ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករ៨ភូមិ-ឃុំប្រាសាទខឹងសម្បារ និងបុគ្គលដែលយកច្រវ៉ាក់ចាក់ទ្វារសំណង់ទឹក ដែលការនាំគ្នាតវ៉ានេះជាលើកទី២ហើយ សុំអោយក្រសួងនិងមន្ទីរជំនាញជួយដោះស្រាយ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅឃុំប្រាសាទ ស្រុកព្រៈនេត្រព្រៈ។

ប្រជាកសិករប្រាប់ថា ប្រជាកសិករ៨ភូមិជាច្រើននាក់ បាននាំគ្នាខឹងសម្បារនៅពេលនាំគ្នាបើកទ្វារទឹកត្រូវបានបុគ្គលដែលមិនទាន់ស្គាល់មុខបានលួចចាក់ទ្វារទឹកចំនួន៣កន្លែងនៅចំណុចប្រឡាយខាងកើត អាង៧៨ និងប្រឡាយអូរតាខ្វិត នៅពេលប្រជាកសិករតម្រូវការទឹកបូមដាក់ស្រូវប្រាំង
ទើបបង្កបង្កើនផលខ្លះ ត្រូវការទឹក និងខ្លះទៀតកំពុងព្រួស ។

ប្រជាកសិករបានបញ្ជាក់ថា អ្នកដែលចាក់ទ្វារសំណង់ទឹកមិនបានទាន់បានស្គាល់មុខនៅឡើយទេសួរអាជ្ញាធរភូមិ.ឃុំប្រាសាទ ឆ្លើយដាក់គ្នាដូចអាយ៉ៃឆ្លងឆ្លើយ ទើបប្រជាកសិករសម្រេចនាំគ្នាកាត់ច្រវ៉ាក់ទ្វារទឹកបាន១កន្លែង ដែលតម្រូវការចាំបាច់និងនៅសល់២ទ្វារទឹកទៀត ដែលមិនទាន់បានកាត់កន្លងមក កាលពីវស្សាមិញត្រូវបុគ្គលឆ្លៀតឱកាសបានលួចយកច្រវ៉ាក់ចាក់សោសំណង់ទ្វារទឹកម្តងមកហើយ ត្រូវបានប្រជាកសិករតវ៉ា ទើបបានដឹងស្គាល់អ្នកឆ្លៀតឱកាសធ្វើស្រែលើខ្នង
រាស្គ្រជាទំលាប់ បើចង់បានទឹកអោយលុយទើបបើកអោយសុំអោយក្រសួងនិងមន្ទីរជំនាញមានចំណាត់ការយកទ្រព្យរដ្ឋធ្វើជាប្រយោជន៍ ។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា វាពិតជាកើតមានមែន ក្រោយលោកបានសួរទៅអាជ្ញាធរឃុំប្រាសាទ ដែលមានបុគ្គលលួចចាក់ចោរសំណង់ទ្វារទឹក ដែលជាអ្នកខាងលើបិទទឹកទុក សម្រាប់បង្កបង្កើនផលនៅពេលអ្នកខាងក្រោមត្រូវការទឹកនាំគ្នាបើកទ្វារទឹកទើបមានទំនាស់កើតឡើង រវាងអ្នកធ្វើស្រែខាងលើ និងខាងក្រោមពេលនេះ ត្រូវអាជ្ញាធរស្រុកព្រៈនេត្រព្រៈ បានហៅទាំងពីរភាគីមកប្រជុំដោះស្រាយនៅសាលាស្រុកព្រៈនេត្រព្រៈមិនទាន់បានដឹងលទ្ធផលនៅឡើយទេ តែសំណង់ទ្វារទឹករដ្ឋគ្មានជាកម្មសិទ្ធិរបស់អ្នកណាមួយប្រជាកសិករ ត្រូវអាចសុំអាជ្ញាធរមូលដ្ឋានរបស់ខ្លួនដែលកាន់ម៉ាល្វេនបើកទឹកបើកជូនបានគ្រាប់ពេលចាំបាច់ ៕



ចែករំលែកព័តមាននេះ