ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​​ស្ទាវ​ ​សេង ​​​ហៀង​ ​ប៉ះ​​ខ្លា​​ចាស់ លី ​ចំរើន ​អ្នក​​ណា​​ឈ្នះ​?

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ សង្វៀន​ប្រដាល់​បឹង​ស្នោ​នា​ល្ងាចថ្ងៃ​សៅរ៍នេះ​នឹងមាន​ការប្រកួត​រវាង​កីឡា​ករខុស​ជំនាន់​គ្នា២រ​ូប គឺកីឡា​ករ​សេង ហៀង ដែលទើប​ល្បីក្នុង​ជំនាន់​ថ្មី ​និងកីឡា​ករ​ចាស់​វស្សាល្ប​ីយូរ​មក​ហើយ លី ចំរើន ដែលអ្នក​ណា​ក៏ស្គាល់​ថា​ជាកណ្ដូប​បុក​ស្រូវ​ដ៏​ខ្លាំង​ក្លា ។ ជំនួប​រវាង​កីឡាករ​ទាំង​ពីរ​​​​គេ​​មិន​ទាន់​​​​ហ៊ាន​សន្និ​ដ្ឋាន​​ថា​ អ្នកណា​នឹងឈ្នះ​នៅ​ឡើយ​ទេ ដោយសារ​តែ​ពួក​គេសុទ្ធតែ​ឱបជាប់​នូវ​ចំណុច​​វិជ្ជ​មាន​ និង​អវិជ្ជ​មានប្រហាក់​ប្រហែល​គ្នា ។

រាជ​ធានី​ភ្នំពេញ ​៖ សង្វៀន​ប្រដាល់​បឹង​ស្នោ​នា​ល្ងាចថ្ងៃ​សៅរ៍នេះ​នឹងមាន​ការប្រកួត​រវាង​កីឡា​ករខុស​ជំនាន់​គ្នា២រ​ូប គឺកីឡា​ករ​សេង ហៀង ដែលទើប​ល្បីក្នុង​ជំនាន់​ថ្មី ​និងកីឡា​ករ​ចាស់​វស្សាល្ប​ីយូរ​មក​ហើយ លី ចំរើន ដែលអ្នក​ណា​ក៏ស្គាល់​ថា​ជាកណ្ដូប​បុក​ស្រូវ​ដ៏​ខ្លាំង​ក្លា ។ ជំនួប​រវាង​កីឡាករ​ទាំង​ពីរ​​​​គេ​​មិន​ទាន់​​​​ហ៊ាន​សន្និ​ដ្ឋាន​​ថា​ អ្នកណា​នឹងឈ្នះ​នៅ​ឡើយ​ទេ ដោយសារ​តែ​ពួក​គេសុទ្ធតែ​ឱបជាប់​នូវ​ចំណុច​​វិជ្ជ​មាន​ និង​អវិជ្ជ​មានប្រហាក់​ប្រហែល​គ្នា ។

​រវាង​កីឡា​ករ សេង ហៀង មកពី​ក្លិប​ចាក់​អង្រែមាន​ជ័យ និងកីឡា​ករ​លី ចំរើន មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ត្រូវគេ​កត់​សម្គាល់​ថា​ជា​ជើង​ខ្លាំង និង​ល្បី​ឈ្មោះដ​ូច​គ្នា ។ បើ​ទោះ​ជា​លី ចំរើន ជា​ជើង​ខ្លាំ​ងជំនាន់មុន ដែលអាច​និយាយ​ថា​ ហាក់​បាក់​​កម្លាំង​មិន​ដូច​ក្មេង ប៉ុន្តែកីឡា​ករ​រូប​នេះ ​ក៏​មិន​ទាន់បាត់​បង់សមត្ថ​ភាព​រហូតជាប់​ឈ្មោះ​ជា​ខ្លា​ឈឺនៅ​ឡើយ​ទេ​ ។ ដោយឡែក​ចំពោះ​កីឡា​ករ​សេង ហៀង ដ្បិត​ថា​ក្មេង ហើយជា​ជើ​ង​ខ្លាំង​ស្រករ​ក្រោយ​មែន ប៉ុន្តែ​កន្លង​មកគេធ្វើ​ឲ្យ​ខូច​ឈ្មោះ​រួច​មក​ហើយថា​ពូកែ​លក់​ខ្លួន ហើយបាន​បណ្ដោយ​ខ្លួនឲ្យ​បាត់បង់​ភាព​ខ្លាំង​ ​​ព្រោះតែ​ល្បី​ថា​មិន​សូវចូល​ក្លិប​ហ្វឹកហាត់ ។

មួយ​រយៈ​ចុង​ក្រោយ​កីឡា​ករ​សេង ហៀង ស្ទើរ​តែបាត់​ឈ្មោះ​ពី​​ការ​គាំទ្រតែ​ម្ដង ​បន្ទាប​់ពីគេរង​ការ​ចោទ​ថា ​មិន​​ប្រឹងប្រែង​ហ្វឹក​ហាត់​បង្កើ​នសមត្ថ​ភាព​​ស្រប​នឹង​​ការ​រិះគន់ថា​ ដើម្បី​ធ្វើ​ចាញ់ ។ ការ​ប្រកួត​ប៉ុន្មានលើក​ចុង​ក្រោយ​កីឡាក​រ​ទាំង​ពីរ​មានលទ្ធ​ផល​អវិជ្ជ​មានច្រើន​ជាង​វិជ្ជ​មាន​ប្រហាក់​ប្រហែល​គ្នា ដែលតាម​ការ​ស្ទាប​ស្ទង់ ​​រវាង​អ្នក​ទាំង​ពីរ គឺមិន​ខុសពីក​ីឡា​ករ​ធ្លាក់ដៃ​ដូច​គ្នា​នោះ​ទេ ។ រវាង​ពួក​គេ ​មិនអា​ច​ថា​អ្នក​ណា​មាន​សមត្ថ​ភាព​ជាង​​អ្នក​​ណា​បាន​ឡើយ ដោយ​សូម្បី​តែកម្លាំង​ស៊ុហ្វក៏​មើល​ទៅ​ចុះ​ខ្សោយ​មិន​ចាញ់​គ្នាប៉ុន្មាន​ដែរ ។

កីឡា​ករ​លី ចំរើន ដ្បិត​ថា​ច្រើន​អស់​ស៊ុហ្វ ចាប់ពី​​ទឹក​ទី​៤​ទៅ ប៉ុន្តែ​ស្នៀត ​និង​បច្ចេ​កទេស​ប្រកួត​របស់​គេ ក៏​មិនធម​្មតា​ដែរ​ ក្នុង​អំឡុង​ដើម​ទឹក​​ដែលពិបាក​ឲ្យជើង​ខ្លាំង​ស្ទើរ​ស្នៀត​វ័យក្មេង​​មួយ​ចំនួន​វាយ​សម្រុក ។ ​ចំពោះ​កីឡា​ករ​សេង ហៀង វិញ​ត្រូវ​គេ​មើល​ឃើញ​ថា ​ធ្លាក់​ដៃ​មិន​ដូច​មុន​ដូច​គ្នា ទើបរវាង​កីឡា​ករ​ទាំង​ពីរ​​បើ​ទោះ​ជា​ម្នាក់​ក្មេង​ និង​ម្នាក់​ទៀត​មាន​វ័យ​ជ្រេ ប៉ុន្តែ​ពួកគេ​កំពុងត្រូវ​គេប្រដូច​ថា​ជា​ខ្លា​របួស​មិន​​ខុស​គ្នា ។

យ៉ាង​ណា​មិញ​ចំពោះ​ការ​ប្រកួត​គេមិន​អាច​ប្រដូច​ថា ពួកគេ​ជា​ខ្លា​របួស​បាន​ទេ ​គឺប្រាកដ​ស្ទុះ​វាយ​សម្រុក​គ្នាឲ្យ​ល្អមើល​ជាក់​ជា​​មិន​ខាន ។ លី ចំរើន គេជឿ​ថា​ចង់​រក្សាក្រេ​ឌីតមិន​ឲ្យ​ក្មេង​យ​កឈ្នះទៀត​ឡើយ​ ខណៈ​ដែលសេង ហៀង ​វិញ ក៏​ត្រូវគេ​ជឿ​ថា​ចង់រក្សា​ក្រេ​ឌីត​កុំឲ​្យ​គេ​ថា គ្រាន់​តែ​ខ្លា​ចាស់​ម្នាក់​ក៏ប្រយុទ្ធ​ឲ្យ​ចាញ់​ ។ ដូច្នេះ​​មាន​​ន័យ​​ថា រវាង​កីឡា​ករ​ទាំង​ពីរ ​គឺពិត​ជា​ប្រឹង​ប្រកួត​មិន​អាច​ប្រហែស​​បាន​ឡើយ​សម្រាប់​ល្ងាច​នេះ ។ នៅថ្ងៃ​សៅរ៍នេះ​ដែរ​ ក៏មាន​ការ​ប្រកួត​រវាងកីឡា​ការិនី វី ​ស្រី​ឆាយ​​ មកពី​ក្លិបនាគ​មាន​ជ័យ និង​កីឡាការិនី ម៉ុន សម្រស់ មកពី​ក្លិប​មិត្ត​ប៉ូលិស ។

កីឡា​ករ​ម៉ន លីហួ មកពី​ក្លិប​ព្រែក​ឯង ​និង​​កីឡា​ករ​ផាន់ ​ពិសិដ្ឋ មក​ពីក្លិប​គជ​សារ​កីឡា​​។ កីឡា​ករ​រឿម វណ្ណៈ មក​ពី​ក្លិប​ក្រសួង​ការ​ពារ​ជាតិ និង​កីឡា​ករ​នឿន សាវ​ឌី មក​ពី​ក្លិប​អេ​ភូ​ថង ​កីឡា ដែលជា​គូទទួ​លការ​ចាប់​អារម្មណ៍​ផង​ដែរ​ ។ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​​​សង្វៀន​បឹង​ស្នោ​ដដែល​​​ក៏​​នឹងមាន​ការ​ប្រកួត​រវាង​កីឡា​ករ​ឡង់ ភារម្យ មក​ពីក្លិប​រាហ៊ូក​ីឡា និង​​កីឡា​ករ ឡៅ ចន្ទ្រា មក​ពី​ក្លិប​ទ័ព​​​​ពិសេស​ឆត្រ​យោង​៩១១ និង​មួយ​គូ​ទៀត​គឺ​រវា​ងកីឡា​ករ ឯម លីថូ មក​ពីក្លិប​ឫទ្ធិ​ពោធិ៍​​សែន​ជ័យ និងកីឡាករ​ផាន់ ​សារុន មក​ពី​ក្លិប​ព្រះ​ខ័ន​​រាជ​ ដែល​ជា​គូ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា ៕