រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកដេប៉ាឌីម៉ង់សង្គមកិច្ចវិជ្ជា បានរួមសហការជាមួយសាកលវិទ្យាល័យ វ៉ាស៊ីនតោន សមាគមអប់រំសង្គមកិច្ចប្រជាជនអាស៊ាន និងប៉ាស៊ីហ្វិចនៃសហរដ្ឋអាមេរិក បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិស្ដីអំពី កុមារនិងយុវជន នាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ មិថុនា ២០១៣ នៅសណ្ឋាគារសាន់វ៉េ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត អេវ៉ាលូ ប្រធានសមាគមអ្នកអប់រំសង្គមប្រជាជាតិអាស៊ាន និងប៉ាស៊ីហ្វិចនៃសហរដ្ឋអាមេរិក ដោយសន្និសីទនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥មិថុនា២០១៣។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងលើកតម្កើងគុណភាពកុមារនិងយុវជន ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីធ្វើការអប់រំលើវិស័យសង្គមវិជ្ជាឱ្យទទួលបានគុណភាពខ្ពស់ និងឈានចូលក្នុងបទដ្ឋានការអប់រំជាលក្ខណៈអន្តរជាតិ៕
ចែករំលែកព័តមាននេះ