ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខេត្ត ផ្តល់​អំណោយ​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​២​គ្រួសារ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​អស់ទាំង​ស្រុង​ចំនួន​ពីរ​ខ្នង នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោកស្រី…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​អស់ទាំង​ស្រុង​ចំនួន​ពីរ​ខ្នង នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោកស្រី ដួច ដា​រ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ទាំង​សមាជិក សមាជិកា បាន​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន របស់​សាខា​កាកបាទក្រហម​ខេត្ត ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ភ្លាម​ៗ​ចំនួន​០២​គ្រួសារ ស្ថិត​នៅ​ភូមិ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

លោកស្រី ដួច ដា​រ៉ា បាន​មាន​ប្រសាសន៍ ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត ជា​ពិសេស​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែល​ជា​និច្ចកាល សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ ទូទៅ​ជា​ពិសេស ជន​ចាស់ជរា​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​ជន​ពិការ គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ និង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​។

ជាក់ស្តែង ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​០២​គ្រួសារ នា​ពេល​នេះ ទទួល​បាន​អំណោយ​មនុស្សធម៌​មួយ​ចំនួន ដើម្បី​ជួយ​ដោះស្រាយ​នូវ​ការ​ខ្វះខាត បាន​មួយ​រយៈពេល​ខ្លី​។ លោកស្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ដុត​ទៀន ធូប និង​ត្រូវ​បិទ​ចរន្តអគ្គិសនី នៅ​ពេល​ដែល​មិន​នៅផ្ទះ​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ បង្ក​ឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស ជា​ពិសេស ត្រូវ​ខិតខំ​ប្រកប​មុខរបរ​ចិញ្ចឹម ជីវិត​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ស្តារ​នូវ​ជីវភាព​គ្រួសារ​ឡើង​វិញ​។ តាម​ការ​លើក​ឡើង​របស់​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត លោក អាន សុ​ឃី​ម បានឱ្យ​ដឹង​ថា៖

អំណោយ​ដែល​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ រង​គ្រោះ​ចំនួន​០២​គ្រួសារ រួម​មាន​៖ ក្នុង​មួយ​គ្រួសារ ទទួល​អង្ករ​៦០​គីឡូក្រាម ឃី​ត​១​កញ្ចប់ តង់ កន្ទេល ត្រីខ និង​ថវិកា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ថវិកា​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ផង​ដែរ​។ សូម​បញ្ជាក់​ថា តាម​របាយការណ៍​របស់​អធិការរង​នគរបាល​ស្រុក​ពេ​ជ្រា​ដា លោក​វរសេនីយ៍ត្រី ចាន់ ដា​រា បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ លោក​បន្ថែម​ថា ផ្ទះ​ឈើ​ដែល​ឆេះ​អស់ទាំង​ស្រុង​ចំនួន​ពីរ​ខ្នង​នេះ រួម​ទាំង​សម្ភារ​ប្រើប្រាស់ មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ