ទេសាភិបាលធនាគារកណ្តាលអង់គ្លេស លោក មើរវីន ឃីង និងលោក ចូវ សៀវឈួន ទេសាភិបាលធនាគារប្រជាជនចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតការដោះដូររូបិយប័ណ្ណផោន និងយាន់ទៅវិញទៅមករយៈពេល៣ឆ្នាំ ។ នេះបើយោងសេចក្តីប្រកាសតាមគេហទំព័ររបស់ធនាគារកណ្តាលអង់គ្លេសកាលពីថ្ងៃសៅរ៍។
តម្លៃអប្បបរមានៃការដោះដូរមានចំនួន២០០ពាន់លានយាន់ និង២០ពាន់លានផោន ។ ការដោះដូរនេះទំនងជាប្រើប្រាស់ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងដើម្បីគាំទ្រដល់ស្ថេរភាពហិរញ្ញវត្ថុក្នុងស្រុក ។លោកទេសាភិបាលធនាគារកណ្តាលអង់គ្លេស មើរវីន ឃីង ថ្លែងថា វាជាភស្តុតាងមួយចំពោះទំនាក់ទំនងការងារដែលមិនទាន់បានដោះស្រាយរវាងធនាគារកណ្តាលអង់គ្លេស និងធនាគារប្រជាជនចិន ដែលការដោះដូររូបិយប័ណ្ណត្រូវបានចុះហត្ថលេខានាពេលបច្ចុប្បន្ន ។ ការបង្កើតការដោះដូរប្រាក់យាន់ និងប្រាក់ផោន នឹងគាំទ្រដល់ស្ថេរភាពហិរញ្ញវត្ថុក្នុងស្រុករបស់ប្រទេសអង់គ្លេស ៕
ចែករំលែកព័តមាននេះ