ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែចិញ្ចឹមត្រីមានដំបូលពីលើចំនួន២៧ខ្នងត្រូវក្រុមសមត្ថកិច្ចចម្រុះចុះណែនាំឲ្យរុះរើចេញ

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ស្រុក​បរិបូណ៌ បាន​ចុះ​ណែនាំ​ពលរដ្ឋ​ជា​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ចំនួន​២៧​ខ្នង មាន​ប្រក់​ដំបូល​បណ្ដែត​នៅ​លើ​ទឹកទន្លេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក ឱ្យ​រុះរើ​បែ​ហ្នឹង​ចេញ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ស្រុក​បរិបូណ៌ បាន​ចុះ​ណែនាំ​ពលរដ្ឋ​ជា​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ចំនួន​២៧​ខ្នង មាន​ប្រក់​ដំបូល​បណ្ដែត​នៅ​លើ​ទឹកទន្លេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក ឱ្យ​រុះរើ​បែ​ហ្នឹង​ចេញ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ នេះ​យោង​តាម​បញ្ជា​របស់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ ។

លោក ផល ភាព អភិបាលរង​ស្រុក​បរិបូរណ៍ និង​លោក​ឧត្តមសេនីយ៍ត្រី កេ​ត យ៉ុ​ង ស្នង ការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ខាងលើ​នេះ យោង​តាម​បទបញ្ជា​របស់​ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រុមការងារ​ចម្រុះ​រួម​មាន នគរបាល​ខេត្ត អធិការ​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក អាជ្ញាធរ​ស្រុក​បរិបូរណ៍ និង​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បាន​ចុះ​ផ្សព្វផ្សាយ​ផែនការ​រុះរើ​បែ​ចិញ្ចឹម​ត្រី ដែល​បណ្ដែត​លើ​ទឹក​ចេញពី​ទន្លេ ដែល​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹក ។

ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ ក្រុមការងារ​បាន​ជូនដំណឹង​ឲ្យ​ពួក​គាត់​រុះរើ​បែ​ចេញ​ដោយ​ខ្លួនឯង តាម​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ។ ប៉ុន្តែ​បើ​ម្ចាស់​មិន​រុះរើ​ទេ​ក្រុមការងារ​ចម្រុះ និង​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចុះ​រុះរើ​បែ​បណ្ដែត​លើ​ទឹក​ចោល ដោយ​មិន​ទទួលខុស​ត្រូវការ​ខូចខាត​បែកបាក់​នោះ​ឡើយ ។

លោក ផល ភាព បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិត​វិធានការ​ខាងលើ​នេះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​អនុវត្ត​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​លើ​ទឹក​នេះ តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានផ្ទះ​បណ្ដែត​លើ​ទឹក​ឬ​បែ​នោះ​ឡើយ ។

ករណី​ដែល​មាន​បែ​ប្រក់​ដំបូល​បណ្ដែត​លើ​ទឹកទន្លេ​ខាងលើ​នេះ មាន​ចំនួន​១១ បែ​ខ្នង​នៅ​ក្នុង​ប្រឡាយ​ទឹក​ក្នុងភូមិ​ឆ្នុកទ្រូ និង​១៦ ខ្នង​ទៀត នៅ​ចំណុច​កោះ​ក្រមុំ​ក្នុងភូមិ​កំពង់ព្រះ ។

ក្រុមការងារ​ចម្រុះ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​បែ​សហការ​រុះរើ​បែ​ចេញ​ឲ្យ​អស់ពី​ផ្ទៃ​ទឹកទន្លេ​ដោយ​ខ្លួនឯង តាម​ផែនការ​ខាងលើ​នេះ​ជៀសវាង​ក្រុមការងារ​ចម្រុះ​ចុះ​រុះរើ និង​មានការ​ខូចខាត​បាក់បែក​ទ្រព្យសម្បត្តិ​របស់​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ