ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ឈ្មួញ​​ឈើ​​អនា​​ធិប​​តេយ្យ ល្បិច​​ខាង​​ព្រួត​​វាយ​​អ្នក​​កាសែត កាន់​​តែ​​បាន​​ចិត្ត​​បង្ក​​ព្យុះ​​ភ្លៀង

11 ឆ្នាំ មុន

ខេត្ដ​រតនគិរី​ ៖​ ភ្នាក់​ងារ​កាសែត​មិន​ដែល​ឮឈ្មោះ​ «ជាតិ​សច្ចៈ»​​ ប្រចាំ​នៅ​ខេត្ដ​រតនគិរី​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​ ចំនួន​២​នាក់​ បាន​ត្រូវ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ព្រួត​គ្នា​វាយ​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ កាល​ពី​វេលាម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ មិថុនា​ នៅ​ចំណុច​ផ្លូវ​បំបែក​ចូល​ភូមិ​ស្រែគ​ ឃុំ​ស្រែគ​ ស្រុក​សេសាន​ ខេត្ដ​ស្ទឹង​ត្រែង​ ។​ នេះ​ជា​ការ​ប្រើ​ហិ.ង្សា​លើក​ទី​២​ហើយ​មក​លើ​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ខេត្ដ​ស្ទឹងត្រែង​ ។​

ខេត្ដ​រតនគិរី​ ៖​ ភ្នាក់​ងារ​កាសែត​មិន​ដែល​ឮឈ្មោះ​ «ជាតិ​សច្ចៈ»​​ ប្រចាំ​នៅ​ខេត្ដ​រតនគិរី​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​ ចំនួន​២​នាក់​ បាន​ត្រូវ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ព្រួត​គ្នា​វាយ​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ កាល​ពី​វេលាម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ មិថុនា​ នៅ​ចំណុច​ផ្លូវ​បំបែក​ចូល​ភូមិ​ស្រែគ​ ឃុំ​ស្រែគ​ ស្រុក​សេសាន​ ខេត្ដ​ស្ទឹង​ត្រែង​ ។​ នេះ​ជា​ការ​ប្រើ​ហិង្សា​លើក​ទី​២​ហើយ​មក​លើ​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ខេត្ដ​ស្ទឹងត្រែង​ ។​

ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ថុន​ ប៊ុនធឿន​ ហៅ​ម៉ៅ​ ភេទប្រុស​​ អាយុ​៥៣​ឆ្នាំ​ ជា​ភ្នាក់​ងារ​កាសែត​ «ជាតិ​សច្ចៈ​»​ រស់​នៅ​​ភូមិ​១ សង្កាត់​ឡាបាន​សៀក​ ក្រុង​បានលុង​ រៀប​រាប់​ថា​ នៅ​ថ្ងៃ​កើតហេតុ​ រូប​គាត់​បាន​រួម​ដំណ​ើរ​ជា​មួយ​ឈ្មោះ​ យ៉ាង​ យ៉ន​ ត្រូវ​ជា​បង​ជីដូនមួយ​ទៅ​យក​ព័ត៌មាន​នៅឃុំ​ស្រែគ​​ ។​ ពេល​ទៅ​ដល់​ភូមិ​ស្រែគ​គាត់​បើក​រថយន្ដ​ម៉ាក​កាមរី​ ស៊េរី​១៩៩១​ ពណ៌​ទឹក​សមុទ្រ​ ក្រឡឹង​មួយ​ជុំ​ភូមិ​ស្រែ​គ​នោះ​ រួច​ឈប់​ហូប​គុយទាវ​ កាហ្វេ​ ។​

មួយ​សន្ទុះ​ក្រោយ​មក​ក៏​ត្រឡប់​មក​ខេត្ដ​រតនគិរី​វិញ​ ប៉ុន្ដែ​ពេលមក​ដល់​ចំណុច​ខាង​លើ​​ ស្រាប់​តែ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៧​នាក់​យក​កំណាត់​ឈើ​៣​ដុំ​ដាក់​កាត់​ទទឹង​ផ្លូវ​ស្ទាក់​រថយន្ដ​គាត់​ឱ្យឈប់​ ហើយ​ស្រែក​ថា​​ ចាំ​មេ​ខ្ញុំ​មក​សិន​ ។​ បន្ទាប់​មក​ក៏​ឃើញ​ឈ្មោះ​ សិុន​ ថុន​ ដែល​ជា​មេ​របស់​ពួកគេ​ ជិះ​រថយន្ដ​មក​ឈប់​ទន្ទឹម​គាត់​ ហើយ​ស្រែក​ថា​ «អាណា​ឱ្យ​អ្ហែង​ចូលមក​ បើ​តា​ចយ​ឱ្យ​អ្ហែង​ចូល​ចាំ​អ្ហែង​ចូល​!​»​​ និយាយរួច​ឈ្មោះ​ សិុន​ ថុន​ ចាប់​រូប​គាត់​ដាល់​ច្រើន​ដៃ​លើ​សៀត​ផ្កា​ខាង​ឆ្វេង​ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ ។​

លោក​ ថុង​ ប៊ុន​ធឿន​ រៀប​រាប់​ទៀត​ថា​ ក្នុង​សកម្មភាព​នោះ​ ឈ្មោះ​ សិុន​ ថុន​ បាន​នាំ​ជន​ដៃ​ដល់​ចំនួន​៧​នាក់​ទៀត​ ខ្លះ​ស្លៀក​ពាក់​ជា​ទាហាន​ប៉ារ៉ា​ ខ្លះ​ស្លៀកពាក់​ស៊ីវិល​ មក​ព្រួតវាយ​តប់​គាត់​ឱ្យ​រង​របួស​ធ្ងន់​​ និង​ម្នាក់​ទៀត​ចាប់​ដៃ​ក្រៀក​ស្លាប​សេក​ទៅ​ក្រោយ​ ប្រៀប​ដូច​អ្នក​ទោស​ ឬ​ចោរប្លន់​ ។​ ឈ្មោះ​ ស៊ិុន​ ថុន​ ត្រូវ​គេ​ស្គាល់​ថា​ ជា​មេឈ្មួញ​ម្នាក់​លាក់​ក្បាល​បញ្ចេញ​កន្ទុយ​ មាន​វ័យ​ប្រហែល​៣៥​ឆ្នាំ​ រស់​នៅ​ភូមិ​ទេស​អន្លង់​ សង្កាត់​បឹង​កន្សែង​​ ក្រុង​បានលុង​ ខេត្ដ​រតនគិរី​ ។​ ឈ្មោះ​ នេះ​ធ្លាប់​នាំ​បក្ខពួក​វាយ​អ្នក​កាសែត​ជា​ច្រើន​ដង​មក​ហើយ​ ដែល​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១២​ នៅ​វាល​ឆ្កែ​ហត់​​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូនមុំ​ និង​វាយ​អ្នក​កាសែត​ម្នាក់​កាល​ពី​ខែ​កុម្ភៈ​ ២០១៣​ នៅ​ត្រង់​ផ្ទះ​បើក​សិប្បកម្ម​របស់​ខ្លួន​ នៅ​បឹង​កន្សែង​ ភូមិ​ទេស​អន្លង់​​ សង្កាត់​បឹង​កន្សែង​ ក្រុង​បានលុង​ ។​

ទោះ​បី​ជា​មាន​សកម្មភាព​ប្រើ​ច្បាប់​ព្រៃ​ដូច្នេះ​ក្ដី​ ក៏​ពុំ​ដែល​មាន​សមត្ថកិច្ច​ណាមួយ​ចាត់​ការ​ ឬ​អនុ​វត្ដ​តាម​ផ្លូវ​ច្បាប់​លើ​បុគ្គល​នេះ​ឡើយ​ ប្រហែល​ជា​អំណាច​ ស៊ិន​ ថុន​ ធំ​ជាង​ចៅហ្វាយ​ខេត្ដ​ហើយ​មើល​ទៅ​ ។​ ចំពោះ​ករណី​ចុង​ក្រោយ​កើត​ឡើង​នៅ​ភូមិ​ស្រែគ​ ដោយ​ក្រុម​ដៃ​ដល់​បាន​វាយ​អ្នក​កាសែត​ និង​ដកហូត​យក​មេម៉ូរី​ម៉ាស៊ីន​ថត​ ពី​ក្រុម​អ្នក​កាសែត​ទៀត​ផង​ ហើយ​ជន​រង​គ្រោះ​បាន​ដាក់ពាក្យ​ប្ដឹង​នៅ​ការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​​ព្រហ្មទណ្ឌ​នៃ​មន្ទីរ​ស្រាវជ្រាវ​ និង​យុត្ដិ​ធម៌​កង​រាជអាវុធហត្ថ​ខេត្ដ​ស្ទឹង​ត្រែង​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​រក​យុត្ដិធម៌​ឱ្យ​​ ។​

គេ​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ថា​តើ​ឈ្មោះ​ ស៊ិន​ ថុន​ និង​បក្ខពួក​អាច​ចូល​សំណាញ់​ច្បាប់​ដែរ​ឬ​ទេ​ ព្រោះ​សមត្ថកិច្ច​កំពុង​ចាត់​ការ​ចំពោះ​រឿង​ហេតុ​ខាង​លើ​នេះ​ហើយ​ ។​
សូម​បញ្ជាក់​ថា​ ក្រុម​ឈ្មួញ​ដែល​តែង​តែ​វាយ​អ្នកកាសែត​នៅ​តំបន់​ស្រែសាមី​​ ស្រែ​គ​នេះ​ ដោយ​សារ​ពួក​គេ​ជា​ឈ្មួញ​ទុច្ចរិត​ រកស៊ី​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​នោះ​ និង​ក្នុង​តំបន់​អាង​ស្ដុកទឹក​ ដែល​សាង​សង់​វារី​អគ្គិសនី​សេសាន​ ព្រោះ​ខ្លាច​បែក​ធ្លាយ​រឿង​កាប់​ឈើ​ដល់​អ្នក​កាសែត​ ៕​