នេះ​គឺជា​មូលហេតុ​ដែល Messi ចេះ​តែ​ខំប្រឹង​ជា​និច្ច


តាម​ប្រភព​ព័ត៌មាន Espana បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ពី​មូលហេតុ​របស់​ខ្លួន ដែល​ជម្រុញ​ឲ្យ​ទៅ​មុខជា​និច្ច​រាល់​ការ​ប្រកួត ។ នោះ​គឺជា​ការ​រំពឹង​ទុក​ដ៏​ធំ​របស់ Barcelona ដែល​ត្រូវ​តែ​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ទៀត​។

Messi តែងតែ​ចាត់​ទុក​ភាព​ជោគជ័យ​ជា​ក្រុម​ល្អ​ជាង​ភាព​ជោគជ័យ​តែ​ម្នាក់ឯង ព្រោះ​គេ​ចង់​ឲ្យ Barcelona ឈានមុខ​គេ ។ នៅ​ពេលធ្វើការ​សម្ភាសន៍​ជាមួយនឹង​អ្នកកាសែត Messi ប្រាប់​ថា រាល់​ការ​លេង​ល្អ​ឬ​មិនល្អ គឺ​ត្រូវ​មើលទៅ​លើ​ភាព​ដែល​អាច​ជួយ​ដល់​ក្រុម ។

Messi ប្រាប់​អ្នកកាសែត​ថា ៖«​វា​តែងតែ​មិន​ខុស​ទេ ដែល​ប្រយោជន៍​រួម​ជា​ក្រុម​សំខាន់​ជាង​ប្រយោជន៍​របស់​សាមីខ្លួន​កីឡាករ​ម្នាក់​ៗ ។ នៅ​ពេល​ក្រុម​ណាមួយ​លេង​បាន​ល្អ គឺ​ដោយសារ​តែ​កីឡាករ​ក្នុង​ក្រុម​ខិតខំ​ទាំងអស់​គ្នា​» ។

ជើង​ខ្លាំង​របស់ Barcelona រូប​នេះ​បាន​បន្ត​ថា ៖«​វា​ពិតជា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​របស់​កីឡាករ​ម្នាក់ តែ​វា​សំខាន់​លុះត្រាតែ​ម្នាក់​ៗ​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​របស់​ពួក​គេ​។ ការ​រំពឹង​ដ៏​ធំ​របស់ Barcelona គឺជា​អ្វី​ដែល​ជម្រុញ​ឲ្យ​ខ្ញុំ​ខិតខំ​ទៅ​មុខ​រហូត រាល់​រដូវ​កាល​នីមួយ​។ ពួក​យើង​ត្រូវ​តែ​ឈ្នះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ដែល​ធ្លាប់តែ​ឈ្នះ Ballon d’Or ឆ្លាស់គ្នា​ជាមួយនឹង Ronaldo អស់​ពេល​១០​ឆ្នាំ លើក​នេះ​មិន​បាន​ឈ្នះ​នោះ​ទេ​។ សូ​ម្បី​តែ Ronaldo ក៏​មិន​បាន​ធ្វើ​ជា​ម្ចាស់​ពាន​ទៀត​ដែរ ។ អ្នក​ឈ្នះ​ដែល​ប្រកាស​កាលពី​ម្សិលមិញ គឺជា​កីឡាករ Luka Modric ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ