មិនរំខានដល់តុលាការ តែបានវេចបង្វេចចេញហើយ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីររ៉ែ និងថាម ពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី ធ្លាប់បញ្ជាក់ប្រាប់កោះសន្តិភាពថា មន្ទីរមិនមានសមត្ថភាពរឹបអូសវត្ថុតាងទេ…
ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីររ៉ែ និងថាម ពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី ធ្លាប់បញ្ជាក់ប្រាប់កោះសន្តិភាពថា មន្ទីរមិនមានសមត្ថភាពរឹបអូសវត្ថុតាងទេ…
ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីររ៉ែ និងថាម ពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី ធ្លាប់បញ្ជាក់ប្រាប់កោះសន្តិភាពថា មន្ទីរមិនមានសមត្ថភាពរឹបអូសវត្ថុតាងទេ លើកលែងតែព្រះរាជអាជ្ញា
បញ្ជា។ សូមរំលឹកថា៖ កន្ទេលធំបន្លំដេក…សុំច្បាប់ធ្វើរ៉ែខ្សាច់បក បែរជាសង្ស័យធ្វើរ៉ែមាស…ខេត្តទុកពេលឱ្យ៣ថ្ងៃ
ដោយមិនបង្អង់យូរនាំរំខានដល់តុលាការ បញ្ជាសមត្ថកិច្ចចុះទៅបង្ក្រាបឆ្លៀតពេលរើបង្វេចគេច បើមិនដូច្នោះបង់ខាតលុយវាល់ម៉ឺនដុល្លារ ។
រាប់ចាប់ពីថ្ងៃទី២ ឧសភា ក្រោយសារព័ត៌មានកោះសន្តិភាព និងសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត បានចេញផ្សាយអំពីសកម្មភាពការដ្ឋាន លោក ឡុង សុភា ស្នើសុំអាជ្ញាបណ្ណ ធ្វើអាជីវកម្មខ្សាច់បកបែរ ដាក់គ្រឿងឧបករណ៍សម្ភារស្វែងរកធនធានរ៉ែ ផ្ទុយពីលក្ខខណ្ឌនៃអាជ្ញាបណ្ណសម្រេចផ្តល់អោយត្រឹមរដ្ឋបាលខេត្តមកទល់រសៀលថ្ងៃទី៩ ឧសភា ២០២៥ រយៈពេលមួយសប្តាហ៍ពេញ ទើបគេប្រទះឃើញរថយន្តស្ទូចចំនួន០២គ្រឿងដឹកគ្រឿងឧបករណ៍សម្ភារនោះចេញពីតំបន់ភូមិសាស្ត្រភូមិកញ្ចាញ់ទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដើម្បីជម្លៀសចេញទៅរកទីតាំងរក្សាមានសុវត្ថិភាព ។
យោងតាមការសង្កេតប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទាប់ព័ត៌មានក្នុងស្រុកបានចេញផ្សាយជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍ក្តី ក៏ពុំមានការរំខានដល់មន្ទីរ ឬសមត្ថកិច្ចពាក់ព័ន្ធនានាៗក្រៅពីមន្ទីររ៉ែ និងថាមពលខេត្តនោះឡើយ ។
ទាក់ទងទៅនឹងអាជីវកម្មខ្សាច់ ក្រុមអាជីវករប្រកបអាជីវកម្មរ៉ែខ្សាច់ ក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា ខ្សាច់សំណង់នៅទីរួមខេត្តមិនខ្វះទេ គឺផ្គត់ផ្គង់គ្រប់គ្រាន់មិនទៅដល់ថ្នាក់បកយកខ្សាច់លើគោកក្នុងព្រៃដែលមានចំងាយពីខេត្តជិត១០០km ទប់មិនរួចនឹងថ្លៃ ដឹកជញ្ជូន ពលកម្មសម្ភារទេ ។
សូមបញ្ជាក់ថា មន្ទីររ៉ែនិងថាមពលខេត្ត បានចាត់មន្ត្រីរបស់ខ្លួនចុះទៅពិនិត្យក្នុងទីតាំងការដ្ឋានតាមការស្នើសុំអាជ្ញាប័ណ្ណ ជាលទ្ធផលមន្ទីរបានរកឃើញកំហុសចំនួន២ចំណុច ទី១.ខុសអាជ្ញាបណ្ណដែលបានកំណត់ ទី២. ការប្រើម៉ាស៊ីនរែងយករ៉ែ ដែលមិនមានរអនុញ្ញាត។
លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តធ្លាប់បានប្រាប់កោះសន្តិភាពថា ចំពោះលទ្ធផលមន្ទីរពិនិត្យឃើញខុស២ចំណុច មន្ទីរបានផាកពិន័យចាប់ពី៥លានរៀលឡើងទៅ មើលតាមទំហំជាក់ស្តែង ដែលអាជីវករធ្វើសកម្មភាព និងត្រូវផ្អាកបណ្តោះអាសន្នលើអាជីវកម្ម រង់ចាំអាជីវករកែសម្រួលសង្វាក់ផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងទុករយៈពេល៣ថ្ងៃ សម្រាប់អាជីវករមកចុះហត្ថលេខាលើកំណត់ហេតុ។
លោកស្រីក៏បានបញ្ជាក់ដែរថា ចំពោះគ្រឿងឧបករណ៍ ក្នុងការដ្ឋាននោះជាម៉ាស៊ីនរែងខ្សាច់ និងក្រួស មន្ទីរមិនមានសមត្ថកិច្ចរឹបអូសវត្ថុតាងទេ លើកលែងតែព្រះរាជអាជ្ញាបញ្ជា។ ប្រភពព័ត៌មានបានបង្ហើបថា បុគ្គលឈ្មោះ ឡុង សុភា គ្រាន់តែជាអ្នកឈរឈ្មោះស្នើសុំអាជ្ញាបណ្ណដើម្បីបានដំណើរការសកម្មភាពប៉ុណ្ណោះ ចំណែកនៅពីក្រោយខ្នងម្ចាស់លុយនិងអ្នកការពារគឺមានខ្នងបង្អែកក្រាស់ៗធំៗមិនបញ្ចេញមុខ ។
ចំពោះករណីខាងលើនេះ កោះសន្តិភាពមានការសោកស្ដាយជាខ្លាំងដែលរកភស្តុតាងបុគ្គលនៅពីក្រោយខ្នងមិនបាន។ ប្រសិនរកឃើញការពិត និងមានភស្តុតាងជាក់ស្ដែងគ្រប់គ្រាន់កោះសន្តិភាពនិងរៀបរាប់ឲ្យចំៗ ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្នធ្លាប់មានប្រសាសន៍លើកទឹកចិត្តឱ្យសារព័ត៌មានត្រូវហ៊ាននិយាយការពិត និយាយត្រង់ ដើម្បីថ្នាក់ដឹកនាំមានការសម្រេច «កុំបំពានអ្នកដទៃកុំបំភ្លៃការពិត» ៕
ចែករំលែកព័តមាននេះ