ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្មែរ​នឹង​មាន​សង្ឃឹម​ហើយ ព្រោះ​ចិន​បើក​ផ្សារ​ធំ​សម្បើមរបស់​ខ្លួន

16 ម៉ោង មុន
  • ភ្នំពេញ

កសិករ​ខ្មែរ​នឹង​មាន​សង្ឃឹម​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ បើសិនជា​ប្រទេស​ចិន​បើក​ទីផ្សារ​ដ៏​ធំ​សម្បើម​របស់​ខ្លួន​ដល់​កសិផល​កម្ពុជា​ដូច​បាន​សន្យា​ ។ លោក វ៉ាង វិ​ន​ពី​ន ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ប្រទេស​ចិន និង​កម្ពុជា ​ជា​មិត្ត​ដែកថែប​ដែល​ស្គាល់ចិត្ត…

កសិករ​ខ្មែរ​នឹង​មាន​សង្ឃឹម​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ បើសិនជា​ប្រទេស​ចិន​បើក​ទីផ្សារ​ដ៏​ធំ​សម្បើម​របស់​ខ្លួន​ដល់​កសិផល​កម្ពុជា​ដូច​បាន​សន្យា​ ។

លោក វ៉ាង វិ​ន​ពី​ន ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ប្រទេស​ចិន និង​កម្ពុជា ​ជា​មិត្ត​ដែកថែប​ដែល​ស្គាល់ចិត្ត ស្គាល់​ថ្លើម​គ្នា ហើយ​ក៏​ជា​ដៃគូ​ជួយ​អភិវឌ្ឍ​រួម​គ្នា​ ។

លោក​និយាយ​ទៀត​ថា ភាគី​ចិន​នឹង​លើកទឹកចិត្ត​ក្រុមហ៊ុន​កាន់តែ​ច្រើន​មក​ដាក់​វិនិយោគទុន​នៅ​កម្ពុជា ព្រមទាំង​បើក​ទីផ្សារ​ទំហំ​ធំ​សម្បើម​ដល់​ភាគី​កម្ពុជា នាំ​ចូល​ផលិតផល​កសិកម្ម​គុណភាព​ល្អ​កាន់តែ​ច្រើន ដើម្បី​ចែករំលែក​ឱកាស​អភិវឌ្ឍ​ចិន​ដល់​មិត្ត​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​អះអាង​បែប​នេះ​ក៏​មាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​និង​ចិន នៅ​ពេល​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៧ ​និង​១៨​ មេ​សា​ កន្លង​មកនេះ​ផង​ដែរ​ ។

ដូច្នេះ​ នេះ​ជា​ការ​តាំងចិត្ត​ដ៏​មុតមាំ​ពី​ប្រទេស​ចិន​នៅ​ក្នុង​ការ​ទទួល​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ