ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ុងតេណេហ្គ្រោ ៈ ជន​ជាតិ​រូម៉ានី​16​នាក់​ស្លា.ប់​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​

10 ឆ្នាំ មុន

ប៉ូលិស​រាយ​ការណ៍​ថា ជន​ជាតិ​រូម៉ានី​១៦​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​៣១​នាក់​ទៀត​ត្រូវ​​របួស​នៅ​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​ ពេល​រថយន្ត​បឺស​មួយ​គ្រឿង​ដែល​ពួក​គេ​បាន​ជិះ​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​មួយ​កាល​ពី​ថ្ងៃទី​២៣​ មិថុនា ។​តុល្យការ​មុន​នេះ​ផ្តល់​ឱ្យ​ដោយ​រដ្ឋមន្ត្រី​មហា​ផ្ទៃ​មុ៉ង​តេ​ណេ​ហ្គ្រោ លោក​ រ៉ាស្គូ​ កុន​ហ្សឺវិក​ រៀប​រាប់​ពី​មនុស្ស​​ស្លា.ប់​១៣​នាក់​ និង​របួស​៣០​នាក់​ ។ រដ្ឋ​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា

ប៉ូលិស​រាយ​ការណ៍​ថា ជន​ជាតិ​រូម៉ានី​១៦​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៣១​នាក់​ទៀត​ត្រូវ​​របួស​នៅ​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​ ពេល​រថយន្ត​បឺស​មួយ​គ្រឿង​ដែល​ពួក​គេ​បាន​ជិះ​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​មួយ​កាល​ពី​ថ្ងៃទី​២៣​ មិថុនា ។​តុល្យការ​មុន​នេះ​ផ្តល់​ឱ្យ​ដោយ​រដ្ឋមន្ត្រី​មហា​ផ្ទៃ​មុ៉ង​តេ​ណេ​ហ្គ្រោ លោក​ រ៉ាស្គូ​ កុន​ហ្សឺវិក​ រៀប​រាប់​ពី​មនុស្ស​​ស្លាប់​១៣​នាក់​ និង​របួស​៣០​នាក់​ ។ រដ្ឋ​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា​ រថយន្ត​បឺស​នោះ​ពាក់​ស្លាក​លេខ​ប្រទេស​រូម៉ានី​ ពុំ​មែន​ពាក់​ស្លាក​លេខ​របស់​ប្រទេស​អ៊ុយ​ក្រែន​ដូច​ដែល​ប៉ូលិស​បញ្ជាក់​ដំបូង​ដោយ​ច្រឡំ​ឡើយ ។​

គ្រោះ​ថ្នាក់​នេះ​កើត​មាន​នៅ​ GRLO តាម​ផ្លូវ​ថ្នល់​កាត់​ភ្នំ​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ខាង​ជើង​ទីក្រុង​ប៉ុដ​ហ្គោ​វីយ៉ា​ រដ្ឋធានី​ម៉ុង​តេណេ​ហ្គ្រោ​ ។ អ្នក​របួស​ភាគ​ច្រើន​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ ។​ នាយក​រដ្ឋ​មន្ត្រី​ម៉ុង​តេណេ​ហ្គ្រោ​ លោក​ មីឡូ​ ហ្សូកា​ណូវិក បាន​ទៅ​កាន់​មន្ទីរពេទ្យ​ពិនិត្យ​មើល​បណ្តា​អ្នក​របួស ។​យោងតាម​សាក្សី​ម្នាក់​ថា​ រថយន្ត​នេះ​បាន​បើក​ចេញ​ពី​ផ្លូវ​ក្រោម​ដី​មួយ​បាន​បុក​ប៉ះ​បង្កាន់​ដៃ​ស្ពាន​មួយ​ ហើយ​ក្រឡាប់​ធ្លាក់​ក្នុង​ជ្រោះ​យ៉ាង​ជ្រៅ​មួយ​ ៕​