ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ប្រដាល់​​ទូរ​​ទស្សន៍​​ប៉ុស្តិ៍​​លេខ​​3 ថ្ងៃ​​សៅរ៍​​សប្តាហ៍​​នេះ ​ ពុទ្ធ​​ ​ហ៊ុ​ច ​ជួប​ ហ៊ីម​ សារ៉ាន់ ​ចំណែក​ វ​ង្ស ​ណយ​ ជួប ​ឡន​​ លឿប​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ពុទ្ធ ហ៊ុច មកពី​ក្លិប​ពុទ្ធ​​សេរីវង្ស​ព្រែក​តា​ទែន ត្រូវ​បាន​ផ្គូ​​ផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​​​ហ៊ីម សារ៉ាន់ ​មកពី​សមាគម​​កីឡា​ប្រដាល់​ក្រសួងការ​ពារ​ជាតិ នៅ​លើ​សង្វៀន​ស្ថា​នីយ​ទូរ​​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ប៉ុស្តិ៍លេខ​៣ ​ថ្ងៃ​សៅរ៍​ទី​២២​ មិថុនា ​ស្អែក​នេះ​ ចំណែក​វង្ស ណយ មកពី​ក្លិប​កង​ពល​តូច​លេខ​៣១ ​ប្រកួត​ជា​មួយ​ឡន លឿប មក​ពី​ក្លិប​កង​​ពល​តូច​លេខ​៧០ ។

រាជ​ធានីភ្នំពេញ ​៖ ពុទ្ធ ហ៊ុច មកពី​ក្លិប​ពុទ្ធ​​សេរីវង្ស​ព្រែក​តា​ទែន ត្រូវ​បាន​ផ្គូ​​ផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​​​ហ៊ីម សារ៉ាន់ ​មកពី​សមាគម​​កីឡា​ប្រដាល់​ក្រសួងការ​ពារ​ជាតិ នៅ​លើ​សង្វៀន​ស្ថា​នីយ​ទូរ​​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ប៉ុស្តិ៍លេខ​៣ ​ថ្ងៃ​សៅរ៍​ទី​២២​ មិថុនា ​ស្អែក​នេះ​ ចំណែក​វង្ស ណយ មកពី​ក្លិប​កង​ពល​តូច​លេខ​៣១ ​ប្រកួត​ជា​មួយ​ឡន លឿប មក​ពី​ក្លិប​កង​​ពល​តូច​លេខ​៧០ ។

ហ៊ីម សារ៉ាន់ ​ជួប​ ពុទ្ធ ​ហ៊ុច ​លើក​នេះ​មិន​​ហា៊ន​ប្រហែសឡើយ ​បើ​ទោះ​ជា​គេ​ចាស់​វស្សា​ជាង​បន្តិច​ក្តី ក៏​គេមិន​​អាច​មើល​ស្រាល​លើ​ពុទ្ធ ហ៊ុច បាន​ដែរ ​ព្រោះ​កីឡា​ករ​រូប​នេះ​មិន​មែន​ដំឡូង​​មូល ដែល​ងាយ​ស្រួល​ផ្តួលឡើយ  ។ ​បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​ហ៊ីម​ សារ៉ាន់ អាច​ល្អ​ជាង​ ​ប៉ុន្តែ​បើ​កម្លាំង​​ស៊ុហ្វ​​​ គឺ​​​មិន​អាច​ទៅរួច​ជា​មួយ​ ពុទ្ធ ហ៊ុច ឡើយ ។ ​ទោះ​បី​ហ៊ីម សារ៉ាន់ ​មាន​បទ​ពិសោធន៍​​ខាង​វាយ​យូរឆ្នាំ​ជាង​ ពុទ្ធ ហ៊ុច មែន​ប្រហែល​ជា​គេ​​មិន​ហា៊ន​វាយ​លុក​​ផ្តេសផ្តាស​​​ទេ ព្រោះ​បើ​ហា៊ន​​តែ​​វាយ​​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​អាច​នឹង​ភ្លាត់​ស្នៀត​​ដោយ​សារ​ ពុទ្ធ ហ៊ុច ​វិញ​មិន​ខាន​ទេ ។​

ពុទ្ធ ហ៊ុច ​មាន​ស្នៀត​​ជើង​ល្អ​ជាង​ស្នៀត​ដៃ​ បើ​ទោះ​ជា​ការ​​​ទាត់​ចេញ​របស់គេ​មិន​សូវ​​រហ័ស​រហួន​​ តែ​មាន​ទម្ងន់​​ធ្ងន់​ បើ​ហ៊ីម សារ៉ាន់ បណ្តោយ​ឱ្យ​ទាត់​ត្រូវ​វិញ​នោះ​ច្បាស់​ជា​វីវរ​មិន​ខាន ។ ចាំ​មើល​ហ៊ីម សារា៉ាន់ ​អាច​ធ្វើ​អី​ពុទ្ធ​ ហ៊ុច បាន​ទៅ ។ ឡន លឿប​ ជួប​វង្ស ណយ លើក​នេះ​គេ​គ្មាន​សង្ឃឹម​​ថា​អាច​យក​ឈ្នះ​បាន​ឡើយ​ ព្រោះ​​​គេ​​​​ល្អ​បាន​តែស្នៀត​កណ្តាប់​ដៃ​​និងស្នៀត​ជើង​បន្តិច​ប៉ុណ្ណោះ ឯស្នៀត​កែង និង​ជង្គង់​ចេញ​មិន​រួច​ទេ​​ ម្យា៉ង​វិញ​​ទៀត​រាល់​ការ​វាយ​ចេញ​របស់គេ​​មាន​ភាព​យឺត​យ៉ាវ​ខ្លាំងណាស់ ។ រី​​ឯ​វង្ស  ណយ វិញ​​ជា​កំពូល​អ្នក​​ប្រើ​ស្នៀត​កែង​យ៉ាង​​ស្ទាត់​ជំនាញ​បំផុត​​ អ្នកដែល​ជួបគេគឺមិន​អាច​​មាន​ការ​ធ្វេស​ប្រហែស​បាន​ឡើយ ។

​វង្ស ណយ ​ចរិត​​របស់​គេ​មិន​ចូល​ចិត្ត​អូស​បន្លាយ​​ពេល​វេលា​​យូរ​​​នោះ​ទេ​​ តែ​បើ​ឡន លឿប ​​អាច​ត​ស៊ូ​ជា​មួយ​​គេ​បាន​ត្រឹម​​៣​​ទឹក​​នោះ​គឺ​​អាច​មាន​សង្ឃឹម​ខ្លះ ព្រោះ​វង្ស ណយ ​តែង​វាយ​​សង្គ្រុប​គូប្រកួត​​នៅ​ទឹក​ដំបូង​និងតែង​​ទទួល​បាន​ផល​ល្អ​​ទៀត​ផង ជា​ពិសេស​​ស្នៀត​កែង​របស់គេ​​ពេល​វាយ​ចេញ​​ម្តងៗ​បង្ក​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់ ។ ទោះ​បី​យ៉ាង​ណា​គេ​​ក៏​មិន​ត្រូវ​មើល​ស្រាល​លើ​​ឡន លឿប​ ពេក​ដែរ ព្រោះ​ពេល​ខ្លះ​ការ​ប្រកួត​ក៏​ពឹង​លើ​សំណាង​​ផង​​ដែរ ។

ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​​២​គូ​នេះ​ទៅ​នៅ​មាន​ការ​ប្រកួត​រវាង​​ ម៉ន ភិរម្យ មក​ពី​ក្លិប​វិស្វកម្ម​បច្ចេក​ទេស​ព្រែក​ឯងទ័ព​ជើង​គោក​ និង ជន សាវុធ ​​មកពី​​ក្លិប​ពោធិ៍​សែន​ជ័យ​ ។ លី  ជិនហឺរ ​មក​​ពី​ក្លិប​សិង្ហ​​កីឡា​ ជួប​ជា​មួយ​​រាជ​សីហ៍​​ ចាន់ ឌី មកពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន និងសល់ ពិសិដ្ឋ ​មកពី​ក្លិប​អាស៊ី​កីឡា​ ជួប​ជាមួយ​តក់ សោ​ភ័ណ្ឌ មកពី​ក្លិប​​អេភូ​ថងកីឡា ៕