ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ឆាង​ជា​ស្រាបៀរ​ដែល​នាំ​ចូល​ប្រទេស​មី​យ៉ាន់ម៉ា​ច្រើន​ជាង​គេ​

11 ឆ្នាំ មុន

យោង​តាម​មន្ត្រី​មក​ពី​ក្រុម​ហ៊ុន​ដែល​ប្រតិ​បត្តិ​ការ​ដោយ​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម​ព្រំ​ដែន​(DBT) ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឱ្យ​ដឹង​ថា​ ស្រាបៀរ​និង​ផលិត​ផល​ម្ហូប​អាហារ​គឺ​ជា​ផលិត​ផល​ដែល​បាន​នាំ​ចូល​ច្រើន​បំផុត​ក្នុង​ចំណោម​ការ​នាំ​ចូល​ស្រប​ច្បាប់​ពី​ប្រទេស​ថៃ​ចូល​ទៅ​ប្រទេស​មី​យា៉ន់​មា៉​តាម​តំបន់​ព្រំ​ដែន​ ។

ក្រុម​មន្ត្រី​បាន​និយាយ​ទៀត​ថា​ ក្រុម​ហ៊ុន​ចល័ត​ពីរ​បាន​នាំ​ចេញ​ផលិត​ផល​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​២២៦​ lakh kyats ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៩​ មិថុនា​ ដល់​ថ្ងៃ​ទី​១៧​ មិ​ថុនា​ (1lakh=100.000) ។ ស្រា​បៀរ​ឆាង​ជា​ស្លាក​សញ្ញា​ស្រា​បៀរ​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ថៃ​ គឺ​ជា​ស្រា​បៀរ​ដែល​ត្រូវ​បាន​នាំ​ចេញ​ច្រើន​បំផុត​ក្នុង​ចំណោម​ស្រាបៀរ​ទាំង​  អស់ ។ បើ​ទោះ​បី​ជា​គណៈ​កម្មា​ធិ​ការ​វិ​និយោគ​​មីយា៉ន់​មា៉​បាន​ផ្តល់​ការ​អនុ​ញ្ញាតិ​ស្រប​ច្បាប់​ដល់​ស្រាបៀរ​ឆាង​ដើម្បី​ប្រ​តិ​បត្តិ​ការ​នៅ​ទី​ក្រុង​រ៉ង់​ហ្គូន​ មា៉ន់​ដា​ឡេ​ និង​តុង​ជី​ កាល​ពី​ខែ​មក​រា​ក្តី​ ក៏​ការ​រត់​ពន្ធ​ស្រា​បៀរ​នៅ​តែ​មិន​ទាន់​ធ្លាក់​ចុះ​នៅ​ឡើយ​ ។

បើ​យោង​តាម​ក្រុម​មន្ត្រី​បាន​ឱ្យ​ដឹង​ថា​ ស្រា​បៀរ​ឆាង​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ស្រា​បៀរ​ដែល​ពេញ​និយម​សម្រាប់​ការ​នាំ​ចេញ​ ហើយ​បាន​នាំ​ចេញ​ជា​ច្រើន​លាន​កំប៉ុង​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ ​ស្រាបៀរ​ឆាង​ដែល​បាន​ចាប់​ផ្តើម​ផលិត​កាល​ពី​ខែ​មីនា​ ១៩៩៥​ នៅ​រោង​ចក្រ​ផលិត​ស្រា​បៀរ​ក្នុង​ស្រុក​បាង​បាន​ ខេត្ត​អា​យុ​ធ្យា​ គឺ​ជា​ស្លាក​សញ្ញា​ផលិត​ផល​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ថៃ​ ហើយ​ក៏​ពេញ​និយម​ខ្លាំង​ដែរ​នៅ​ប្រទេស​​មីយា៉ន់​មា៉​ ៕