ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បើកការបា.ញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល ក្រោយតែងតាំងមេដឹកនាំថ្មី ខណៈចំនួនអ្នកស្លា.ប់កើនដល់ជាង១,៣០០នាក់

1 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​ប្រកាស ​នា​ថ្ងៃ​ទី​៩​ មីនា​ ពី​ការ​បាញ់​ស្រោច​មី​ស៊ី​ល​ជា​ថ្មី​ទៀត​លើ​អ៉ី​ស្រា​អែ​ល ក្រោយ​ការ​ជ្រើសតាំង​មេដឹកនាំ​កំពូល​ថ្មី​របស់​ខ្លួន​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ជ្រើសតាំង​នោះ អ៉ី​រ៉​ង់​បាន​បាញ់​ស្រោច​មី​ស៊ី​ល​ថ្មី​ៗ​ដាក់​អ៉ី​ស្រា​អែ​ល ​។…

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​ប្រកាស ​នា​ថ្ងៃ​ទី​៩​ មីនា​ ពី​ការ​បាញ់​ស្រោច​មី​ស៊ី​ល​ជា​ថ្មី​ទៀត​លើ​អ៉ី​ស្រា​អែ​ល ក្រោយ​ការ​ជ្រើសតាំង​មេដឹកនាំ​កំពូល​ថ្មី​របស់​ខ្លួន​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ជ្រើសតាំង​នោះ អ៉ី​រ៉​ង់​បាន​បាញ់​ស្រោច​មី​ស៊ី​ល​ថ្មី​ៗ​ដាក់​អ៉ី​ស្រា​អែ​ល ​។

ប្រទេស​គុយ​វ៉ែត​ នា​យប់​ថ្ងៃ​ទី​៨​ មក​ទី​៩​មីនា រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ និង​ដ្រូ​ន​ជា​ថ្មី​របស់
អ៉ី​រ៉​ង់​។ ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​ក៏​លាន់ឮ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៩ ​មីនា នៅ​តាម​ចំណុច​ជា​ច្រើន​នៃ​ក្រុង​ដូ​ហា​រដ្ឋ​ធានី​កា​តា​ ។ ប្រទេស​បា​រ៉ែ​ន​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៨​មីនា ពី​ជន​ស៊ី​វិល​ច្រើន​នាក់​រង​របួស​ ក្នុង​នោះ​ម្នាក់​របួសធ្ងន់ ក្នុង​ការ​វាយប្រហារ​របស់​ដ្រូ​នអ៉ី​រ៉​ង់ បន្ទាប់​ពី​មុន​នេះ ​រាយការណ៍​ពី​ការ​ខូចខាត​ក្នុង​ស្ថានីយ​ចម្រាញ់​ទឹកសមុទ្រ​មក​ជា​ទឹកសាប​មួ​យក​ន្លៃ​ង ​។

ជា​សញ្ញា​នៃ​ការ​កើនឡើង​ភាព​តានតឹង​ក្នុង​សង្គ្រាម​ក្នុង​តំបន់់​ឈូង​សមុទ្រ​ពែ​រ្ស៍ ក្រសួងការបរទេស​អា​មេ​រិ​ក​នា​យប់​ថ្ងៃ​ទី​៨​ មីនា បាន​ចេញ​បញ្ជា​ដល់​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងអស់​ក៏​ដូច​ជា​
គ្រួ​សារ​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត មក​ពី​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ពួក​គេ​ ។

ក្នុង​ស​ង្ក្រា​ម​១០​ថ្ងៃ​មកនេះ តាម​តំណាង​អចិន្ត្រៃយ៍​អ៉ី​រ់ង់​ប្រចាំ​អ​.​ស​.​ប​ថា មនុស្ស​យ៉ាងតិច​១៣៣២​នាក់​ បាន​ត្រូវ​ស្លាប់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក ក្នុង​នោះ​ ១៧៥​នាក់​ជា​សិស្សសាលា​ និង​បុគ្គលិក​សិក្សា ក្នុង​ការ​វាយប្រហារ​លើ​សាលារៀន​សម្រាប់​នារី​មួយ​នៅ​ក្រុង​មី​ណាប​ភាគ​ខាងត្បូង
​ប្រទេស​ ។ ចំណែក​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​នៅ​លី​បង់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៨៤​នាក់ ចាប់តាំងពី​អ៉ី​ស្រា​អែ​ល​វាយប្រហារ​ជា​ថ្មី​លើ​លី​បង់​មក ​។

អ៉ី​ស្រា​អែ​ល​វាយប្រហារ​ថ្មី​ៗ​លើ​អ៉ី​រ់ង់​ និង​លី​បង់ អ៉ីស្រា​អែ​ល​គូសបញ្ជាក់​ នា​ថ្ងៃ​ទី​៩​ មីនា​ ពី​ការ​វាយ​ប្រហារ​រលក​ថ្មី​ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អ៉ី​រ៉​ង់​នៅ​ភាគ​កណ្ដាល​ប្រទេស​ ។ នោះ​ជា​ការ​វាយ​ប្រហារ​ថ្មី​លើក​ដំបូង​ហើយ​ក្រោយ​ពី​អ៉ី​រ៉​ង់​ជ្រើសរើស​មេដឹកនាំ​កំពូល​ថ្មី​មក​ ។

ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ក៏​សំដៅលើ​បណ្ដា​ទីតាំង​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ក្រុង​បេ​រូត ដែល​នៅ​ទីនោះ​ស្នូរ​ផ្ទុះ​ថ្មី​ៗ​បាន​លាន់ឮ​ ។ ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​លើ​ដី​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៨​មក​ទី​៩​មីនា​រវាង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ និង​កងទ័ព​អ៉ី​ស្រា​អែ​ល នៅ​ភាគ​ខាងកើត​លី​បង់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ