ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សា.ក.ស.ពបុរស​ម្នាក់​មិន​ស្គាល់​អត្ត​​សញ្ញាណ​អណ្ដែត​​​ក្រោម​ស្ពាន​ខ្សែកាប​ប្ញស្សី​កែវ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​សាប​ នៅ​ក្រោម​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​អូស​យក​មក​ត្រួតពិនិត្យ​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ ។ ការ​ប្រទះ​ឃើញ​សាកសព​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​សាប​ នៅ​ក្រោម​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​អូស​យក​មក​ត្រួតពិនិត្យ​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ ។

ការ​ប្រទះ​ឃើញ​សាកសព​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ក្បែរ​ជើង​សសរ​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​ផ្នែក​ខាងកើត ក្បែរ​មជ្ឈមណ្ឌល​សន្និបាត​ក្រុមហ៊ុន​OCIC ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។ សាកសព​បុរស​រូប​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​មាន​អាយុប្រមាណ​៣០​ឆ្នាំ ហើយ​អត់​ពាក់អាវ ,​ស្លៀកខោ​ជើងវែង មាន​លក្ខណៈ​ហើម​ស្អុយរលួយ ទៅ​ហើយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹកនេះ សមត្ថកិច្ចនគរបាល​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ទៅ​ជន​ជាតិ​អ៊ី​ស្លា​ម​មក​អូស​សព​យក​ទៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ ដើម្បី​ឲ្យ​នគរបាល​ជំនាញ​ត្រួតពិនិត្យ​។

តាម​សន្តិសុខ​មជ្ឈមណ្ឌល​សន្និបាត​ក្រុមហ៊ុន​OCIC បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ បុគ្គលិក​ផ្នែក​កាមេរ៉ា​សុវត្ថិភាព​បាន​ប្រទះ​ឃើញ​សាកសព​បុរស​រូប​នោះ​អណ្ដែត​នៅ​ជាប់​សសរ​ស្ពាន ​រួច​ប្រាប់​សន្តិសុខ​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ