ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃីប៊ត​អត់​ខ្សែ​ បត់​ដាក់ហោ​ប៉ៅ​​ងាយ​ស្រួលប្រើ​ជា​មួយ​ទូរស័ព្ទ Android

11 ឆ្នាំ មុន

ឃីប៊ត​​នេះ​ប្រើ Wireless Bluetooth ដោយ​មិន​បាច់​មាន​ខ្សែ រហូត​ដល់​រយៈ​ចម្ងាយ​​១០ម៉ែត្រ​ពី​ទូរស័ព្ទ​ ឬកុំព្យូទ័រ​ មាន​ន័យថា ភ្ជាប់ខ្សែ​ក៏​ប្រើ​បាន មិន​ចាំ​បាច់​ភ្ជាប់​ខ្សែ​ក៏​ប្រើ​បាន។ ថ្ម​របស់​វា​អាច​ប្រើ​បាន​​រហូត​ដល់​៤៥​ម៉ោង​​ ទើប​សាកម្តង ។ ឃីប៊ត​នេះជា​ការរចនា​ម៉ូដ​ចុងក្រោយ​នាពេលថ្មីៗ​នេះ​ ​មាន​ពណ៌ស ​គ្រាប់​​ចុច​របស់​​ឃី​បញ្ចេញ​ពន្លឺ​​នាទីងងឹត​ ហើយ​ឃី​​ប៊ត​ទាំង​មូល​​មាន​ទំហំប៉ុន​

ឃីប៊ត​​នេះ​ប្រើ Wireless Bluetooth ដោយ​មិន​បាច់​មាន​ខ្សែ រហូត​ដល់​រយៈ​ចម្ងាយ​​១០ម៉ែត្រ​ពី​ទូរស័ព្ទ​ ឬកុំព្យូទ័រ​ មាន​ន័យថា ភ្ជាប់ខ្សែ​ក៏​ប្រើ​បាន មិន​ចាំ​បាច់​ភ្ជាប់​ខ្សែ​ក៏​ប្រើ​បាន។ ថ្ម​របស់​វា​អាច​ប្រើ​បាន​​រហូត​ដល់​៤៥​ម៉ោង​​ ទើប​សាកម្តង ។ ឃីប៊ត​នេះជា​ការរចនា​ម៉ូដ​ចុងក្រោយ​នាពេលថ្មីៗ​នេះ​ ​មាន​ពណ៌ស ​គ្រាប់​​ចុច​របស់​​ឃី​បញ្ចេញ​ពន្លឺ​​នាទីងងឹត​ ហើយ​ឃី​​ប៊ត​ទាំង​មូល​​មាន​ទំហំប៉ុន​កូន​កាបូប​ដាក់​ហោប៉ៅ​​​បាន​ងាយ​ស្រួល​ប្រើ អាច​បត់​ដាក់​តាម​ខ្លួនគ្រប់​​ទី​កន្លែង ​ដំណើរ​ការ​ចុច​មាន​លក្ខណៈ​ស៊ីចង្វាក់​ជា​មួយចលនា​ម្រាម​ដៃ ធ្វើឱ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ល្អ​ពេល​​ចុច​ប្រើ​វា​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ និង​កុំព្យូទ័រ ។

ឃីប៊ត​នេះប្រើ​បាន​ជា​មួយ​ទូរស័ព្ទ​ និងកុំព្យូទ័រ​​ដែលដំណើរ​ការ​ដោយ​ប្រព័ន្ធ IOS, Android។ បច្ចុប្បន្ន​​ឃី​ប៊ត​ប្រើ Wireless Bluetooth នេះបាន​ដាក់​លក់​ហើយ​នៅ​សហ​​រដ្ឋអាមេរិក ក្នុង​តម្លៃ​​ប្រហែល​២៩​ដុល្លារ តែ​មិន​ទាន់​មាន​ការ​អះអាង​ពី​ការ​ដាក់​​លក់​នៅស្រុក​ខ្មែរ​ទេ៕