ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសាព្រួតវាយឪពុកក្មេក​ស្ទើរស្លា.ប់​ស្ទើររស់ ចៅសង្កាត់​រារាំង​សមត្ថកិច្ច​ឱ្យ​ចាត់ការ

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់ម្នាក់​​ត្រូវ​បានកូនប្រសា​ប្រុស និង​ដន្លង​ព្រួតគ្នា​វាយ​ស្ទើរ​ស្លា.ប់ស្ទើររស់​ បន្ទាប់ពីមាន​ការ​ឈ្លោះ​ប្រកែក គ្នា​ដ៏​តឹងតែងមួយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៤ មិថុនា ២០១៣ ស្ថិត​ក្នុងសង្កាត់​វត្តគ ក្រុង​បាត់​ដំបង ប៉ុន្តែ​​អ្វី​ដែល​បង្ក​​ឱ្យ​​មាន​បញ្ហា​កាន់​តែខ្លាំងនោះ គឺ​ចៅ​សង្កាត់​វត្តគបានរារាំង​​ និងការពារ​មិន​ឱ្យ​សមត្ថ​កិច្ច​ចាត់ការ​​លើ​ក្រុម​

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់ម្នាក់​​ត្រូវ​បានកូនប្រសា​ប្រុស និង​ដន្លង​ព្រួតគ្នា​វាយ​ស្ទើរ​ស្លាប់ស្ទើររស់​ បន្ទាប់ពីមាន​ការ​ឈ្លោះ​ប្រកែក គ្នា​ដ៏​តឹងតែងមួយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៤ មិថុនា ២០១៣ ស្ថិត​ក្នុងសង្កាត់​វត្តគ ក្រុង​បាត់​ដំបង ប៉ុន្តែ​​អ្វី​ដែល​បង្ក​​ឱ្យ​​មាន​បញ្ហា​កាន់​តែខ្លាំងនោះ គឺ​ចៅ​សង្កាត់​វត្តគបានរារាំង​​ និងការពារ​មិន​ឱ្យ​សមត្ថ​កិច្ច​ចាត់ការ​​លើ​ក្រុម​ជន​បង្ក​ហិង្សា​នេះ​ទេ ថែម​ទាំង​ស្តី​បន្ទោស​កម្លាំង​សមត្ថ​កិច្ច​យ៉ាង​ចាស់ដៃ​ទៀតផង ។

​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹងថា បុរស​ចំណាស់​រងគ្រោះ​ឈ្មោះ​ហែម សុភ័ណ្ឌ អាយុ​៦១​ឆ្នាំ រស់​នៅភូមិ​ក្រពើខាងកើត ឃុំភ្នំសំពៅ​ ស្រុក​បាណន់។ រីឯ​កូនប្រសាដ៏​ឃោរឃៅ​ឈ្មោះ​វិបុល រតនា អាយុ​២៨​ឆ្នាំ រស់នៅភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុ​ងបាត់ដំបង ។ មូល​ហេតុ​ដែល​នាំ​​ឱ្យ​កើត​អំពើហិង្សា​ដ៏​កំរោលនេះ គឺក្រោយ​ពី​លោក​ចៅ​សង្កាត់​វត្តគបញ្ចប់​ការ​ផ្សះ​ផ្សា​រវាងប្តី​ប្រពន្ធ​របស់​ឈ្មោះ​វិបុល រតនា ដែល​រស់នៅ​មិន​ចុះ​សម្រុង​នឹងគ្នា ។

ជនរងគ្រោះ​ឈ្មោះហែម សុភ័ណ្ឌ បានរៀបរាប់ថា កូនស្រី​របស់​លោក​ឈ្មោះ​ហែម ឆដា អាយុ​២៥​ឆ្នាំ និងកូន​ប្រសា​ឈ្មោះ​វិបុល រតនា នេះ រស់នៅ​មិនចុះសម្រុង​គ្នា​ទេ ហើយត្រូវ​លោកចៅ​សង្កាត់ហៅមក​ផ្សះ​ផ្សាគ្នា​តាមបណ្តឹង​​នៃភាគី​ទាំង២ ។ លោកថា ​ក្រោយ​​ពី​បញ្ចប់​ការ​ផ្សះផ្សា​ លោក​បាន​សុំ​យកចៅ​ទៅលេង តែ​កូនប្រសា​មិនឱ្យក៏កើត​មានជម្លោះ​តែម្តង ។ ខណៈនោះ​គាត់​ទៅ​យក​​ចៅ​ពីដៃ​កូនប្រសា តែត្រូវ​កូនប្រសា​មិន​ឱ្យ​ ភ្លាមនោះ​កូនប្រសា​បានទូរស័ព្ទ​ហៅ​ម្តាយ និងបងប្អូន​គេមក​ ៤-៥នាក់ ព្រួតគ្នា​វាយ​មក​លើគាត់តែម្តង បណ្តាលឱ្យ​គាត់បែកចិញ្ចើម​ទាំង​សងខាង ៕