ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​បង្កើត​​ទីផ្សារ​​រួម​អា​ស៊ាន​នឹង​​យឺត​យ៉ាវ​​ខុស​កាល​​កំណត់​

11 ឆ្នាំ មុន

គំនិត​បង្កើត​ទីផ្សារ​រួម​អាស៊ាន​ ដែល​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​២០០៧​ ទំនង​ជា​មិន​ចូល​ជា​ធរមាន​តាម​ការ​​កំណត់​នោះ​ទេ​ ដោយ​សារ​តែ​បញ្ហា​រំខាន​ជាច្រើន​ក្នុង​ចំណោម​រដ្ឋ​សមាជិក ។​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន (AEC) ឬ​ហៅ​ថា​ទីផ្សារ​រួម​អាស៊ាន​ ទំនង​ជា​មិន​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នៅ​ក្នុងឆ្នាំ​២០១៥​ នោះ​ទេ​ ដោយ​សារ​វា​ហាក់​លេច​ឡើង​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​មហិច្ឆតា​នយោ​បាយ​

គំនិត​បង្កើត​ទីផ្សារ​រួម​អាស៊ាន​ ដែល​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​២០០៧​ ទំនង​ជា​មិន​ចូល​ជា​ធរមាន​តាម​ការ​​កំណត់​នោះ​ទេ​ ដោយ​សារ​តែ​បញ្ហា​រំខាន​ជាច្រើន​ក្នុង​ចំណោម​រដ្ឋ​សមាជិក ។​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន (AEC) ឬ​ហៅ​ថា​ទីផ្សារ​រួម​អាស៊ាន​ ទំនង​ជា​មិន​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នៅ​ក្នុងឆ្នាំ​២០១៥​ នោះ​ទេ​ ដោយ​សារ​វា​ហាក់​លេច​ឡើង​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​មហិច្ឆតា​នយោ​បាយ​ និងឆន្ទៈ​នយោ​បាយ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​ជាច្រើន​ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​មួ​យដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​តាម​សារ​ព័ត៌​មាន​អាស៊ាន ANN ។​

យោងតាមរបាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាស៊ាន CIMB បាន​ឱ្យ​ដឹង​ថា​ ការ​អនុវត្ត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ក្រោម​គំនិត​ផ្តួច​ផ្តើម​នៃ​រដ្ឋ​សមាជិក​អាស៊ាន​នឹង​ចាប់​ផ្តើម​ឃើញ​នូវ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​ ហើយ​ការ​បង្កើត​សហ​គមន៍​នេះ​នឹង​យឺត​យ៉ាវ​មិន​តាម​កាល​កំណត់​ចំពោះ​ទិស​ដៅ​ និង​គម្រោង​ដែល​បាន​កំណត់​នោះ​ទេ ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ ៖ ស្ថានការណ៍​នៃ​ការ​អនុវត្ត​ បញ្ហា​ប្រឈម​ និង​ភាព​រាំង​ស្ទះ​» ក៏បាន​និយាយ​ថា​ វឌ្ឍន​ភាព​សំដៅ​បង្កើត​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន​មិន​បាន​ឆ្លើយ​តប​ទាំង​ស្រុង​ចំពោះ​ភាព​ជាក់​ស្តែង​ ហើយ​រង​ឥទ្ធិពល​ដោយ​សារ​មូល​ហេតុ​នយោ​បាយ ។​ចាប់​តាំង​ពី​លេខាធិការ​ដ្ឋាន​អាស៊ាន​ពឹងពាក់​លើ​រដ្ឋ​សមាជិក​ដែល​មាន​ដូចជា​ ប្រទេស​ប្រ៊ុយ​ណេ​ កម្ពុជា​ ឥណ្ឌូណេស៊ី​ ឡាវ ម៉ាឡេស៊ី​ មីយ៉ាន់​ម៉ា​ ហ្វ៊ីលីពីន​ សិង្ហ​បុរី ថៃ​ និង​វៀត​ណាម​ ​ដើម្បី​សម្រេច​ឱ្យ​បាន​សូចនាករ​នៃ​វឌ្ឍន​ភាព​របស់​អាស៊ាន​ លទ្ធ​ផល​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សមិទ្ធ​ផល​ពិត​ប្រាកដ​នោះ​ទេ ។​

របាយ​ការណ៍​ដដែល​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១១​ ពាណិជ្ជ​កម្ម​នៅ​ក្នុង​បណ្តាប្រទេស​អាស៊ាន​មាន​ចំនួន​ត្រឹមតែ​២៥%​ ប៉ុណ្ណោះ​នៃ​ពាណិជ្ជ​កម្ម​អាស៊ាន​សរុប​ ពោល​គឺធ្លាក់ចុះ​២៥,៤%​ ធៀប​នឹង​ឆ្នាំម​ុន​ និង​ធ្លាក់​ចុះ​២៥,៥% ធៀប​នឹង​ឆ្នាំ​២០០៩ ។​ ផែន​ការ​ AEC ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​ដោយ​មេដឹកនាំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ ឆ្នាំ​២០០៧ ។​

ស្ថិត​ក្រោម​ផែន​ការ​នេះ​ រដ្ឋ​ជាសមាជិក​ទាំងអស់​នឹង​ឃើញ​ពី​លំហូរ​ទំនិញ និង​សេវាកម្ម​សេរី​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ហើយ​ពន្ធ​នាំ​ចូល​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំងអស់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​រង្វង់​០%​ ទៅ​៥%​។​កាលពី​ឆ្នាំ​២០១០​ សិង្ហ​បុរី​ដែល​ជាប្រទេស​សមាជិក​អាស៊ាន​មាន​ជាង​គេ​ មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ចំនួន​៤៣.៩២៩​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ៗ​ ចំណែក​ប្រទេស​មីយ៉ាន់​ម៉ា​មាន​ផលិត​ផល​ក្នុងស្រុក​សរុប​ចំនួន​៧១៥​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ៗ​ ៕​