គ្រាប់បាល់ 4គ្រាប់ម្នាក់ឯងរបស់កីឡាករខ្សែប្រយុទ្ធ Abel Hernandez និងគ្រាប់បាល់ 4 គ្រាប់បន្ថែមទៀតបានមកពីកីឡាករខ្សែបម្រើ Perez (នាទី 27 )កីឡាករខ្សែបម្រើ Lodeiro (នាទី 61 ) កីឡាករខ្សែប្រយុទ្ធ Suarez ស៊ុតបញ្ចូលទីបាន២គ្រាប់(នាទី៨២-៩០ )បានជួយឱ្យក្រុមមេឃខៀវអ៊ុយរូហ្គាយយកឈ្នះក្រុមដែនដីកោះតាហ៊ីទី ដោយលទ្ធផល 8ទល់នឹង 0 កក់បានកៅអី១រួមដំណើរជាមួយក្រុមកំពូលតារាងគោជល់អេស្ប៉ាញឡើងទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះរបាំសំបាប្រេស៊ីលក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធ ទី២៦ មិថុនា ឆ្នាំ២០១៣ខាងមុខនេះ ចំណែកឯក្រុមអីុតាលីត្រូវជួបជាមួយក្រុមអេស្ប៉ាញនៅថ្ងៃទី២៧ មិថុនា ២០១៣ ។
ជ័យជម្នះរបស់ក្រុមមេឃខៀវអ៊ុយរ៉ូហ្គាយដូចជាការជូនដំណើរក្រុមដែនដីកោះបាស៊ីហ្វិកតាហ៊ីទីឱ្យវិលត្រឡប់ទៅមាតុភូមិវិញជាមួយនឹងការបរាជ័យទាំងបីប្រកួតដោយស៊ុតបាល់បញ្ចូលទីគូប្រកួតបានត្រឹមតែ 1 គ្រាប់ តែរបូតវិញ 24 គ្រាប់ ។ ក្រោយពីទទួលបានជ័យជម្នះលោក Oscar Tabarez គ្រូបង្វឹកក្រុមមេឃខៀវអ៊ុយរូហ្គាយបាននិយាយដោយអំណួតថា ៖ គោលបំណងចម្បងរបស់យើងមកកាន់ទឹកដីប្រេស៊ីលគឺដើរឱ្យដល់គោលដៅចុងក្រោយពោលគឺវគ្គផ្ដាច់ព្រ័ត្រ ។
ទោះបីជាយ៉ាងណាក្ដីលោកក៏បានសារភាពដែរថា គ្មានអ្វីមួយមិនអាចកើតឡើងនោះទេក្នុងការប្រកួតបាល់ទាត់មានន័យថា យើងមិនអាចខ្ពស់រំពឹងពេកទេ ខណៈពេលដែលក្រុមរបស់យើងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីលដែលជាក្រុមដ៏ខ្លាំង ៕
ចែករំលែកព័តមាននេះ