ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​​វប្ប​​ធម៌​ ​និង​​ធម្ម​​ជាតិ​ ​ចំនួន​​19​​ត្រូវ​​បាន​​ចុះ​​ក្នុង​​បញ្ជី​ បេតិក​​ភណ្ឌ​​ពិភព​​លោក​​នៅ​​កម្ពុជា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​២៤​ មិថុនា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ថ្លែង​ថា​ មាន​សម្បត្តិ​វប្បធម៌​ និង​ធម្ម​ជាតិ​ចំនួន​១៩​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​ ។ ក្នុង​នោះ​មាន​បេតិក​ភណ្ឌ​ធម្ម​ជាតិ​ចំនួន​៥​ និង​បេតិ​កភណ្ឌ​វប្បធម៌​ចំនួន​១៤​នៅ​ទូទាំង​ពិភព​លោក​ ។

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​២៤​ មិថុនា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ថ្លែង​ថា​ មាន​សម្បត្តិ​វប្បធម៌​ និង​ធម្ម​ជាតិ​ចំនួន​១៩​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​ ។ ក្នុង​នោះ​មាន​បេតិក​ភណ្ឌ​ធម្ម​ជាតិ​ចំនួន​៥​ និង​បេតិ​កភណ្ឌ​វប្បធម៌​ចំនួន​១៤​នៅ​ទូទាំង​ពិភព​លោក​ ។ ការ​សម្រេច​ដាក់​បញ្ចូល​ជា​បេតិ​កភណ្ឌ​ពិភព​លោក​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​លើក​ទី​៣៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ។​

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ មាន​ប្រសាសន៍​ថា​ សមា​ជិក​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​មាន​ចំនួន​២១​ប្រទេស​ ហើយ​រាល់​ការ​សម្រេច​ការ​ដាក់​បញ្ចូល​ជា​បេតិ​កភណ្ឌ​ពិភព​លោក​នោះ​ លុះ​ត្រា​តែ​មាន​ការ​ឯក​ភាព​ជា​កុង​សង់​ស៊ុស​ ទើប​អាច​បញ្ចូល​បាន​ ។ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​លើក​ទី​៣៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គឺ​មាន​សំណើ​សុំ​ចុះ​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភព​លោក​ចំនួន​៣០​ ប៉ុន្តែ​យើង​សម្រេច​តែ​១៩​គម្រោង​ប៉ុណ្ណោះ​ ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ ឆ្នាំ​នេះ​មាន​ការ​លើក​ឡើង​នូវ​គម្រោង​វប្បធម៌​ធម្ម​ជាតិ​ល្អៗ​ច្រើន​ ដែល​ធ្វើ​ឱ្យ​យើង​អាច​ការ​ពារ​បាន​នូវ​បរិស្ថាន​ និង​ជីវិត​ ទាំង​មនុស្ស​សត្វ​ដែល​កំពុង​រស់​នៅ​តំបន់​ទាំង​នោះ​ ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ លើក​ទី​៣៧​នេះ​ កម្ពុជា​ដក​ស្រង់​បាន​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ផង​ដែរ​ រួម​មាន​ ការ​រៀប​ចំ​គម្រោង​ផ្សេងៗ​ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​ ទាំង​បេតិ​កភណ្ឌ​វប្បធម៌​ និង​ធម្ម​ជាតិ​ ។ ទន្ទឹម​នោះ​ យើង​ក៏​ដក​ស្រង់​បាន​នូវ​បទ​ពិសោធន៍​តាម​រយៈ​មន្ត្រី​ជំនាញ​នូវ​ការ​ការ​ពារ​ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ពិភព​លោក​នៅ​កម្ពុជា​ រួម​ទាំង​ដោះ​ស្រាយ​រាល់​ការ​លំបាក​ទាំង​ឡាយ​ដែល​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ បាន​និង​កំពុង​ប្រឈម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៅ​កម្ពុជា​ផង​ដែរ​ ៕​