អាកាសយានិក និងតារាសម្តែងនៅលើយន្តហោះ Wind Walker បានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងសម្តែងការហោះហើរក្នុងពិធីអូហាយយ៉ូ អ៊ែរសូ (Ohio Air Show) នៅទីក្រុងដេតុន រដ្ឋអូហាយយូ៉ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ មិថុនា ហើយយន្តហោះបានធ្លាក់មកលើដី ។
តាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២២ មិថុនា ម៉ោងក្នុងស្រុក ដោយមានប្រជាពលរដ្ឋជាច្រើនពាន់នាក់ ចូលរួមទស្សនាការសម្តែងលក្ខណៈជំនាញដើរលើយន្តហោះរបស់លោក ជេន វិកហ្គ័រ អ្នកសម្តែងសៀកនៅលើយន្តហោះ ស៊េរី 450HP Stearman ។ គ្រោះអកុសលបានកើតឡើងនៅពេលយន្តហោះបាន ធ្លាក់បុកនឹងដីបណ្តាលឱ្យអ្នកសម្តែង និងអាកាសយានិកស្លាប់បាត់បង់ជីវិត ។
នៅក្នុងទំព័រហ្វេសបុករបស់លោក ជេន វិកហ្គ័រ ក៏បានប្រកាសពីការស្លាប់របស់សាមីខ្លួន និងលោក ឆាលី ឈ្វេងយល់ ជាអាកាសយានិក ខណៈពេលទីភ្នាក់ងារព័ត៌មានបរទេសបានពិនិត្យឃើញថា យន្តហោះខាងលើបានចុះស្លាកលេខជាឈ្មោះរបស់លោក វិកហ្គ័រ និងនាយកដ្ឋានរបស់លោក វិកហ្គ័រ ។
ប្រភពបន្តទៀតថា បច្ចុប្បន្នគ្មានព័ត៌មានលម្អិតណាមួយបញ្ជាក់ពីគ្រោះថ្នាក់នេះទេ ខណៈពេលទូរស័ព្ទរបស់លោក ឆាលី ឈ្វេងហ្គ័រ មិនអាចទទួលការហៅចូល ។ គួរបញ្ជាក់ថា ក្រោយពេលកើតហេតុយន្តហោះធ្លាក់ ការសម្តែងត្រូវបានលុបចោលពេញមួយថ្ងៃ ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថា ការសម្តែងអាចនឹងដំណើរការបន្តទៀតស្របទៅតាមម៉ោង និងលទ្ធភាព ៕
ចែករំលែកព័តមាននេះ