ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ឈ្មោះសំ មុន្នីរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ត្រូវបានប៉ូលិសកម្រិតធ្ងន់ខេត្តរតនគិរី ចាប់ខ្លួនកាលពីថ្ងៃទី២៣ មិថុនា ២០១៣ វេលាម៉ោង៤ល្ងាច នៅផ្ទះរបស់ខ្លួននាភូមិហ្វាំង ឃុំបានតុង ស្រុកវ៉ើនសៃ ជាមួយភស្តុតាងប្រាក់ទាំងអស់ដែលលួចបានក្រោយពេលមានបណ្តឹងពីជនរងគ្រោះ ។
ប្រភពបន្តថា កាលពីថ្ងៃទី២២ មិថុនា ២០១៣ វេលាម៉ោង៣និង៤នាទីរសៀល ជនសង្ស័យខាងលើបានចូលទៅតូបលក់គ្រឿងទេសមួយកន្លែងនៅភូមិជាមួយគ្នា ដើម្បីទិញអីវ៉ាន់ ។ ខណៈពេលម្ចាស់ឈ្មោះហ្វាន់ ស្រីល័ក្ខ កំពុងជាប់រវល់ក៏ឆ្លៀតឱកាសលួចយកលុយ១៤០លានដុង រួចគេចខ្លួនបាត់ ។
នៅថ្ងៃទី២៤ មិថុនា ២០១៣ នេះ សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកប្រាក់ទាំងអស់ដែលរឹបអូសត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ៕
ចែករំលែកព័តមាននេះ