មជ្ឈមណ្ឌលឧតុនិយមជាតិចិនគូសបញ្ជាក់កាលពីថ្ងៃទី២៣ មិថុនាថា ព្យុះត្រូពីកាល់ឈ្មោះ BEBINCA នឹងបង្កឱ្យមានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងក្នុងបណ្តាតំបន់ឆ្នេរសមុទ្រភាគខាងត្បូងចិន ។មជ្ឈមណ្ឌលនោះបន្តថា ព្យុះ BEBINCA ដែលបោកបក់លើទីក្រុង QIONGHAI ខេត្តហៃណាន់កាលពីថ្ងៃទី២២ មិថុនានោះកំពុងតែបោកបក់ឆ្ពោះទៅភាគពាយ័ព្យ ។ នាថ្ងៃទី២៣ មិថុនា ព្យុះនោះបោកបក់លើខេត្តក្វាងទុង និងខេត្តហៃណាន់ ។ មជ្ឈមណ្ឌលបានចេញការប្រកាសអាសន្នពណ៌ខៀវចំពោះភ្លៀងធ្លាក់ខ្លាំង ដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់នៅខេត្តយុនណាន់ និងខេត្តហៃណាន់ ។
យោងតាមតុល្យការមួយកាលពីថ្ងៃទី២២ មិថុនា គិតត្រឹមម៉ោង២២ថា ព្យុះ BEBINCA ធ្វើឱ្យស្ទះការហោះហើររបស់យន្តហោះចំនួន១៤៧ជើង ហើយធ្វើឱ្យអ្នកដំណើរជាង៨.០០០នាក់ត្រូវជាប់គាំងនៅព្រលានយន្តហោះមួយក្រោយព្យុះនេះបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងចិន ។ព្យុះនោះកកើតក្នុងសមុទ្រចិនខាងត្បូងពេលទឹកសមុទ្ររងការជះកម្លាំងខ្លាំង នៅចន្លោះប្រទេសហ្វ៊ីលីពីន និងកោះហៃណាន់ ។ ព្យុះនោះញ៉ាំងឱ្យមានខ្យល់បោកបក់ខ្លាំង ព្រមទាំងភ្លៀងធ្លាក់ខ្លាំងចន្លោះភាគខាងជើងវៀតណាម និងភាគខាងត្បូងចិន ៕
ចែករំលែកព័តមាននេះ