ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន​ វិចិត្រ ​ហាល​​អាវ​​ក្រោម​​កណ្តាប់​​ដៃ​​ ឈិន​ ក្វាន់​​ង៉ុយ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​​ប្រដាល់​​ជុំ​ចុង​​ក្រោយ​ក្នុង​ពូល​A នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​​ជ័យ​ កាលពី​ល្ងាច​ថ្ងៃសុក្រទ​ី២១ មិថុនា ​បាន​ធ្វើ​ឲ្យមាន​ភាពរំជើប​រំជួល​​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​អ្នក​តាមដាន​ភាគ​ច្រើនដែលស្នេហា​កីឡា​ប្រដាល់ ។ ជា​មួយ​នឹង​លទ្ធ​ផលឈ្នះ​របស់​កីឡា​ករ​ឈិន ក្វាន់ង៉ុយ បានរុញឲ្យសាន វិចិត្រ ហាល​​អាវស្ទើ​រមិនគួរ​ឲ្យ​ជឿ ខណៈដែល​ឆាក​ប្រយុទ្ធ​របស់គូ​នេះ ប្រឹងប្រែង​តាំង​ពី​ដើម​ទីធ្វើ​ឲ្យ​មាន​សំឡេងហ៊ោកញ្ជ្រៀវកញ្ជ្រោល​​ពេញ​សង្វៀន ។

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​​ប្រដាល់​​ជុំ​ចុង​​ក្រោយ​ក្នុង​ពូល​A  នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​​ជ័យ​ កាលពី​ល្ងាច​ថ្ងៃសុក្រទ​ី២១ មិថុនា ​បាន​ធ្វើ​ឲ្យមាន​ភាពរំជើប​រំជួល​​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​អ្នក​តាមដាន​ភាគ​ច្រើនដែលស្នេហា​កីឡា​ប្រដាល់ ។ ជា​មួយ​នឹង​លទ្ធ​ផលឈ្នះ​របស់​កីឡា​ករ​ឈិន ក្វាន់ង៉ុយ បានរុញឲ្យសាន វិចិត្រ  ហាល​​អាវស្ទើ​រមិនគួរ​ឲ្យ​ជឿ ខណៈដែល​ឆាក​ប្រយុទ្ធ​របស់គូ​នេះ ប្រឹងប្រែង​តាំង​ពី​ដើម​ទីធ្វើ​ឲ្យ​មាន​សំឡេងហ៊ោកញ្ជ្រៀវកញ្ជ្រោល​​ពេញ​សង្វៀន ។

លទ្ធផល​ផ្ដាច់ព្រ័ត្រ​ក្នុងពូល​A​​កីឡា​ករ​កែវ ​វិរៈ​ មកពីក្លិប​គជសារ​កីឡា​​បានក្លាយ​ជាអ្នក​មាន​ពិន្ទុខ្ពស់​លេ​ខ១ ដោយមាន​១៣ពិន្ទុ​នៅ​ក្នុង​ដៃ​បន្ទាប់ព​ីគេ​អាច​ផ្ដួល​កីឡាករ​កែវ ​រំជោត មក​ពី​ក្លិបដំប​ងគ្រ​ញូង​ខេត្តបាត់​ដំបងឲ្យសន្លប់​ក្នុង​ទឹក​ទី​២ដូចកា​រគ្រោង​ទុក ។ លទ្ធផល​ផ្ដួល​ កែវ រំជោត ឲ្យសន្លប់​ក្នុងទឹក​ទី​២ បានរុញ​ឲ្យ​កីឡា​ករ​កែវ វិរៈ ក្ដាប់​១៣ ហើយក្លាយ​ជាអ្ន​ក​ឈរ​ក្នុង​លំដាប់លេ​ខ​១ក្នុង​ពូលក្នុងពេល​ដែល​កីឡា​ករ​៣រ​ូប​​ផ្សេង​​​ទៀត គឺសាន វិចិត្រ ឈិន ក្វាន់ង៉ុយ និង​ម៉ាប់ ឆៃយ៉ា បានត្រឹម​តែក្ដាប់​១១​ពិន្ទុ​ស្មើ ​ហើយ​ស្ថិតក្នុង​ភាពប្រទាញ​ប្រទង់​ ។

យ៉ាង​ណា​មិញ មិនខុស​ពីរូបមន្ត​ដែល​​បាន​​ព្យា​ករ​ទុក​នោះ​ទេ​ ដោយសារ​ឈិន ក្វាន់ង៉ុយ មានប្រវត្តិ​ផ្ដួលគូ​ប្រកួត​ឲ្យ​សន្លប់ក្នុង​ទឹក​ទី​១​បាន​ល្អ​ជាង​គេ ​ទើប​១១​ពិន្ទុរបស់​កីឡាករ​ទាំង៣​​បាន​ក្លាយ​ជា​ឱកាស ឲ្យឈិន ក្វាន់ង៉ុយ ឈរ​លេខ​​​២ក្នុង​ពូល ហើយ​បា​នឡើងទៅ​កាន់វគ្គ​ខ្វែង ។  សាន វិចិត្រ មកពី​ក្លិបផ្សារ​បឹង​ទំពុន​ ដែល​ក្ដាប់​១០​​ពិន្ទុ​​រួច​ទៅ​ហើយ បែរក្លាយ​ជាចាញ់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿក្រោម​ដៃ​កីឡា​ករឈិន ក្វាន់​ង៉ុយ ​មក​ពី​ក្លិប​​មកុដ​​​រាជ​សីហ៍ ។ រំលឹក​ដល់​គូ​នេះ ឈិន ក្វាន់​ង៉ុយ វាយត្រូវ​ច្រើននៅ​ដើម​ទឹក​ ប៉ុន្តែមួយ​ដៃៗ​របស់​គេ​ហាក់មិន​សូវ​ទាញ​ពិន្ទុ​ប៉ុន្មា​នទេ ដោយ​សារ​តែគេ​វាយ​ឆ្វេង​​វាយ​ស្ដាំ ​មិន​ត្រូវ​ចំ​គោល​ដៅ ។

គិតត្រឹម​ទឹក​ទី៣សាន វិចិត្រ នៅ​តែ​​មាន​​ប្រៀប​​ជាង​​ឈិន ក្វាន់ង៉ុយ ពិសេស​នៅ​ពេល​គេវាយ​មួយ​ដៃៗទៅ​លើ​ឈិន ក្វាន់​ង៉ុយ គឺ​បាន​ល្អ ។ ទោះ​បី​យ៉ាង​ណា ក្ដី​ស​ង្ឃឹមរបស់​សាន​ វិចិត្រ បានក្លាយ​​ជាអសារ​បង់​ទាំង​ស្រុងបន្ទាប់​ពី​ឈិន ក្វាន់ង៉ុយ ប្ដូរ​យុទ្ធ​សាស្រ្តវាយសម្រុក​ម្ដង​ជា​ពីរ​ដង ហើយធ្វើ​ឲ្យរយះក្រោមប្រជុំ​ចិញ្ចើម​របស់​គេ​មានឈាម​ហូរ​ដូច​ទឹក​ ។ សាន វិចិត្រ នៅ​មិន​​ទាន់​កំណត់​ថា​ចាញ់​នៅ​ឡើយ​ទេ ក្នុង​ពេល​ដែល​គេ​ប្ដូរ​ជីវិតនៅដើម​ទឹក​ទី៤​ស្ទើ​រតែ​ធ្វើ​ឲ្យឈិន ក្វាន់ង៉ុយ ទប់​ជំហរ​សឹង​តែ​មិន​ជាប់ ​។ ជា​សំណាង ឈិន ក្វាន់​ង៉ុយ ​ដែលមាន​ឱកាស​ស​ម្រុក​​ខ្លាំង ក្នុង​ពេល​សាន វិចិត្រ រយះ​ប្រជុំ​ចិញ្ចើម​ខ្លាំង​ បានក្លាយ​ជា​អ្នកឆ្មក់​ត្រូវកណ្ដាល​មុខ​សាន វិចិត្រ ផ្ទួនៗ នៅ​ហៀប​នឹង​បញ្ចប់​ទឹក ទើប​ធ្វើឲ្យ​កីឡា​ករ​ឈិន ក្វាន់​ង៉ុយ ឈ្នះ​ពិន្ទុ ហើយ​ក្លាយ​​ជា​អ្នក​​បាន​​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង ​ត្រូវតាម​ការយល់​ឃើញរបស់​អ្នក​ទស្សនា​ជាង​២​ភាគ​៣​​។

លទ្ធផល​ខាងលើ​បានរុញ​ឲ្យ​កែវ វិរៈ ដែល​ក្ដាប់១៣​ពិន្ទុឈរ​លេខ១ ឯឈិន ក្វាន់​​ង៉ុយ ដែល​ក្ដាប់១១​ពិន្ទុស្មើ​គេ​ឈរ​លេខ​២ ។​ លទ្ធ​ផល​នេះ​ក៏បាន​ធ្វើ​ឲ្យ​សាន វិចិត្រ ត្រូវ​ហាល​អាវ​​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ បើទោះ​ជា​​គេ​​បាន​អះ​អាង​ថា ​នឹង​ផ្ដួល​ឈិន ក្វាន់ង៉ុយ នៅ​មុនពេល​ឡើង​ប្រយុទ្ធ​គ្នា ។ ចាំមើល​ឱកាស​ឡើង​​វគ្គ​ខ្វែង​របស់​កែវ វិរៈ និង​ឈិន ក្វាន់ង៉ុយ ​អាច​ឲ្យ​ពួក​គេ​ណា​ម្នាក់ ​ដណ្ដើម​បានខ្សែ​ក្រវាត់​​របស់ក្រុម​ហ៊ុន​សេង​ហុង​ហេង បានឬមិនបាន ៕