ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកសាលាបឋមសិក្សា​ទួល​ស្លែង​ត្រូវ​អ្នក​សុំ​ទាន​ចាក់​ស្លា.ប់ ​លោក​ស្រ៊ី ឆៃគីម ជិត​ចូល​និវត្តន៍​ទៅ​ហើយ​បែរ​ជា​ជួប​គ្រោះ​អកុ​សល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាយក​សាលា​បឋម​សិក្សា​ទួល​ស្លែង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​ចំការ​មន​ បាន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ក្រោយ​ពី​ត្រូវ​អ្នក​សុំ​ទាន​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ផ្លូវ​លេខ​១៧៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​ចំការ​មន​ ដោយ​សារ​តែ​លោក​ហាម​ឃាត់​អ្នក​សុំ​ទាន​នោះ​មិន​ឱ្យ​សុំ​ទាន​មុខ​សាលា​រៀន​ ។

រាជធានីភ្នំពេញ​ ៖ នាយក​សាលា​បឋម​សិក្សា​ទួល​ស្លែង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​ចំការ​មន​ បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ក្រោយ​ពី​ត្រូវ​អ្នក​សុំ​ទាន​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ផ្លូវ​លេខ​១៧៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​ចំការ​មន​ ដោយ​សារ​តែ​លោក​ហាម​ឃាត់​អ្នក​សុំ​ទាន​នោះ​មិន​ឱ្យ​សុំ​ទាន​មុខ​សាលា​រៀន​ ។

នាយក​សាលា​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ហិង្សា​នឹក​ស្មាន​មិន​ដល់​នេះ​គឺ​លោក​ ស្រុី​ ឆៃ​គីម​ អាយុ​៦៣​ឆ្នាំ​ ។ ចំណែក​ឃាត​ករ​ជា​អ្នក​សុំ​ទាន​ដែល​ចាក់​នាយក​សាលា​ស្លាប់​នោះ​ ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី១​ចាប់​ខ្លួន​ភ្លាមៗ​ដែរ​ ដែល​ជន​នេះ​ឈ្មោះ​​ សំ​ ជៀន​ អាយុ​៥០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ ស្នាក់​នៅ​ចល័ត​នៅ​ចំណុច​សាលា​បឋម​សិក្សា​ខាង​លើ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​ឈ្មោះ​ សំ​ ជៀន​ សារ​ភាព​ថា​ មូល​ហេតុ​ដែល​រូប​គេ​ចាក់​សម្លាប់​លោក​នាយក​សាលា​ខាង​លើ​ គឺ​ដោយ​សារ​ឃាត់​ខ្លួន​រូប​គេ​មិន​ឱ្យ​សុំ​ទាន​នៅ​មុខ​សាលា​រៀន​ ឯ​រូប​គេ​ចង់​ដាច់​បាយ​ម្តងៗ​ទៅ​ហើយ​ ។ ទោះ​បី​ជា​បែប​ណា​ មិន​គួរ​ណា​ជន​ដៃ​ដល់​ជា​អ្នក​សុំ​ទាន​ស្រេក​ឃ្លាន​ដល់​ថ្នាក់​ដាច់​ចិត្ត​ចាក់​សម្លាប់​មនុស្ស​
ឡើយ​ ។ សូម​បញ្ជាក់​ថា​ លោក​ ស្រុី​ ឆៃគីម​ ត្រូវ​ឃាត​ករ​ចាក់​មួយ​កូន​កាំបិត​ចុង​ស្រួច​ចំ​ចង្កេះ​ខាង​ស្តាំ​ រង​ការ​​ចុក​ចាប់​រហូត​ដល់​ស្លាប់​ ដោយ​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។

លោក​គ្រូ​មួយ​រូប​បាន​ឱ្យ​ដឹង​ថា​ ដោយ​សារ​តែ​លោក​នាយក​សាលា​រូប​នេះ​ក៏​ជា​​គណៈ​កម្ម​ការ​បោះ​ឆ្នោត​ផង​នោះ​ ទើប​តម្រូវ​ឱ្យ​ប្រចាំ​ការ​ សូម្បី​តែ​ថ្ងៃ​អាទិត្យ​ក៏​ត្រូវ​ប្រចាំ​ការ​ដែរ​ ។ តាម​មន្ត្រី​អប់រំ​ថា​ លោក​ ស្រុី​ ឆៃ​គីម​ ក៏​ជិត​ដល់​ឆ្នាំ​ចូល​និវត្តន៍​ដែរ​ មិន​គួរ​ណា​លោក​ជួប​គ្រោះ​អកុសល​បែប​នេះ​សោះ​ ។ សព​លោក​ ស្រុី​ ឆៃ​គីម​ ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សន្សំ​កុសល​ ។ លោក​ក៏​ធ្លាប់​ជា​នាយក​រង​សាលា​បឋម​សិក្សា​ទួល​ស្វាយ​ព្រៃ​ដែរ​ មុន​ពេល​លោក​មក​ធ្វើ​ជា​នាយក​សាលា​បឋម​សិក្សា​ទួល​ស្លែង​នេះ​ ៕​