ចេញពី​ផឹកស៊ី​បើកបរម៉ូតូ​ជែង​រថយន្ត ធ្លាក់​ជង្ហុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់


រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​ជែង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ធ្លាក់​ចូល​ជង្ហុក​បណ្តាល​ឲ្យ​ដួល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ហ្គ្រេ​ន​ភ្នំពេញ នៅ​ចំណុច​មាត់​ច្រកចូល​ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សី​កែវ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជា សុ​ភ័​ក្រ​ត្រា ហៅ​ក្រៅ​សៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ម្តុំ​ភ្នំ​ប្រសិទ្ធ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​ទួល​ប្រិត ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ បើកបរ​តាម​បណ្តោយ ផ្លូវ​ហ្គ្រេ​ន​ភ្នំពេញ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​រង​គ្រោះ​បើក​ជែង​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ម៉ាក​ទើប​ជ្រុល​ធ្លាក់​ចូល​ក្នុង​ជង្ហុក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សៅ ដួល បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែកឯ​ម៉ូតូ​វិញ អត់​មាន​ខូចខាត​អី​នោះ​ទេ រីឯ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ស្រមោល​។

បើ​តាម​សម្ដី​រៀបរាប់​របស់​អ្នក​រង​របួស ធ្ងន់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជាមួយ​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា តាំងពី​ម៉ោង​៤​ជិត ៥​ល្ងាច​ផឹក​អស់​ស្រាថ្នាំ​៤​ទៅ​៥​លី​ត្រ រួច​ហើយ​គោលបំណង​ឌុ​ប​គ្នា​ទៅ​ផ្ទះ​នៅ​ឯ​ភ្នំ​ប្រសិទ្ធ​ហើយ​ក៏​ជួប គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ឃ្មួ​ញ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ