ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​​ផល​​ប្រដាល់​​​វគ្គ​​ប្រកួត​​ជម្រុះ​​វិល​​ជុំ​​ដណ្តើម​​ខ្សែ​​ក្រវាត់​ ​K-cement ​នៅ​​​រេញ​​CTN​​កាល​ពី​​ថ្ងៃ​​​អាទិត្យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ កាលពី​សប្តាហ៍​ទី​១​គេ​បាន​រក​ឃើញ​ម៉ន ​វិរៈ មក​ពី​ក្លិប​វិស្វ​កម្ម​បច្ចេក​ទេស​​ទ័ព​ជើង​គោក​ព្រែក​​ឯង​ ម្នាក់​រួច​មក​ហើយ​នៅ​ក្នុង​ពូល​B ដែល​រក​បាន​៣​ពិន្ទុមុន​​គេ​​បន្ទាប​់​ពី​ប្រកួត​ឈ្នះ​អ៊ុង ស៊ីណា ​​មកពី​ក្លិប​​ផ្សារ​បឹងទំពុន​​នៅ​ក្នុង​ទឹក​ទី​៣ ។ ​

រាជ​ធានី​ភ្នំពេញ ​៖ កាលពី​សប្តាហ៍​ទី​១​គេ​បាន​រក​ឃើញ​ម៉ន ​វិរៈ មក​ពី​ក្លិប​វិស្វ​កម្ម​បច្ចេក​ទេស​​ទ័ព​ជើង​គោក​ព្រែក​​ឯង​ ម្នាក់​រួច​មក​ហើយ​នៅ​ក្នុង​ពូល​B ដែល​រក​បាន​៣​ពិន្ទុមុន​​គេ​​បន្ទាប​់​ពី​ប្រកួត​ឈ្នះ​អ៊ុង ស៊ីណា ​​មកពី​ក្លិប​​ផ្សារ​បឹងទំពុន​​នៅ​ក្នុង​ទឹក​ទី​៣ ។ ​សប្តាហ៍​នេះ ឆាំ​រ៉ែម ​​មកពី​ក្លិប​សិង្ហ​​កីឡា​​​​គឺជា​អ្នក​ទី​២​ ដែល​មាន​សំណាង​រក​បាន​៣​ពិន្ទុ​​ពីការ​ប្រកួត​លើក​ទី​១​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃការ​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ​​ដណ្តើម​​ខ្សែ​ក្រវាត់​​K-cement ទម្ងន់​៥៤​​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​CTN កាលពី​រសៀល​ថ្ងៃ​អាទិត្យ​​ទី​២៣ មិថុនា ​បន្ទាប់​ពី​រូបគេ​បាន​ប្រកួត​ឈ្នះ​ចាន់ រតន​ៈ​មក​​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ​ដោយ​ពិន្ទុ​យ៉ាង​លំបាក​បំផុត​ ។

អ្នក​ប្រដាល់​មាឌ​តូច​ចិត្ត​​ធំ​ ឆាំ​ រ៉ែម ដែល​បាន​មក​ជួប​ចាន់​​ រតនៈ លើក​នេះ​មិន​ធម្មតា​ប៉ុន្មាន​ឡើយ​​ ព្រោះ​អី​គូ​ប្រកួត​របស់​គេ​​មាន​ប្រៀប​ខាង​​កម្ពស់​​ជាងឆ្ងាយ​​ណាស់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​​ក្នុងការ​សម្រុក​​ចូល​​កៀក​ដើម្បី​​​វាយ​​​កែង ​និង​ជង្គង់​​​ឱ្យចំ​គោល​ដៅ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ តាំង​​​​ពី​​ចាប់​​ផ្តើម​ទឹក​ទី​១​​មក​ម្លេ៉ះ ​​ឆាំ​ រ៉ែម ​មិន​មានការ​កោត​ញញើត​គូ​ប្រកួត​បន្តិច​ណា​ឡើយ ។ ​ចាន់ ​រតនៈ បាន​ព្យាយាម​​ប្រើ​ស្នៀត​ជើង​ទាត់​​ដើម្បី​​រារាំង​មិន​ឱ្យ​​គេ​ចូល​កៀក​បាន​ជា​មួយ​នឹង​ការ​​​ប្រើ​ស្នៀត​ជង្គង់​បុក​និង​អុក​មិន​បង្អង់​ក្នុ​ង​គោលបំណង​បង្ក្រាប​​គូ​ប្រកួត​​ឱ្យ​បាន​ឆាប់​បំផុត​។

ប៉ុន្តែ​ឆាំ រ៉ែម ​ដែ​ល​មាន​ចិត្ត​សឿងបំផុតនោះ​ គេ​នៅ​តែ​ដើរចូល​យ៉ាង​ងងើល​រួច​ព្យា​យាម​​ទាត់​សង​វិញដូច​ព្យុះ​ទើប​ចា​ប់​ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤​គេ​​​ឃើញ​ទាំង​សង​ខាង​មាន​ប្រៀប​​ស្មើ​គ្នា​​​​​​ទាំង​បច្ចេក​ទេស​​និងកម្លាំង​ ។ ឆាំ ​រ៉ែម ចាប់​ផ្តើម​ស្រុត​ចុះ​កម្លាំង​បន្តិច​វិញ​​នៅ​ពេល​ឈាន​ចូល​ដល់​ទឹក​ទី​៥​ ទោះ​បី​​ជា​​បែប​​​​នេះ​ក៏​ដោយ​ក៏គេ​​ឃើញ​ចាន់ ​រតនៈ​​ ត្រូវឆាំ ​រ៉ែម ​ទាត់​ជើង​​ក្រោម​ឱ្យដួល​ទាំង​ជំហរ​ជា​​ញឹក​ញាប់​ មិន​តែ​ប៉ុណ្ណោះ​​​ផ្លែជង្គង់​របស់​​គេ​បុក​ចូល​​ចំ​គោល​ដៅ​បាន​ល្អ​ ទើប​ចុង​ក្រោយ​​គេ​​ត្រូវ​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​​ចាន់ រតនៈ ​ទាំ​ងលំបាក​បំផុត ។

រី​ឯគូ​ប្រកួត​មិត្ត​ភាព​វិញ ​ពេជ្រ ​អារុណ​ មកពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ឈ្នះ​ពិន្ទុ​ឡុង សុវណ្ណ​​ពៅ ​មកពីក្លិប​សាល​វ័ន្ត​កីឡា ​។ ​សេរី​ ​រតនា ​មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់ ឈ្នះ​ពិន្ទុ ផល សីហា ​មកពី​ក្លិប​​យុវ​ជន​កម្ពុជា​មាន​ជ័យ ។ សោម តឿទី មក​ពី​ក្លិប​ខ្លារ​ខិន​មាន​​ឫទ្ធិ ឈ្នះពិន្ទុ​យ៉ាម រ៉េត ​មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ។ ហេង សត្រា ​មកពី​ក្លិប​តា​ព្រហ្ម​មាន​​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ផ្តួល​ខុន សីហា ​មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ព្រះវិហារ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤​​ ។

សរ​ រាជ​សីហ៍​ មកពី​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរ ​ឈ្នះ​ពិន្ទុ​ហេង ​សារិទ្ធ ​មកពី​ក្លិប​ព្រៃ​ទទឹង​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​បាត់​ដំបង និងគូចុង​ក្រោយ​បឹង​ ស៊ី​យ៉ាក មក​ពី​ក្លិប​អេភូ​ថង​កីឡា ​ឈ្នះពិន្ទុ គឿម សុវណ្ណ​នឿត ​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍​សាត់ ៕