ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​​ថៃ​នឹង​​កើន​ឡើង​​ដោយ​សារ​​រដ្ឋា​ភិបាល​​​កាត់​បន្ថយ​​តម្លៃ​ ​

12 ឆ្នាំ មុន

ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​នាំ​ចេញធំ​បំផុត​ទី​២ នឹង​កើន​ឡើង​ដោយ​សារ​រដ្ឋា​ភិបាល​បាន​កាត់​បន្ថយ​តម្លៃ​ដែល​ផ្តល់​ដល់​កសិករ​ដើម្បី​ទប់​ស្កាត់​ការ​ចំណាយ​ ។ នេះ​​បើ​យោង​តាម​សមា​គម​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​​​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ។​ ប្រធាន​កិត្តិយ​ស​សមា​គម​លោក​Chookiat​ Ophaswongse និយា​យ​ថា​ ការ​លក់អ​ង្ករ​អាច​មាន​ចំនួន​សរុប​៧​លាន​តោន​នៅ​ក្នុង

ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​នាំ​ចេញធំ​បំផុត​ទី​២ នឹង​កើន​ឡើង​ដោយ​សារ​រដ្ឋា​ភិបាល​បាន​កាត់​បន្ថយ​តម្លៃ​ដែល​ផ្តល់​ដល់​កសិករ​ដើម្បី​ទប់​ស្កាត់​ការ​ចំណាយ​ ។ នេះ​​បើ​យោង​តាម​សមា​គម​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​​​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ។​ ប្រធាន​កិត្តិយ​ស​សមា​គម​លោក​Chookiat​ Ophaswongse និយា​យ​ថា​ ការ​លក់អ​ង្ករ​អាច​មាន​ចំនួន​សរុប​៧​លាន​តោន​នៅ​ក្នុង​ឆ្នាំនេះ​ហើយ​នៅ​ឆ្នាំ​២០១៤​នឹង​មាន​ចំនួន​៨​លាន​តោន ។

គួរ​បញ្ជាក​់​ថា​ កាល​ពី​ថ្ងៃពុធ​ គណៈ​​កម្មាធិការ​គោល​នយោ​បាយ​អង្ករ​ជាតិ​បាន​អនុ​ម័ត​ការ​កាត់​បន្ថយ​តម្លៃ​អង្ករ​២០%​ពី១៥.០០០​បាត​ដល់​១២.០០០​បាត​ក្នុង​មួយ​តោ​ន​ដើម្បី​ជួយ​គាំ​ទ្រដ​ល់​តម្លៃ​ស្រូវ​ ​។​​ ​ការ​សម្រេច​នេះ​ចាំ​បាច់​ត្រូវ​អនុ​ម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី ។
ប្រទេស​ថៃ​បាន​ចំណាយ​ទិញ​ស្រូវ​អង្ករ​កសិករដ​ល់​ទៅ​៥០%​លើស​ពី​តម្លៃ​ទីផ្សា​​រ​ក្នុង​ស្រុក​ចាប់​តាំង​ពី​ខែតុលា​ ឆ្នាំ២០១១​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ។​ ប្រទេស​នេះ​បាន​ចំណាយ​អស់​៥៨៨,៧​ពាន់​លាន​បាត​ដើម្បី​ទិញ​អង្ករ​២៧​លាន​តោន​​ ពោល​គឺ​ស្មើនឹង​៧០%​នៃ​ការ​នាំ​ចូល​សាក​ល​​ប្រចាំឆ្នាំ ។ រដ្ឋា​ភិបាល​បាន​ប៉ាន់​ស្មាន​ថា  កម្មវ​ិធីនេះ​បាន​ខាត​បង់​ទឹក​ប្រាក់​អស់​១៣៦​,​៩​ពាន់​លាន​បាត​នៅ​ក្នុង​ឆ្នាំ​២០១១​-២០១២ ។

កាល​ពី​ថ្ងៃទី​៣ មិថុនា​ ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ឥណ​ទាន​Moody’s​បាន​និយាយ​ថា ​ការ​ខាត​បង់​នេះ​បាន​ប៉ះ​ពាល់​ការ​សម្រេច​គោល​ដៅ​លំ​នឹង​ថវិ​កា​​​នៅ​ក្នុង​ឆ្នាំ២០១៧​ ហើយ​មាន​ភាព​អវិជ្ជ​មាន​សម្រាប់​ការ​ផ្តល់​ចំណាត់​ថ្នាក់​ថវិកា​​របស់​រដ្ឋាភិ​បាល ។លោក​Chookiat​ បាន​បន្ត​ថា​ ការ​កាត់​បន្ថយ​តម្លៃ​នឹង​ធ្វើ​ឲ្យ​អង្ករ​ថៃ​កាន​់​តែ​ថោក​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ បង្កើន​​ការ​នាំ​ចេញ​ និង​ដាក់​សម្ពាធ​មក​លើ​តម្លៃ​អង្ករពិភព​លោក​ ។​ទំហំ​នៃក​ំណើន​នាំ​ចេញន​ឹង​ផ្អែក​ទៅ​លើ​ប្រតិ​កម្មរ​បស់​ប្រទេស​វៀត​ណាម​ និង​ប្រទេស​ឥណ្ឌា​ដែល​អាច​ទម្លាក​់​តម្លៃ​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ថៃ ។

យោង​តាម​ទិន្នន័យ​ពី​សមាគម​នំា​ចេញ​បាន​បង្ហាញ​ថា​ តម្លៃ​អង្ករ​៥%រ​បស់​ថៃ​បាន​ធ្លាក់​ចុះ​៨,៩%​​ដល់​៥៣២​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ក្នុង​ឆ្នា​ំ​នេះ​ ។​ អត្រា​ដែល​បាន​ធ្លាក់​ចុះ​នេះ​ដោយ​សារ​មាន​ការ​រំពឹង​ទុក​ពី​ការ​កាត់​បន្ថយ​តម្លៃ​ និង​កំណើន​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​ឥណ្ឌា​ និង​វៀត​ណាម​ ។​ បើ​តាម​ទិន្ន​ន័យ​ដដែល​បាន​​​ឲ្យ​ដឹង​ទៀត​ថា​​ តម្លៃ​អង្ករ​ប្រភេទ​ដូច​គ្នារ​បស់​ឥណ្ឌា​មាន​តម្លៃ​៤៤៥​ដុល្លារ​ក្នុង​មួយ​តោន​ ហើយ​អង្ករ​វៀត​ណាម​មាន​តម្លៃ​៣៧០​ដុល្លារ​ក្នុង​មួយ​តោន ។