ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ដំឡើ់ង​ថ្លៃ​ប្រេង​ឥន្ធនៈ​ បើ​ទោះ​បីជា​មាន​ការ​តវ៉ា​ប្រឆាំង​ក៏​ដោយ​

12 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២១​ មិថុនា​ បានប្រកាស​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៨​ មក​ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ដោយ​ហិង្សា​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ប្រជាជន​ប្រឆាំង​នឹង​វិធាន​ការ​នេះ​ក៏​ដោយ ។​ ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ធ្វើ​ដូច្នេះ​គឺ​ក្នុង​បំណង​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ឧបត្ភម្ភ​ធន​ដែល​បង្ក​ការ​ខាត​បង់​ធ្ងន់​ធ្ងរ ។​

រដ្ឋមន្ត្រី​ថាមពល​ លោក Jero Wacik ថ្លែង​ថា​ តម្លៃ​ប្រេង​ឥន្ធនៈ​នឹង​កើន​ឡើង​ជា​មធ្យម​៣០%​  ចាប់​ពី​ថ្ងៃ​សៅរ៍​ត​ទៅ​ ។ វិធាន​ការ​ខាង​លើ​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​បរិមាណ​ជំនួយ​ហិរញ្ញវ​ត្ថុ​ ដែល​ប្រើ​អស់​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​បាន​បណ្តាល​ឱ្យ​មាន​ក្តី​បារម្ភ​ក្នុង​ចំណោម​វិនិយោ​គិន។​

លោក ​ហត្ថា​ រាជសារ​ រដ្ឋមន្ត្រី​សម្រប​សម្រួល​សេដ្ឋកិច្ច​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា នេះ​គឺ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​ ហើយ​រដ្ឋាភិបាល​បាន​ជ្រើស​រើស​យក​ជម្រើស​ចុង​ក្រោយ ។​ វិបត្តិ​សេដ្ឋ​កិច្ច​សាកល​បាន​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​របស់​យើង​ ទើប​យើង​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ​ដើម្បី​ពង្រឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​យើង ។​

គួរបញ្ជាក់​ថា វិធានការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញ​វត្ថុ​របស់​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ឥណ្ឌូ​ណេស៊ី​ បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​ទូទាំង​ប្រទេស​ ហើយ​ហ្វូង​បាតុករ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ក្រុម​ប៉ូលិស​នៅ​ខាង​ក្រៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ចន្ទ ។​ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ ម្ចាស់​រថយន្ត និង​ម៉ូតូ​បាន​នាំ​គ្នា​តម្រង់​ជួរ​បន្ត​កន្ទុយ​គ្នាដើម្បី​ចាក់​សាំង​ ដែល​ឧបត្ថម្ភ​ធន​នៅ​តាម​បណ្តា​ស្ថានីយ​ប្រេង​ឥន្ធនៈ​មុន​ពេល​តម្លៃ​ឡើងថ្លៃ​ ។ ក្រុម​ប៉ូលិស​បាន​ឈរ​ឈាម​កាម​នៅ​តាម​បណ្តាស្ថានីយ​ប្រេង​ឥន្ធនៈ​ជាច្រើន ។​

តម្លៃប្រេងសាំង​នឹង​កើន​ឡើង​៤៤%​ ក្នុង​មួយ​លីត្រ​ពី​៤.៥០០​រូព្យ៉ា​ (០,៤៦​ដុល្លារ)​ ដល់​ ៦.៥០០រូព្យ៉ា ។ ចំណែក​តម្លៃ​ប្រេង​ម៉ាស៊ូត​នឹង​កើន​ឡើង​២២% ដល់​៥.៥០០​រូព្យ៉ា​ក្នុង​មួយ​លីត្រ​ ៕​