ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Man City សង្ឃឹមថា Leroy Sane នឹង​នៅ​បន្ត​ច្រើន​ឆ្នាំទៅ​មុខ​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ថា…

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ថា លោក​សង្ឃឹមថា Leroy Sane នឹង​នៅ​លេង​ឲ្យ​ក្លិប​របស់​លោក​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ខណៈ​ដែល​កុងត្រា​ថ្មី​កំពុង​តែ​ពិភាក្សា ។

កីឡាករ Sane អាយុ​២២​ឆ្នាំ បាន​លេចមុខ​មាត់​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Bournemouth ក្នុង​លទ្ធផល​ឈ្នះ ៣​ទល់​នឹង​១ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ។ រូបគេ​ត្រូវ​បាន Man City ពី​ក្លិប Schalke នៅ​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​ផោន ។

កុងត្រា​ដែល​ចុះ​ជាមួយនឹង Man City នឹង​ផុត​នៅ​ឆ្នាំ​២០២១ ។ កីឡាករ​រូប​នេះ​កំពុង​តែ​ពិភាក្សា​គ្នា​ជាមួយនឹង Man City ក្នុង​ការ​តម្លើង​ខែ​មុន​ពេល​ដាច់​កុងត្រា ។

លោក Pep Guardiola ថា ៖«​ការ​ជជែក​គ្នា​នេះ​មិនមែន​ត្រឹមតែ​មួយ​ថ្ងៃ​ទេ លើកលែងតែ​ជាមួយ​នឹង Kevin de Bruyne ។ ខ្ញុំ​សង្ឃឹមថា គេ​អាច​លេង​នៅ​ទី​នេះ​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sane បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​៤​គ្រាប់ ក្នុង​ការ​ប្រកួត​ឈ្នះ​៦​ដង ដែល​មាន​គ្រាប់​ប្រចាំ​ក្លិប​សរុប​២២​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ