ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់លោកម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យកម្លាំងក្រោមឱវាទ ដែលដឹកនាំដោយលោកវរសេនីយ៍ស្រី យូរ៉ា មេបញ្ជាការរង និងជាប្រធានស្រាវជ្រាវយុត្តិធម៌ឱ្យការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន បានចុះចាប់តាមដីកា និងឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានចំនួន៤នាក់ ។
ជនសង្ស័យឃាត់ខ្លួនតាមដីកាម្នាក់ឈ្មោះមី គឹមឆេង ភេទប្រុស អាយុ២២ឆ្នាំ នៅវេលាម៉ោង១២ និង៣០នាទីឈានចូលថ្ងៃទី២៤ មិថុនា ២០១៣ ស្ថិតនៅចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ចំណែកជនសង្ស័យ៣នាក់ទៀតឃាត់ខ្លួនបានជាក់ស្តែង ១-ឈ្មោះលាភ សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ២-ឈ្មោះខេង ហេង អាយុ១៧ឆ្នាំ អ្នកទាំង២មានលំនៅភូមិតាផុស សង្កាត់ស្វាយដង្គំ និង៣-ឈ្មោះព្រហ្ម ស៊ីថង អាយុ១៩ឆ្នាំ នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ មិថុនា ២០១៣ ស្ថិតនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សមត្ថកិច្ចដកហូតបានវត្ថុតាងប្រភេទម្សៅគ្រើមថ្លាពណ៌ស៤កញ្ចប់តូច ស្មើនិង១,៥៦ក្រាម , ថ្នាំញៀន WY ៣គ្រាប់ , ទូរស័ព្ទដៃ៥គ្រឿង, ម៉ូតូC125 មួយគ្រឿង និងឧបករណ៍សម្រាប់ប្រើបាស់ និងស្បោងដាក់គ្រឿងញៀនផងដែរ ។ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ