ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ចាំង​ភ្លើង​រថយន្ដ​បុក​សត្វ​គោ​ដើរ​ឆ្លង​ថ្នល់​របួស​ធ្ងន់​ស្រាល​3​នាក់​

11 ឆ្នាំ មុន

ខេត្ដ​បន្ទាយមានជ័យ​ ៖​ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ដោយ​សារ​ជិះម៉ូតូ​បុក​សត្វគោ​កំពុង​ដើរ​ឆ្លង​ផ្លូវ​ ។​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើ​តឡើង​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៩​ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ​ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ ។​

ប្រភព​ព័ត៌មាន​ពី​នាយប៉ុស្ដិ៍​នគរបាល​ទួល​ពង្រ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ១-​ឈ្មោះ​ អាន​ ផល​ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពាក់​ស្លាក​លេខ​ ប.មានជ័យ​1C-9945 រងរបួស​ធ្ងន់​បែក​ក្បាល​ រយះដងខ្លួន​ ២-​ឈ្មោះ​ យៀន​ វីណា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ របួស​ធ្ងន់​​ និង​៣-​ឈ្មោះ​ លិញ​ ចិន្រ្ដា ភេទប្រុស​ អាយុ​២១​ឆ្នាំ​ របួស​ស្រាល​ ។​ អ្នក​ទាំង​៣​នាក់​ មាន​លំនៅ​ភូមិ​អូរជ្រៅ​ ឃុំ​កូប​ ស្រុក​អូរជ្រៅ​ ។​

សាក្សីឃើញ​ហេតុការណ៍​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ហុងដាឌ្រីម​សេ​១២៥​ ជិះ​គ្នា​៣នាក់​ពី​ទិស​ខាង​លិច​ទៅ​កើត​ក្នុង​ល្បឿនលឿន​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​ចាំង​ភ្លើង​ហ្វា​រថយន្ដ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ ធ្វើ​ឱ្យ​មើល​មិន​ឃើញ​សត្វគោ​១ក្បាល​ ដែល​ដើរ​ឆ្លង​ផ្លូវ​ក៏​ជ្រុល​បុក​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ដួល​របួស​ធ្ងន់​ស្រាល​ទាំង​អស់​គ្នា​ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ ចំណែក​សត្វ​គោ​បាន​ងាប់​ និង​ម៉ូតូ​ខូចខាត​ធ្ងន់​ធ្ងរ​ ។​

មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ សមត្ថកិច្ច​នៅ​មិន​ទាន់​រកមុខ​ម្ចាស់​គោ​ឃើញ​នៅ​ឡើយ​ ។​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ដ​​ ទោះ​យ៉ាង​ណា​សត្វ​គោ​មួយ​ក្បាល​ដែល​ងាប់​នោះ​ ត្រូវ​ប្រគល់​ឱ្យជន​រង​គ្រោះ​ ដើម្បី​លក់​យក​លុយព្យាបាល​របួស​ ៕​