ជាមួយនឹងគម្លាតពិន្ទុ១សត់ នាំឱ្យកីឡាករអាហ្វ្រិកខាងត្បូង Ernie Els មានឱកាសលើកពានកម្មវិធី Munich Open ប្រចាំឆ្នាំ២០១៣របស់សមាគមវាយកូនគោល European Tour។Els បញ្ចប់ជុំផ្តាច់ព្រ័ត្រក្នុងលទ្ធផល៣អាន់ឌ័រប៉ា៦៩ ពោលគឺបន្ទាប់ពីរូបគេធ្វើបានពិន្ទុបឺឌីនៅឡូចុងក្រោយ ។
សរុបលទ្ធផលទាំង៤ជុំគឺ១៨អាន់ឌ័រ២៧០ នាំមុខ១ស្ត្រូកលើកីឡាករដាណឺម៉ាក Thomas Bjorn ដែលឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផលសរុប១៧អាន់ឌ័រ២៧១ ។ ចំណែកកីឡាករបារាំង Alexander Levy បញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីធ្វើបានលទ្ធផលសរុប១៦អាន់ឌ័រ២៧២ ។
ឯទឹកប្រាក់រង្វាន់ Els ដែលជាជើងឯកទទួលបាន៣៣៣ពាន់ដុល្លារអាមេរិក ខណៈ Bjorn ទទួលបាន២២២ពាន់ដុល្លារ ។ កីឡាករ Levy ដែលជាជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់រង្វាន់១២៥ពាន់ដុល្លារ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះមានទឹកប្រាក់រង្វាន់សរុប២លានដុលា្លរ ៕
ចែករំលែកព័តមាននេះ