ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​លីលី​ទទួល​ពាន​រង្វាន់​មាសពី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​លីលី​ ផលិត​នំ​ស្រួយ​នៅ​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​មាស​ពី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ ក្នុង​ការ​អនុវត្ត​នូវ​គម្រោង​ឧស្សាហកម្ម​បៃ​តង​នៅ​កម្ពុជា​បាន​ល្អ​ជាង​គេ​ ដែល​ក្រុម​ហ៊ុន​បាន​ចំណាយ​ទៅ​លើ​ថាម​ពល​ផ្សេងៗ​អស់​តិច​ និង​ទទួល​បាន​មក​វិញ​នូវ​ការ​ចំណេញ​ច្រើន​ និងកាត់​បន្ថយ​ការ​បំពុល​បរិស្ថានបាន​ច្រើន​ជាង​គេ​ផង​ដែរ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​លីលី​ ផលិត​នំ​ស្រួយ​នៅ​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​មាស​ពី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ ក្នុង​ការ​អនុវត្ត​នូវ​គម្រោង​ឧស្សាហកម្ម​បៃ​តង​នៅ​កម្ពុជា​បាន​ល្អ​ជាង​គេ​ ដែល​ក្រុម​ហ៊ុន​បាន​ចំណាយ​ទៅ​លើ​ថាម​ពល​ផ្សេងៗ​អស់​តិច​ និង​ទទួល​បាន​មក​វិញ​នូវ​ការ​ចំណេញ​ច្រើន​ និងកាត់​បន្ថយ​ការ​បំពុល​បរិស្ថានបាន​ច្រើន​ជាង​គេ​ផង​ដែរ ។​

ក្រុម​ហ៊ុន​បាន​ទទួល​ពាន​រង្វាន់​នេះ​ ក្នុង​ឱកាស​ដែល​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ រៀបចំ​ធ្វើ​ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​ក្រុម​ហ៊ុន​ សហ​គ្រាស​ដែល​បាន​អនុវត្ត​គម្រោង​ឧស្សាហ​កម្ម​បៃតង​បាន​ល្អ​ជាង​គេ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ មិថុនា​ ២០១៣​ នៅ​សណ្ឋាគារ​ភ្នំពេញ ។​

អ្នក​ស្រី​ ​កែវ​ មុំ នាយិកា​ក្រុម​ហ៊ុន​លីលី​ផលិត​នំ​ស្រួយ​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ អ្នក​ស្រី​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​ក្រុម​ហ៊ុន​លោក​ស្រី​បាន​ទទួលពាន​រង្វាន់​មាស​ពី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​ ដែល​បាន​សហការ​ជា​មួយ​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ​ កូយ​កា ។​ មុន​នឹង​បាន​ទទួល​ពាន​រង្វាន់​នេះ​ ក្រុម​ហ៊ុន​នីមួយៗ​ដែលបានអនុវត្ត​នូវ​គម្រោង​ឧស្សាហ​កម្ម​បៃតង​នេះ​ ធ្វើ​ម៉េច​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថាម​ពល​នៅ​ក្នុង​ដំណើរ​ការ​រោង​ចក្រ​ សហ​គ្រាស​ កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​បាន​ច្រើន​ និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ផង​ដែរ​ ។​

អ្នក​ស្រី​បាន​បន្ថែម​ថា​​ នៅ​ពេល​ក្រុម​ហ៊ុន​នំ​ស្រួយ​លីលី​បាន​អនុវត្ត​នូវ​អ្វី​ដែល​គម្រោង​បាន​ណែនាំ​ឃើញ​ថា​​ ក្រុម​ហ៊ុន​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ដូចជា​ ការ​ចំណាយ​ទៅ​លើ​ថាមពល​អគ្គិសនី​ ការ​ចំណាយ​ទៅ​លើ​ទឹក​ ហើយ​កាក​សំណល់​វិញ​ទៀត​សោត​ក៏​បាន​យក​មក​កែច្នៃ​ដើម្បី​ប្រើ​ប្រាស់​ផ្សេងៗ​នៅ​ក្នុង​តម្រូវ​ការ​ក្នុង​សិប្ប​កម្ម ។​បន្ទាប់​ពី​បាន​អនុវត្ត​កន្លង​មក​ ក្រុម​ហ៊ុន​បាន​ទទួល​ប្រាក់​ចំណេញ​ច្រើន និង​បាន​គិត​គូរ​ដល់​បុគ្គលិក​ ដោយ​បាន​ផ្តល់​ជាប្រាក់​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ និង​រៀបចំធ្វើ​ការ​ដំឡើងប្រាក់​ខែ​ជូន​បុគ្គ​លិក​ដើម្បី​ឱ្យ​គាត់​មាន​ទឹក​ចិត្ត​ក្នុងការ​បំពេញ​ការ​ងារ ។​

មិន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​អនុវត្ត​គម្រោង​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​បរិច្ចាគ​ថវិកា​មួយ​ចំនួន​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ទឹក​ចិត្ត​សប្បុរស​ធម៌​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ផង​ដែរ​ ៕​