ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន​៖ នយោបាយចាស់​សកម្មភាពថ្មី​លើវិស័យដីធ្លី​ នឹងធ្វើឲ្យ​គណបក្ស​ប្រជាជន​កើនសំឡេងឆ្នោត

11 ឆ្នាំ មុន

សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៏ថា​ ក្នុងការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត​​នីតិកាលទី៥​នៅថ្ងៃទី២៨​ កក្កដា ​២០១៣ខាងមុខ​ គណបក្សប្រជាជនកម្ពុជា​នឹងទទួលបានអ្នកបោះឆ្នោត​គំាទ្របន្ថែមទៀត​នៅខេត្តបន្ទាយមានជ័យ​ តាមរយៈនយោបាយចាស់​សកម្មភាពថ្មី​​ក្នុងការវាស់វែងដីធ្លីជូន​ប្រជាពលរដ្ឋ ​។

សម្តេចតេជោ សែន​ បានបញ្ជាក់ទៀតថា​ ការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​កាលពីឆ្នាំ២០១២កន្លងមកនេះ​នៅខេត្តបន្ទាយមានជ័យ​​មានអ្នកបោះ​ឆ្នោតគំាទ្រ៦៧,៧២%​ បើគិតអាសនៈសភាបាន៥​ លើអាសនៈសរុបនៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​៦ ។ ដូច្នេះ​តាមរយៈនយោបាយ​ចាស់សកម្មភាពថ្មី​វាស់វែង​ធ្វើប័ណ្ណ​កម្មសិទ្ឋដីធ្លីរបស់​គណបក្សប្រជាជន​កម្ពុជា នឹងនំាឲ្យប្រជាជន​គំាទ្របន្ថែមទៀត ។

ប្រសាសន៏លើកឡើង​យ៉ាងដូច្នេះរបស់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានធ្វើឡើងនៅព្រឹកថ្ងៃតី២១​ មិថុនា ​២០១៣ ​ក្នុងឱកាសដែល​សម្តេចតេជោ​បាន​អញ្ជើញជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់​ជាផ្លូវការផ្លូវជាតិ៥៩​ ប្រវែងជាង១៤៤គីឡូម៉ែត្រ​ ចាប់បំបែកពីផ្លូវជាតិលេខ៥ ​ត្រង់គីឡូម៉ែត្រ​លេខ៣៩៣ ក្នុងភូមិកូនដំរី​ សង្កាត់និមិត្ត ​ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​ ទៅដល់គីឡូម៉ែត្រលេខ៩០​ ផ្លូវជាតិលេខ៥៧ ​ទៅដល់ភូមិស្ទឹងកាច់​ ខេត្តប៉ៃលិន ​ចំណាយថវិកា​ជិត៧៣លានដុល្លារអាមេរិក​បានមកពីកម្ចីសម្បទាន​ពីសាធារណរដ្ឋប្រជាមានិតចិន ៕