ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹងផ្តើមសាកសួរ​លោក ជុំ ម៉ី​ ដែលប្តឹង​លោក កឹម សុខា

11 ឆ្នាំ មុន

សាលាដំបូង​រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៤​ មិថុនា​ ២០១៣នេះ​ នឹងផ្តើមសាកសួរ​ លោក ជុំ ម៉ី ​អតីតជនរងគ្រោះ​នៅគុកទួលស្លែង​ក្នុងរបបខ្មែរក្រហម​ ពាក់ព័ន្ឋនឹង​បណ្តឹងដែល​ លោក ជុំ ម៉ី​ បានប្តឹង​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា​ ពីបទបរិហារកេរ្តិ៍​ជាសាធារណៈ​ បន្ទាប់ពីលោក កឹម សុខា​ ត្រូវបានគេផ្សព្វ​ផ្សាយ​ថាបាននិយាយថា​ គុកទួលស្លែង​ជាកន្លែងសិប្បនិម្មិតនោះ​ ។

ថ្លែងតាមទូរស័ព្ទ​ប្រាប់កោះសន្តិភាព​នៅរសៀលថ្ងៃទី២៣​ មិថុនា​ ២០១៣នេះ​ លោក ជុំ ម៉ី បានបញ្ជាក់ថា​ គោលបំណងសំខាន់​នៃបណ្តឹងរបស់លោក​ គឺទាមទារបា្រក់​ជម្ងឺ​ចិត្តចំនួន១០០០ដុល្លារពីលោក កឹម សុខា​ ដើម្បីយកទៅធ្វើពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ឋ​អ្នកដែលស្លាប់ទំាងអស់នៅគុកទួលស្លែង ​ក៏ដូចជាវិញ្ញាណក្ខន្ឋ​​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែលត្រូវបានពួកខ្មែរ​ក្រហមកាប់សម្លាប់​ ។

គួរបញ្ជាក់ថា ​លោក ជុំ ម៉ី ​និងអតីតជនរងគ្រោះ​ក្នុងរបបខ្មែរក្រហម​មួយចំនួនទៀត​ តាមរយៈមេធាវីរបស់ខ្លួន​ បានដាក់ពាក្យប្តឹងប្រឆាំង​ លោក កឹម សុខា​ ពីបទបរិហារ​កេរ្តិ៍​ជាសាធារណៈ​កាលពីថ្ងៃទី១៤ មិថុនា​ ២០១៣ ​បន្ទាប់ពីប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិរូបនេះ​ មិនព្រមធ្វើការសុំទោស​អតីតជនរងគ្រោះនៅគុកទួលស្លែង​ ក៏ដូចជាអតីត​ជនរងគ្រោះជាច្រើនទៀត​ក្នុងរបបខ្មែរក្រហម​ បើទោះបីជាមានការធ្វើ​មហាបាតុកម្ម​នៅទូទំាងប្រទស​ប្រឆាំងនឹងសម្តីលោក​ កឹម សុខា នោះក្តី​ ៕