រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ។

នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ ។
ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា ៖

១. ចំណេញពីការបញ្ចុះតម្លៃរហូតដល់ 9% ឬ
២. FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ
៣. ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ ។
*គោលការណ៍បង់ប្រាក់ងាយស្រួល
សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច ។ លើសពីការសាកសួរព័ត៌មាន អតិថិជនដែលបានចូលរួមក៏មានឱកាសចុះឈ្មោះចាប់រង្វាន់រាល់ល្ងាចថ្ងៃកម្មវិធីនីមួយៗថែមទៀតផង ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ៖ 016/017 59 6789 ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ ៖ https://maps.app.goo.gl/M6mgri637d1zFpnk9 ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ