ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​សមាជិកា​បក្ស​ឃុំ​តា​លន់​

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កាលពីរសៀល​ថ្ងៃ​ទី​២៣ មិថុនា ​លោកឧក​ញ៉ា​បណ្ឌិត​​ ជា រតនា ​ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​ អនុ​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង ​និងជាប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់ ​និង​លោក​ថៃ​ នរ​សត្យា​ អនុ​​ប្រធានទី​១ គណៈ​​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់ ស្រុក​​ស្អាង បាន​​​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​​សមាជិក​ សមាជិកា ​គណបក្ស​ប្រជា​​ជន​កម្ពុជា ​ឃុំ​តា​លន់

ខេត្តកណ្តាល ៖ ​កាលពីរសៀល​ថ្ងៃ​ទី​២៣ មិថុនា ​លោកឧក​ញ៉ា​បណ្ឌិត​​ ជា រតនា ​ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​ អនុ​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង ​និងជាប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់ ​និង​លោក​ថៃ​ នរ​សត្យា​ អនុ​​ប្រធានទី​១ គណៈ​​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់ ស្រុក​​ស្អាង បាន​​​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​​សមាជិក​ សមាជិកា ​គណបក្ស​ប្រជា​​ជន​កម្ពុជា ​ឃុំ​តា​លន់ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​ប្រជាពលរដ្ឋ​ជា​សមាជិក សមាជិកា​បក្ស​ចំនួន​១.៨៩៩​នាក់ ។ ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិក​អធម​នៅ​​សាល​​​ប្រជុំ​ស្នាក់​ការ​គណៈ​ពង្រឹង​ឃុំ​តាលន់ ។

លោក​ខឹម ច័ន្ទគិរី ​​ប្រធាន​​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​និងជា​អភិបាល​​ស្រុក​​ស្អាង​ បាន​​​លើក​ឡើង​ពីការ​ខិតខំ​ប្រឹង​ប្រែង​​រៀប​ចំ​រចនា​សម្ព័ន្ធ​ ចង​ក្រង​ប្រធាន​-អនុ​ប្រធាន​​និងសមាជិក​​ក្រុម​បក្ស​នៅ​តាម​មូល​ដ្ឋាន​​ភូមិ​-ឃុំ​​ ប្រយោជន៍​ពង្រឹង​ក្រុម​បក្ស​ដើម្បី​​ត្រៀម​​​សម្រាប់​​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ។

មាន​មតិ​សំណេះ​សំណាល​​នា​ឱកាស​នោះ​  លោក​​ឧក​ញ៉ា​​បណ្ឌិត​​ ជា រតនា ​បាន​ពាំនាំ​នូវ​ការ​ផ្តា​ំ​ផ្ញើ​​សាក​​សួរសុខ​ទុក្ខ​ពីសំណាក់​សម្តេច​ទាំងបី​ ដែល​ជាប្រមុខ​​​ដឹក​នាំ​​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​​ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​និង​​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ដែល​ជា​និច្ច​​កាល​លោក​តែង​តែ​គិតគូរ​ពីសុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ទូ​ទៅ​​គ្រប់​ទី​កន្លែង ។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​​ឧកញ៉ាបណ្ឌិត​​ ក៏​បាន​​​នាំ​យក​អំណោយ​របស់​​​សម្តេច​តេជោ ហ៊ុន សែន​ និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ចែក​ជូន​​សមាជិក​សមា​ជិកា​បក្ស​ចំនួន​១.៨៩៩​នាក់ ​ក្នុងម្នាក់​ៗ​​ថវិកា​ចំនួន​​២ម៉ឺន​រៀល ​និង​ឧបត្ថម្ភ​ដល់​កងកម​្លាំង​ការ​​ពារ​ផងដែរ ​៕