ប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា គូស្វាមីភរិយាជនជាតិអូស្ត្រាលីមួយគូនេះ គឺលោក Mitchell Ring និងអ្នកស្រី Jennifer Colin ត្រូវបានកម្មវិធីព័ត៌មានអូស្ត្រាលី ‘A Current Affair ចាក់ផ្សាយ ឃ្លីបវីដេអូ ចែករំលែករឿងរ៉ាវរន្ធត់ចិត្ត ដែលកើតឡើងដោយផ្ទាល់លើពួកគាត់ទាំងពីរ ដោយសារតែបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បដិសេដសំណើរសុំផ្លាស់ប្តូរកៅអីថ្មី ហើយបន្តទុកអោយពួកគាត់អង្គុយជាប់សាកសពស្ត្រីអ្នកដំណើរម្នាក់ដែលបានដាច់ខ្យល់ស្លាប់នៅនឹងមុខពួកគាត់អស់រយៈពេល៤ម៉ោង ទំរាំតែយន្តហោះចុះចតដល់គោលដៅ។
លោកMitchell Ring និង Jennifer Colin បានរៀបរាប់ថា ក្រោយពេលដែលយន្តហោះចេញដំណើរទីក្រុងMelbourne ប្រទេសអូស្ត្រាលី បានប្រមាណជា១០ម៉ោង ហើយនៅសល់ពេលតែ៤ម៉ោងទៀតនឹងទៅដល់ទីក្រុង Doha ប្រទេសកាតានោះ ស្រាប់តែមានស្ត្រីអ្នកដំណើរម្នាក់ ដែលអង្គុយកៅអីជាប់គ្នាបានងើបទៅបន្ទប់ទឹក ក្រោយចេញមកវិញ នាងក៏ដួលសន្លប់ ស្តូកស្តឹងបង្កការភ្ញាក់ផ្អើលហើយភ្លាមៗ ទោះបីជាអ្នកបម្រើការលើយន្តហោះ និងក្រុមអ្នកដំណើរព្យាយាមសង្គ្រោះបឋមយ៉ាងណាក៏ដោយ ជាអកុសល ស្ត្រីរូបនោះបានផុតដង្ហើមហើយ។
ដំបូងឡើយ បុគ្គលិកលើយន្តហោះបានព្យាយាមគ្រាហ៍សាកសពនេះយកទៅបន្ទប់Business Class ប៉ុន្តែដោយសាររូបរាងកាយរបស់នាងមានទំហំធំពេក ទើបមិនអាចឆ្លងកាត់ច្រកផ្លូវបាន ទើបគេគ្រាហ៍សាកសពនោះ មកដាក់អង្គុយនៅកៅអីដើមវិញ ហើយបុគ្គលិកបម្រើការលើយន្តហោះក៏បានយកភួយមកគ្របលើសាកសពនោះ។
ចែករំលែកព័តមាននេះ