សម្លេងផ្ទុះមួយលាន់ឮកណ្តាលអាធ្រាត្របង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ សម្លេងផ្ទុះមួយបានបន្លឺឡើងដែលពុំអាចកំណត់ថាជាសម្លេងផ្ទុះអ្វី កាលពីវេលាម៉ោងជាង ១១ យប់ ថ្ងៃទី២៤ មិថុនា ២០១៣ ក្បែរទីស្នាក់ការសន្តិសុខ៧៦១ តាមបណ្តោយផ្លូវជាតិលេខ៧០ ស្ថិតក្នុងភូមិឈ្នែង ឃុំស្រែខ្ទង់ ស្រុកកែវសីមា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងសម្រាន្តលង់លក់ក្នុងដំណេក ។
ចែករំលែកព័តមាននេះ