ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ ​​​បាឡូ​តេលី​​ ​នឹង​អវត្ដមាន​​​ពី​ក្រុមជម្រើស​ជាតិ​​​អីុ​តាលី​​​ក្នុង​ជំ​នួប​​​ជា​មួយ​អេស្ប៉ាញ​

11 ឆ្នាំ មុន

កីឡាករ​​​ខ្សែ​ប្រយុទ្ធ​​​​​ក្រុម​អសុរី​ អីុតាលី​​ដែល​ជា​​ដង្ខៅ​ខាង​រឿង​ចម្រូង​ចម្រាស់​​​បាឡូតេលី​នឹង​​មិន​មាន​អវត្ដមាន​​នៅ​ក្នុង​ជំនួប​​​ជា​មួយ​ក្រុម​​​​​គោ​ជល់​​​អេស្ប៉ាញ​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​​​​នៅ​ថ្ងៃទី​​២៧ មិថុនា ឆ្នាំ​​២០១៣ ​​​​​ ទេ​ដោយ​​សារ​​តែ​​បញ្ហា​របួស​​​រហែក​​សាច់​ដុំ​ភ្លៅ​​​​ឆ្វេងធ្ងន់​ធ្ងរ​ ។​​

​ប្រភព​ព័ត៌មាន​ពី​សហ​ព័ន្ធ​បាល់​​អីុ​តាលី​​​បាន​ប្រកាស​ឱ្យ​ដឹង​​ថា​​​ បញ្ហា​របួស​​ភ្លៅ​ឆ្វេង​ធ្ងន់​ធ្ងរ​​​របស់​កីឡា​ករ​​វ័យ​​២២​ឆ្នាំ​ រូប​នេះ ​​នឹង​​មិន​អាច​ជា​សះ​ស្បើយ​​​ទាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ទេ​ តែ​អាច​​វិល​ត្រឡប់​​​មកកាន់​ទីលាន​ប្រកួត​​​វិញ​ប្រសិន​បើ​​​ក្រុម​អីុ​តាលី​​​​ឈាន​ចូល​​ដល់​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​​ ឬប្រកួត​​យក​​​ចំណាត់ថ្នាក់​លេខ​៣​ ។

​គួរ​រំលឹក​​​ដែរ​ថា ក្រុម​​​បាល់​ទាត់​អីុតាលី​​កំពុង​ញាំញី​ដោយ​កីឡា​ករ​របួស​​​​ដូច​ជា​ ​​កីឡាករ​​ស្លាប​ស្ដាំ​​ Abate របួស​ស្មា​​ កីឡាករ​​​ខ្សែ​បម្រើ​​ Ricardo មានបញ្ហា​របួស​ក្បាល​ ។​ ​ទោះជាមានបញ្ហា​​របួស​ក្ដី​ក្រុមជម្រើស​​ជាតិ​​អីុ​តាលី​​នៅ​តែ​មាន​​​​សង្ឃឹម​​ថា​​អាច​​​យក​ឈ្នះ​​​ក្រុម​​ជើង​​ឯក​ពិ​ភព​​លោក​​អេស្ប៉ាញ​​ឡើង​ទៅ​​​លេង​នៅ​​វគ្គ​​ផ្ដាច់​​ព្រ័ត្រ​បាន​ ៕​