួយ​​ត្រូវ​បាន​នាំ​​មក​កាន់​​​សវនាការ​​ដើម្បី​​សួរ​ដេញ​ដោល​​នៅ​​ចំពោះ​មុខ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​​រង​លោក​ជេត ​ខេមរា ​។ ចំណែក​​ឈ្មោះ​យ៉ាន ស៊ីណា ​អតីត​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​មិន​មាន​វត្ត​មាន​​នៅ​ក្នុង​សវនាការ​នោះ​ទេ ពី​ព្រោះ​ជន​រូបនោះ​បាន​​រត់​គេច​ខ្លួន​​​​ក្រោយ​ថ្ងៃ​កើត​ហេតុ ។ ​

ការ​សួរ​ដេញ​ដោល​​នៅ​ក្នុង​សវនាការ​បាន​ប្រើ​​ពេល​​​អស់​​ជាង​៣​ម៉ោង ដោយ​មាន​ការ​ចាក់​​​​​​មើល​​​វីដេ​អូ​ឃ្លីប​ស្តី​ពី​អំពើ​​ហិង្សា​ដែល​ជន​ជាប់ចោទ​បាន​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​​ ។ បន្ទាប់​ពី​សួរ​ដេញ​ដោល​រួច​មក​ ចៅ​ក្រម​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​បាន​​ប្រកាស​ពន្យារ​ពេល​ប្រកាស​សាល​ក្រម​លើ​សំ​ណុំ​រឿង​ក្រុម​ដេវីដ ឆាណាយ​វា វា​យ​អ្នក​កាសែត​​នៅ ថ្ងៃទី​​២៧ មិថុនា ​ខាងមុខ ។ មុន​ពេល​សវនា​ការ​ នៅ​ចំពោះ​ម​ុខ​អង្គ​សវនា​ការ​ ជន​ជាប់ចោទ​បាន​ទាម​ទារ​ឱ្យ​តុលា​ការ​អនុ​ញ្ញាត​ឱ្យ​មានការ​ថត​​វី​​ដេ​អូ​​​​ចាក់​ផ្សាយ​​​តាម​ស្ថានីយ​​ទូរ​​ទស្សន៍​​ និង​សារព័ត៌​មាន​ជាតិ​ដែល​បាន​​​ចុះ​ផ្សាយ​​ ឬ​បានចាក់​ផ្សាយ​រូបភាព​ដែល​ក្រុម​របស់​​ខ្លួន​បាន​​ធ្វើ​សកម្មភាព​ កាលពី​យប់ថ្ងៃ​ទី​១៩ មីនា​ ​​​ឆ្នាំ​២០១៣ ​កន្លង​មក​ ។

ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ចៅ​ក្រម​​ជំនុំ​ជម្រះ​​លោក​ស្រី​ចាំង ​ស៊ីណាត ​និងតំណាង​អយ្យ​ការ​លោក​ព្រះ​រាជ​អាជ្ញា​រង​ ជេត ខេមរា ​​បាន​បដិសេធ​​ ព្រោះ​​មិ​ន​ចាំ​បាច់​ថតរូប​ទេ​ ហើយ​បទ​បញ្ជា​ផ្ទៃ​ក្នុង​​​របស់​តុលាការ​ មិន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ថត​ក្នុង​សវនា​ការ​​​ឡើយ​ ។ ជន​ជាប់​ចោទ​ឈ្មោះ​ អូ​ហ្វី បាន​និយាយ​ប្រាប់​តុលាការ​ថា​ នៅ​ថ្ងៃ​​កើត​ហេតុ​ កាលពីថ្ងៃទី​១៩ មីនា ឆ្នាំ​២០១៣ ខ្លួ​ន​​បាន​បើក​​រថយន្ត​ពណ៌​ក្រហម​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​​ ។ នៅ​ពេល​បត់​ឆ្វេង​​តាម​ផ្លូវ​លេខ​២១៤​ ​ក៏​មាន​រថយន្ត​មួ​យ​ទៀត​​បាន​មក​បុក​រថយន្ត​​របស់​គេ​ពី​​ក្រោយ បណ្តាល​ឱ្យ​រថយន្ត​គេ​បាន​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ ។ ​

នៅ​ពេល​កើតហេតុ​​​​ គេ​បាន​ទូរស័ព្ទ​​ទៅ​ឪពុក​មារបស់​ខ្លួន​ឈ្មោះ​​ដេវីដ ឆាណាយវា ​ឱ្យ​មក​ជួយ​ខ្លួន​ ព្រោះ​មិន​អាច​បើក​រថយន្ត​បាន ។ ​នៅ​ពេល​នោះ​ពិតជា​មានការ​វាយ​តប់​គ្នា​ ​ប៉ុន្តែ​​​ជាការ​​វាយ​ទៅ​វិញ​ទៅ​មក​​ជា​មួយ​អ្នក​កាសែត ​ខណៈ​​ពេល​ក្រុម​អ្នក​​កាសែត​បាន​ព្យាយាម​​ថតរូប​កន្លែងកើ​ត​ហេតុ​​ ហើយ​​ក្រុម​ខ្លួន​​បាន​ហាម​មិន​ឱ្យ​អ្នក​កាសែត​ថត ។ ជន​ជាប់ចោទ​ឈ្មោះ​ដេវីដ​​ ឆាណាយ​វា ​​បាន​រៀបរាប់​​ប្រាប់​តុលាការ​ថា​ ខ្លួន​​​គេ​បាន​វាស​ដៃ​ដើម្បី​​ការពារ​​ឈ្មោះ​ប្រាក់ អូហ្វី ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​ ហើយ​គ្រាហ៍​ក្មួយ​រុញ​បញ្ចូល​រថយន្ត​​ ខណៈ​ពេល​មានក្រុម​ប្រជា​ជន​ និង​អ្នក​កាសែត​បាន​ព្យាយាម​វាយ​មិន​ឱ្យគាត់​ចេញ ពី​កន្លែង​​កើត​ហេតុ ។

នៅ​ពេល​នោះ​ឈ្មោះ​យ៉ាន​ ស៊ីណា ​​បានចេញ​​ពីរថយន្ត​របស់​ខ្លួន​​ទៅ​ជួួ​យ​កុំ​ឱ្យ​​មាន​ការ​​វា​យ​តប់​គ្នា​ ​​​​។ ប៉ុន្តែ​ឈ្មោះ​​យ៉ាន ស៊ីណា ​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​និងអ្នក​ដទៃ​ទៀត​បាន​ចាប់​យ៉ាន ស៊ីណា ​ជាប់ ។ ​ដោយ​ឃើញ​​ស្ថាន​ភាព​ដូច​នេះ​​ ខ្លួន​បាន​​ព្យាយាម​រំដោះ​ឈ្មោះ​យ៉ាន ស៊ីណា ​​ឱ្យ​ចេញ​ពី​ក្រុម​​មនុស្ស​ដែល​មាន​គ្នា​ប្រមាណ​ពី​៤០​នាក់​ទៅ​៥០​នាក់ ​។ មន្ត្រី​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​​និងប៉ូលិស​ប៉ុស្តិ៍​​បឹង​រាំង​បាន​និយាយ​ប្រាប់តុលា​ការ​ថា ពួក​​គាត​់បាន​សាក​សួរ​ដល​់ប្រជ​ា​ពលរដ្ឋ​​នៅ​កន្លែង​កើត​ហេតុ​ដោយ​ពួក​គាត់​បាន​ចង្អុល​​បង្ហាញ​ថា ឈ្មោះ​​ដេវីដ​​ ឆាណាយ​វា ​​បាន​វាយ​លើ​អ្នក​កាសែត​​ពិត​មែន​បន្ទាប់​ពី​កើត​មាន​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ។ ​

មានការអះ​អាង​​ថា ដើម​បណ្តឹង​​​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ក្នុង​រឿង​​នេះ​​មា​នចំនួន​៥នាក់ ។ ​តាម​ការ​បញ្ជាក់​ជូន​តុលា​ការ​ ជន​រងគ្រោះ​ទាំង​នេះ​​បាន​ទាម​ទារ​សំណង​ជំងឺចិត្ត​រាប់ពាន់​​ដុល្លារ​អាមេរិក​និងសំណង​ការ​ខូច​ខាត​លើ​ករណី​នេះ ​។ ​បើ​ទោះ​​ជា​​​យ៉ាងណា ​ជន​រង​គ្រោះ​ទាំង​៥​នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹងជន​ល្មើស​ទាំងបី​នាក់ មិន​បានចូល​មក​ក្នុង​​​​សវនាការ​​​​កាលពី​ថ្ងៃទី​២៤​ មិថុនា​នោះ​ទេ ។ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​​ជា​អ្នក​កា​សែត​​ចំនួន​ពីរ​នាក់​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​​ទាំងបី​នាក់​ខាង​លើ ​ព្រោះ​ពួកគាត់​រវល់​​បំពេញ​ការ​ងារនិង​បាន​ទទួល​​សំណង​ជា​ប្រាក់​មួយ​ចំនួន​​​ តែ​រឿង​បណ្តឹង​អាជ្ញា​​ទុក​សិទ្ធិ​ជូន​តុលាការ​ជា​អ្ន​ក
​សម្រេច ។​ យោង​តាម​ពាក្យ​​បណ្តឹង​របស់​ជន​រងគ្រោះ​​ដែល​បាន​​ដាក់​ពាក្យ​បណ្តឹងទៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ទាមទារ​សំណង​ការ​​ខូច​ខាត​និង​ជំងឺ​ចិត្ត​​ពី​២.៥០០​ដុល្លារ​អាមេរិក​​ទៅ​១ម៉ឺន​ដុល្លារ​​អាមេរិក​ ៕