ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ​វិរៈ ​ឈ្នះ​ស្វ័យ​​​ប្រវត្តិ​ ​ខណៈ​​ឈិន ​ក្វាន់​​ង៉ុយ​ ភ័យ​​រឿង​​ហាល​​​អាវ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​ពូល​A នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ មិថុនា ​នេះ កំពុង​ធ្វើ​ឱ្យ​កីឡា​ករម្នាក់​ក្លាយ​ជា​អ្នក​ជិះ​សេះ​លែង​ដៃ និង​ធ្វើ​​ឱ្យ​កីឡា​ករ​២​រូប​ទៀត ​ស្ថិតក្នុង​​ភាព​ប្រទាញ​ប្រទង់​គ្នា​ ។ ​ក្នុង​ចំណោម​កីឡា​ករ​ទាំង​៦​រូប​មាន​តែ​កីឡា​ករ​កែវ ​វិរៈ ម្នាក់​​ប៉ុណ្ណោះ ​ដែល​មាន​មុខ​ឡើង​ប្រកួត​វគ្គ​ខ្វែង​​ដោយស្វ័យ​ប្រវត្តិ ​ទោះ​ឈ្នះ​ ឬចាញ់​ រី​ឯ​ឈិន ក្វាន់​ង៉ុុយ

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​ពូល​A នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ មិថុនា ​នេះ កំពុង​ធ្វើ​ឱ្យ​កីឡា​ករម្នាក់​ក្លាយ​ជា​អ្នក​ជិះ​សេះ​លែង​ដៃ និង​ធ្វើ​​ឱ្យ​កីឡា​ករ​២​រូប​ទៀត ​ស្ថិតក្នុង​​ភាព​ប្រទាញ​ប្រទង់​គ្នា​ ។ ​ក្នុង​ចំណោម​កីឡា​ករ​ទាំង​៦​រូប​មាន​តែ​កីឡា​ករ​កែវ ​វិរៈ ម្នាក់​​ប៉ុណ្ណោះ ​ដែល​មាន​មុខ​ឡើង​ប្រកួត​វគ្គ​ខ្វែង​​ដោយស្វ័យ​ប្រវត្តិ ​ទោះ​ឈ្នះ​ ឬចាញ់​ រី​ឯ​ឈិន ក្វាន់​ង៉ុុយ កំពុងភ័យ​រឿង​ហាល​អាវ ​បើ​ភ្លាត់​ឱ្យ​ចាញ់ដៃ​គូ​របស់​ខ្លួន​​នោះ​ច្បាស់​​ជា​លែង​មាន​ឱកាស​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ក្រុម​​ហ៊ុន សេង ហុង​ហេង ​មិន​ខាន​ ។

៤ប្រកួត​កន្លង​មក​ កីឡា​ករ​កែវ វិរៈ មក​ពី​ក្លិប​គជ​សារ​កីឡា​​ និង​កីឡា​ករ​សាន វិចិត្រ ​មក​​ពី​ក្លិប​ផ្សារ​បឹង​ទំពុន​ ក្ដោប​១០​​ពិន្ទុ​ស្មើ​គ្នា​ ។ ប៉ុន្តែ​មាន​តែ​កីឡា​ករ កែវ វិរៈ ម្នាក់​ប៉ុណ្ណោះ ដែល​ជាប់​ដោយ​​ស្វ័យ​ប្រវត្តិ​ បើ​ទោះ​ជា​គេ​ត្រូវ​ឈ្នះ ឬ​ចាញ់ ចំណែក​កីឡា​ករ​សាន វិចិត្រ គឺ​លុះ​ត្រា​តែ​អាច​ឈ្នះឈ​ិន ក្វាន់ង៉ុយ មកពីក្លិប​​មកុដ​​រា​ជ​សីហ៍ ​ទើប​គេ​អាច​ក្លាយ​ជា​អ្នកឡើង​ទៅ​ប្រកួត​ខ្វែង​បាន​ ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​កីឡា​ករ​កែវ វិរៈ ឆ្ពោះ​ទៅ​មុខ​ដោយ​មិន​បាច់​ប្រឹង គឺដោយ​សារ​តែ​កី​ឡា​ករ​សាន វិចិត្រ និង​កីឡា​ករ​ឈិន ក្វាន់​ង៉ុយ ដែល​មាន​​ពិន្ទុប្រទាញ​ប្រទង់​គ្នា គឺជា​គូប្រកួត​គ្នាក្នុង​វគ្គ​នេះ ដែល​ក្នុង​ចំណោម​ពួក​គេ នឹង​មាន​តែ​ម្នាក់មាន​មុខនៅ​វគ្គខ្វែង​ជាមួយ​ពូល​B ។

យោង​​តាម​លទ្ធ​ផល កែវ វិរៈ បើចាញ់​កែវ ​រំជោត មក​ពី​ក្លិប​ដំបងគ្រញូង​នា​ល្ងាច​នេះ​ក៏​មាន​១១​ពិន្ទុ ចំណែក​សាន វិចិត្រ បើ​ភ្លាត់ឲ្យ​ចាញ់​ឈិន ក្វាន់​​ង៉ុយ​ គេ​ក៏​មាន​១១ពិន្ទុដូច​គ្នា ​ប៉ុន្តែមិន​អាចឆ្ពោះ​ទៅកាន់​វគ្គ​ខ្វែង​បាន​ទេ ដោយ​សារ​កែវ វិរៈ ​មាន​ក្រេឌីត​ផ្ដួល​​គូ​ប្រកួតឲ្យ​សន្លប់ក្នុង​ទឹក​បាន​ល្អ​ជាង ​។ ចំពោះ​កីឡា​ករ​ឈិន ក្វាន់ង៉ុយ ​ពេល​នេះ មាន​តែ​៨​ពិន្ទុប៉ុណ្ណោះ ប៉ុន្តែគេ​គឺជា​ឧបសគ្គ​តែម្នាក់​គត់​របស់​កីឡា​ករ​សាន វិចិត្រ ​ក្នុង​អំឡុង​៥ជ​ុំនេះ ។ សរុប​មកបើ ឈិន ក្វាន់ង៉ុយ ឈ្នះសាន វិចិត្រ ហើយ​ឧបមា​ថា​កែវ វិរៈ ចាញ់នា​ល្ងាច​នេះ​ មាន​ន័យ​ថា ពួកគេ​ទាំង​៣ នឹង​មាន​ពិន្ទុ១១​ស្មើគ្នា ខណៈ​ដែល​ឈិន ក្វាន់ង៉ុយ នឹងក្លាយ​ជាអ្នក​ឈរ​លេខ​១ក្នុង​ពូល កែវ វិរៈ លេខ​២​ក្នុងព​ូល និង​សាន វិចិត្រ បានត្រឹម​លេខ​៣​ក្នុង​ពូល ​ដោយ​សារ​តែផ្អែក​លើ​ប្រវត្តិ​ដែល​ពួក​គេ អាចផ្ដួល​គូ​ប្រកួត​ឲ្យសន្លប់​នៅ​លើ​រេញ​កន្លង​មក ។

យ៉ាងណា​មិញ បើសាន វិចិត្រ ឈ្នះ​ ឈិន ក្វាន់​ង៉ុយ ហើយ​កែវ វិរៈ នៅ​តែ​ចាញ់ នោះ​មាន​ន័យ​ថា សាន វិចិត្រ ​ឈរ​លេខ​១​ក្ដាប់១៣​ពិន្ទុ ,​កែវ ​វិរៈ ឈរ​លេខ២ ក្ដាប់​១១​ពិន្ទុ ​ឯឈិន ក្វាន់ង៉ុយ នឹង​ត្រូវ​ហាល​អាវ ។ អញ្ចឹង​ហើយ​ទើបកា​រប្រកួតក្នុង​ជុំចុង​ក្រោយ​នេះ កីឡា​ករ​៣​រូប​​ពិត​ជាត្រូវ​ការឈ្នះ​ដាច់​ខាត ដោយ​សារ​កែវ វិរៈ ក៏ត្រូវ​ការ​ឈ្នះ កែវ រំជោត ដើម្បី​ឈរ​លេខ​១​​ក្នុងពូល​ដើម្បី​គេច​កីឡា​ករ នូវ ស៊ីថា មក​ពី​ក្លិប​​តាឡីដំរី​មាន​ឫទ្ធិ ក្នុង​ពូល​B រីឯ​កីឡា​ករ​សាន វិចិត្រ និងឈិន ក្វាន់ង៉ុយ ក៏រឹត​តែ​ត្រូវ​ការ​ឈ្នះ​គ្នាដាច់​ខាតដើម្បី​បញ្ចៀស​រឿងហាល​អាវ ។

ចំពោះ​កីឡាករ​ផ្សេង​ទៀត បូករួម​ទាំង​កីឡា​ករម៉ាប់ ឆាយ៉ា មក​ពីក្លិប​ខ្លារ​ខិន​មានឫ​ទ្ធិ ដែល​​មាន​​៨​ពិន្ទុស្រាប់​នោះ​ផង បើ​ទោះ​ជា​អាច​ឈ្នះ​ក្នុង​ជុំចុង​ក្រោយ​នេះ ហើយ​ក្ដាប់១១​ពិន្ទុ ក៏​មិន​អាច​ឡើង​វគ្គប្រកួត​ខ្វែងបាន​ដែរ ដោយ​សារ​តែ​គេមាន​ក្រេឌីត​ចាញ់កីឡា​ករ​កែវ វិរៈ សាន វិចិត្រ និងឈិន ក្វាន់ង៉ុយ ព្រោះ​គេមិន​ធ្លាប់​ផ្ដួល​គូ​​ប្រកួតឲ្យ​សន្លប់​កន្លង​មក ។​ ចាំមើល​​​មើល៍​រវាង​កីឡា​ករ​ឈិន ក្វាន់ង៉ុយ និងសាន វិចិត្រ តើ​អ្នក​ណា​ហាល​អាវ ដោយឡែក កែវ វិរៈ វិញ ដ្បិត​ថា ត្រូវ​ឈ្នះ​ស្វ័យ​ប្រវត្តិ ហើយ​ត្រូវ​ជួប​កែវរំ​ជោត ដែល​ខ្សោយ​ជាង​គេ​ក្នុង​ពូល​ផង​នោះ​ តើ​នឹង​ប្រឹងយក​ឈ្នះឲ្យ​បានល្អ​កម្រិត​ណា ដើម្បី​ដណ្ដើម​យក​ពិន្ទុលេខ១​ក្នុង​ពូល ៕