ខេត្តកណ្តាល ៖ ឱកូនអើយកូន ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម ឆ្លងទន្លេឈា.មទាំងថ្លុក បែរជាកូនវង្វេងដើរផ្លូវខុសសេពថ្នាំញៀ.នលែងដឹងខុសត្រូវ ជ.ក់ថ្នាំញៀ.នរួចមកដល់ផ្ទះសំឡុ.តម្តាយចង់យកម៉ូតូទៅជិះ តែម្តាយមិនឱ្យក៏បានសុំលុយម្តាយចំនួន២០ម៉ឺនរៀលបន្ថែមទៀត តែម្តាយនៅតែមិនព្រមឱ្យ ខឹងស្ទុះទៅយកដែកកេះដុតផ្ទះចោល ផ្អើលសមត្ថកិច្ចចុះទៅឃាត់ខ្លួន ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះដែរបានកើតទ្បើង កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះត្រូវជាម្តាយបង្កើតមានឈ្មោះ ហែម សូផាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុយ បូរី ភេទប្រុស អាយុ៣៦ឆ្នាំ(ត្រូវជាកូនបង្កើត) មុខរបរនៅផ្ទះទីលំនៅភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ និងមានសារធាតុញៀ.នក្នុងទឹកនោម(វិជ្ជមាន) ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុរួមមាន ៖ ដែកកេះចំនួនមួយ ។

បើយោងតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ ត្រូវជាម្តាយបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ(ត្រូវជាកូនបង្កើត)បានប្រើប្រាស់ថ្នាំញៀ.ន រួចក៏បានដើរមកដល់ផ្ទះ រករឿងសំឡុ.តជនរងគ្រោះជាម្តាយ ចង់យកម៉ូតូទៅជិះ តែជនរងគ្រោះមិនឱ្យ ស្រាប់តែជនសង្ស័យបានបន្តសុំលុយជនរងគ្រោះចំនួន២០ម៉ឺនរៀលបន្ថែមទៀត តែជនរងគ្រោះនៅតែមិនព្រមឱ្យ ទើបជនសង្ស័យកើតចិត្តខឹងស្ទុះទៅប្រមូលខោអាវមួយចំនួនយកមកដុតចោលក្នុងបន្ទប់ បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោឡើងយ៉ាងខ្លាំង ដើម្បីឱ្យបងប្អូនជិតខាងជួយទើបជនសង្ស័យបានយកទឹកមកពន្ល.ត់ភ្លើងនោះវិញអស់ទៅ ។

ដោយទ្រាំទ្រនឹងទង្វើរបស់កូនប្រុសម្នាក់នេះមិនបាន ទើបគាត់សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ ដើម្បីឪ្យសមត្ថកិច្ចចុះឃាត់ខ្លួនយកមកធ្វើការសួរនាំតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានប្រើប្រាស់គ្រឿងញៀ.ន ហើយខឹងសុំលុយម្តាយមិនបាន ក៏យកខោអាវដុតក្នុងផ្ទះ បណ្តាលឱ្យឆេះអស់ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ