ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ JDIFX ផ្តល់​អាជីព​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​យុវ​ជន​សម័យ​តេជោ​សែន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​ក្រុម​ហ៊ុន​ JDIFX ដែល​​ជា​ក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ហិរញ្ញ​វត្ថុ​ដំបូងគេ​​បង្អស់​លើ​វិស័យ​បណ្តុះ​បណ្តាល​​ និងផ្តល់​ព័ត៌​មាន​ទី​ផ្សារ​​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ បាន​សម្ពោធ​ជាផ្លូវ​ការ កាល​ពី​​ល្ងាច​ថ្ងៃទី​២៣ មិថុនា ​នៅ​មជ្ឈ​មណ្ឌល​​ពិ​ព័រណ៍​​កោះ​ពេជ្រ​ ​ក្រោម​អធិបតី​ភាព​លោក​ជា ចំរើន ​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​។ ​ក្រុម​​ហ៊ុន​នេះ ​នឹង​ផ្តល់​អាជីពផ្នែក​ហិរញ្ញ​វត្ថុ​​

រាជ​ធានី​ភ្នំពេញ ​៖ ​ក្រុម​ហ៊ុន​ JDIFX ដែល​​ជា​ក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ហិរញ្ញ​វត្ថុ​ដំបូងគេ​​បង្អស់​លើ​វិស័យ​បណ្តុះ​បណ្តាល​​ និងផ្តល់​ព័ត៌​មាន​ទី​ផ្សារ​​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ បាន​សម្ពោធ​ជាផ្លូវ​ការ កាល​ពី​​ល្ងាច​ថ្ងៃទី​២៣ មិថុនា ​នៅ​មជ្ឈ​មណ្ឌល​​ពិ​ព័រណ៍​​កោះ​ពេជ្រ​ ​ក្រោម​អធិបតី​ភាព​លោក​ជា ចំរើន ​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​។ ​ក្រុម​​ហ៊ុន​នេះ ​នឹង​ផ្តល់​អាជីពផ្នែក​ហិរញ្ញ​វត្ថុ​​ដល់​​យុវជនសម័យ​តេជោ​សម្រាប់​ត្រៀម​ចូល​ក្នុង​សហគមន៍​​អាស៊ាន​​នៅ​ឆ្នាំ​២០១៥​ខាងមុខ​​ ​។

លោក​សយ​ ប៊ុនថន ​អគ្គ​នាយ​ក​ក្រុ​ម​ហ៊ុន​ JDIFX​ មានប្រសាសន៍​នា​ឱកាសស​ម្ពោធ​​​ក្រុម​ហ៊ុន​ថា ក្រុមហ៊ុន​​​រៀបចំ​កម្មវិធី​នេះ ​គឺមាន​ចេតនា​​ដើម្បី​ផ្តល់​អាជីព​ផ្នែក​ហិរញ្ញវត្ថុ ដល់​យុវ​ជន​សម័យ​តេជោ ​ក្នុងការ​ត្រៀម​ខ្លួន​ចូលទៅ​ក្នុង​សហ​គមន៍​អាស៊ាននា​ ឆ្នា​ំ​២០១៥ និងចេត​នា​មួយ​ទៀតគឺចង់​បណ្តុះ​គំនិត​យុវជន​សម័យ​នេះ​ឱ្យ​មាន​ចំណេះ​ដឹងយ៉ាងទូ​លំ​ទូលាយ​​លើ​វិស័យ​​ហិរញ្ញវត្ថុ​នៅ​ក្នុងប្រទេស​កម្ពុជា​ និងជាការ​ឆ្លើយ​តប​ទៅនឹង​វិស័យ​ហិរញ្ញ​វត្ថុ​មួយ ដែលសហ​គមន៍​នឹងចូល​មក​ដល់​នៅពេល​ឆាប់​ៗនេះ ​។ ជា​ដំបូង​ក្រុម​ហ៊ុន​​នឹង​ផ្តល់​ឱ្យ​​យុវ​ជន​បាន​យល់​ដឹង​ពី​ទ​ី​ផ្សារ​​ផ្នែក​ហិរញ្ញវត្ថុ ​។

លោក​សយ ប៊ុន​ថន បន្ត​ថា​ ក្រុម​ហ៊ុន​នេះ​ប្រើប្រាស់​ចំណេះ​​ដឹង ​បទ​ពិសោធន៍​ និងធន​ធាន​របស់​​អ្នក​ជំនាញ​ហិរញ្ញ​វត្ថុ ដើម្បីផ្តល់​ឱកាស​វិនិយោគ​លើ​វិស័យ​អប់រំ អចលន​ទ្រព្យ​ ការ​ចរាចរ​រូបិយប័ណ្ណ​អន្តរ​ជាតិ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប ​ក្នុង​បុព្វ​ហេតុ​ដើម្បីបណ្តុះ​ពលរដ្ឋ​និង​យុវ​ជន​ឆ្លាត​អំពី​ឥទិ្ធ​ពល​និង​គុណ​តម្លៃ​នៃហិរញ្ញ​វត្ថុ​នៅក្នុងសហគមន៍​អាស៊ាន ។ ​ឆ្លង​តាម​បទ​ពិសោធន៍​​ការ​ងារ​នៅ​ក្នុង​សង្គម​ស៊ីវិល​អស់​ជាង​១៥​ឆ្នាំ ​និង​ក្រោយ​ពេល​បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​សិង្ហ​បុរី ​លោក​បាន​រក​ឃើញ​ថា ពលរដ្ឋ​ និស្សិត​ បញ្ញ​វន្ត​​កម្ពុជា ​មាន​ភាព​ទំនេរ​​ច្រើន​ ហើយ​ភាព​ទំនេរ​ទាំង​នេះ​ ​​មិន​បាន​​ចូលរួម​ក្នុងការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ​និងសង្គម​ជាតិ​ទេ ។

លោក​Mario Singh អ្នក​ឯកទេស​​ផ្នែក​​ហិរញ្ញ​វត្ថុ មកពី​ប្រទេស​សិង្ហ​បុរី ​ថ្លែង​ថា ​វិស័យ​ហិរញ្ញ​វត្ថុ​នេះមាន​សារ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​​ភាព​ក្មេងខ្ចី​ខាងផ្នែក​នេះ​​ខុស​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​សហ​ភាពអឺរ៉ុប​ សហ​​រដ្ឋ​អាមេរិក​ជាដើម​ដែល​ជា​​ប្រទេស​មួ​យ​ចំណាស់​លើ​ផ្នែក​នេះ ។ លោក​បន្ត​ថា ​មាន​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​​បានរ​ក​ប្រាក់​ចំណេញ​ពីការ​បណ្តាក់​ទុន​ ហើយ​ប្រាក់​ចំណេញ​ទាំង​នោះ​ជា​រូបិយ​​​ប័ណ្ណ​ផ្សេង​ៗ​គ្នា​ចូល​ទៅ​​ក្នុងក្រុម​ហ៊ុន​តែ​មួយ ក៏​ប៉ុន្តែ​បើក្រុម​ហ៊ុន​ទាំង​នោះ​​មិន​បាន​ដឹង​ពី​​អត្រា​ប្តូរ​ប្រាក់​​ ពីទ​ី​ផ្សារ​ហិរញ្ញ​វត្ថុ​ប្រទេស​ផ្សេង​ៗ​ជាមួយ​នឹង​ប្រាក់​ក្នុង​ស្រុក​នោះ ទេ ​គេនឹង​បង់​ខាត​ប្រាក់​ចំណេញ​របស់​គេ ​។ នៅ​ពេល​ដែលគេ​យល់​ដឹង​ពីទីផ្សារ​ហិរញ្ញ​វត្ថុ​នៃ​បណ្តា​ប្រទេស​​ផ្សេង​ហើយ​ គេនឹង​មានការ​​ការ​ពារ​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​របស់ពួក​គេ ​។

ទាក់​ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​​​ដែរ ​វានឹង​ធ្វើ​ឱ្យ​បណ្តា​ក្រុម​​ហ៊ុន​​នានា​នៅ​ក្នុង​ស្រុក​​មាន​ការ​រីក​ចម្រើន​ ​និងធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​​របស់​ក្រុម​ហ៊ុន​នោះ ​ម​ានការ​កើន​ឡើង ​​​បើសិន​ណា​ជា​ម្ចាស់​ក្រុម​ហ៊ុន​ក៏​ដូច​ជាអ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​បាន​យល​់ពី​ហិរញ្ញ​វត្ថុ​និង​គ្រប់គ្រង​​ហិរញ្ញវត្ថុ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ល្អ​​ ។ ​តាម​ធម្មតា ​​នៅ​ពេល​ដែល​ក្រុមហ៊ុន​​ណាមួយ​ខ្វះ​ខាត​ដើម​ទុន ​ក្រុម​ហ៊ុន​នោះ​នឹង​​ទៅ​រក​ខ្ចី​​ទុន​​ពីធនាគារ​ ឬពី​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នាន​ា​ជាដើម តែនៅ​ពេល​ដែល​ខ្ចីទុន​គេ គឺ​យើង​ត្រូវ​តែ​បង់​ការ​ប្រាក់​ទៅ​ឱ្យ​ធនា​គារ​ ឬ​គ្រឹះ​​​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​នោះ​ ។ ផ្ទុយ​ទៅ​វិញ ​បើ​ក្រុម​ហុ៊ន​​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​បាន​ល្អគឺ​​មិន​ចាំ​បាច់​ខ្ចី​ប្រាក់​និង​បង់​ការ​ប្រាក់​ឱ្យ​ធនាគារ​ ឬគ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញ​វត្ថុ​នោះ​ទេ ​ដូច​​នេះ​​គឺ​យើង​​បាន​ចំណេញ​មួយ​ចំណែក​រួច​ទៅហើយ ។

គួរ​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​JDIFX ​ត្រូវ​បាន​បង្កើត​ឡើង​នា​ឆ្នាំ​២០១២ ជាក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​​ហិរញ្ញ​វត្ថុ​​ដំបូង​បង្អស់​លើ​វិស័យ​បណ្តុះ​បណ្តាល​និងផ្តល់​ព័ត៌​មាន​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​បាន​ទទួល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​លេខ​៦៣២១​ ពណ.ចបព របស់​ក្រសួង​​ពាណិជ្ជ​កម្ម​ចុះ​ថ្ងៃ​ទី​១១​ តុលា ឆ្នាំ​២០១២ ៕