ខេត្តព្រះសីហនុ ៖ បុរសចំណាស់ម្នាក់បានលង់ទឹកស្លាប់ ខណៈពេលដែលគាត់ដើរទៅបត់ជើងតូចនៅខាងមុខផ្ទះ ហើយក៏ងងិតមុខដួលធ្លាក់ចូលទឹក ហើយក៏លង់កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី២៤ មិថុនា ២០១៣ ស្ថិតក្នុងក្រុមទី៨ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះថិន វៃ ភេទប្រុស អាយុ៦០ឆ្នាំ ជាអ្នកធ្វើស្រែ ។
បើតាមប្រភពពីប្រពន្ធឈ្មោះថិន ខេង អាយុ៦០ឆ្នាំ បានឱ្យដឹងថា ប្តីរបស់គាត់បានឈឺ២-៣ថ្ងៃមកហើយ ហើយនៅថ្ងៃកើតហេតុ គាត់ភ្ញាក់ពីដំណេក ក៏ដើរទៅបត់ជើងតូចដែលនៅមិនឆ្ងាយពីផ្ទះ ហើយមិនដឹងជាយ៉ាងម៉េច ក៏ដួលផ្កាប់មុខចូលទៅក្នុងទឹកថ្លុកដែលកន្លែងនោះមានទំហំប្រហែលជា២ម៉ែត្រ ហើយក៏លង់ទឹកស្លាប់តែម្តង ។
សមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យសពហើយអះអាងថា មិនមែនជាករណីឃាតកម្មទេ តែគាត់ប្រហែលជាខ្យល់គរដួលធ្លាក់ទៅក្នុងទឹកហើយក៏លង់តែម្តង ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ