ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រេង​ឆៅធ្លាក់​ថ្លៃដល់៩៣​ដុល្លារខណៈ​ដែលប្រទេស​ចិនរឹតបន្តឹង​ការផ្តល់​កម្ចី

11 ឆ្នាំ មុន

តម្លៃប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​ចន្ទ ចំ​ពេល​ដែល​មាន​ការ​បារម្ភ​កើន​ឡើង​ដែល​ថា ប្រទេស​ចិន​សម្រេច​រឹត​បន្តឹង​ការ​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ ដែល​ទង្វើ​នេះ​វា​អាច​ប៉ះ​ពាល់​ដល់​កំណើន​នៅ​ក្នុង​ប្រទេស​ដែល​ប្រើ​ប្រាស់​ថាមពល​ធំៗ ។ប្រេង​ឆៅ​សម្រាប់​ចែក​ចាយ​ខែ​សីហា​បាន​ធ្លាក់​ចុះ​២៤​សេន​មក​​នៅ​៩៣,៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ នៅ​ទីក្រុង​ញូវ​យ៉ក ។ ចំណែក​តម្លៃ​ប្រេង​ឆៅ Brent របស់​អង់​គ្លេស​

តម្លៃប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​ចន្ទ ចំ​ពេល​ដែល​មាន​ការ​បារម្ភ​កើន​ឡើង​ដែល​ថា ប្រទេស​ចិន​សម្រេច​រឹត​បន្តឹង​ការ​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ ដែល​ទង្វើ​នេះ​វា​អាច​ប៉ះ​ពាល់​ដល់​កំណើន​នៅ​ក្នុង​ប្រទេស​ដែល​ប្រើ​ប្រាស់​ថាមពល​ធំៗ ។ប្រេង​ឆៅ​សម្រាប់​ចែក​ចាយ​ខែ​សីហា​បាន​ធ្លាក់​ចុះ​២៤​សេន​មក​​នៅ​៩៣,៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ នៅ​ទីក្រុង​ញូវ​យ៉ក ។ ចំណែក​តម្លៃ​ប្រេង​ឆៅ Brent របស់​អង់​គ្លេស​ធ្លាក់​ចុះ​៤៧​សេន​មក​នៅ​១០០,៤៤ដុល្លារក្នុងមួយបារ៉ែល។

គេ​សង្កេត​ឃើញ​ថា សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ទី​២​លើ​ពិភព​លោក ។ កាល​ពី​សប្តាហ៍​មុន បើ​យោង​តាម​ការ​អង្កេត​ឯក​ជន​មួយ​បង្ហាញថា សកម្ម​ភាព​ផលិត​កម្ម​របស់​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន​មួយ​យឺត​បំផុត​រហូត​ដល់​ទៅ​៩​ខែ​គិត​ត្រឹម​ខែ​មិថុនា ។ លើស​ពី​នេះ កំណើន​សេដ្ឋ​កិច្ច​របស់​ចិន​បាន​ធ្លាក់​ចុះ​ហួស​ពី​ការ​ស្មាន​នៅ​ក្នុង​ត្រី​មាស​ទី១ គឺ​ធ្លាក់​ដល់​៧,៧% ហើយ​ក្រុម​អ្នក​ព្យាករណ៍​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​ចិន​ពេញ​មួយ​ឆ្នាំ​២០១៣នេះ ៕