ការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម 20 ឆ្នាំ (U20) ឆ្នាំ 2013 នៅតួកគីសម្រាប់រាត្រីថ្ងៃសុក្រនេះមាន 4 ប្រកួត ។ គូសំខាន់ៗក្រុមរងជើង Portugal U20 សង្ឃឹមថាបើកការប្រកួតដោយយកឈ្នះ Nigeria U20 ខណៈ Ghana U20 ជួបជាមួយ France U20 ។
ពូលA
France U20 V Ghana U20
France U20 មិនធ្លាប់ជាប់ជើងឯកបាល់ទាត់ពិភពលោកទេ តែធ្លាប់ជាប់ចំណាត់ថ្នាក់លេខ4 ម្តងកាលពីឆ្នាំ2011 បន្ទាប់ពីលេងចាញ់ Mexico U20 3-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 2-1-2 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Morocco U20 2-2 ចាញ់ Turkey U20 1-0 និងចាញ់ Holland U20 3-2 ក្នុងផ្ទះទាំងបីប្រកួត ។
Ghana U20 គ្រាន់បើជាង France U20 គឺធ្លាប់ជាប់ជើងឯកម្តងក្នុងឆ្នាំ 2009 រងជើងឯក2ដងគឺ 1993,2001,និងចំណាត់ថ្នាក់លេខ4 ម្តងក្នុងឆ្នាំ 1997 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ2-2-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Algeria U20 2-0 ស្មើ Mali U20 0-0 និងស្មើ Egypt U20 1-1 ប្រកួត CUC ក្រៅផ្ទះទាំងបីប្រកួត ។
(ពុំមានប្រវត្តិជួបគ្នា)
United States U20 V Spain U20
United States U20 មិនធ្លាប់ជាប់ជើងឯកបាល់ទាត់ពិភពលោកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 4 ម្តងកាលពីឆ្នាំ 1989 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-0-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Canada U20 4-2 ឈ្នះ Cuba U20 2-0 ក្នុងផ្ទះ តែចាញ់ Mexico U20 3-1 ក្រៅផ្ទះ ។
Spain U20 ធ្លាប់ជាប់ជើងឯកបាល់ទាល់ពិភពលោកម្តងគឺឆ្នាំ 1999 រងជើងឯកចំនួន 2ដងគឺឆ្នាំ 1985,2003 និងចំណាត់ថ្នាក់លេខ 4 ម្តងដែរ ក្នុងឆ្នាំ 1995 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-2-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Australia U20 5-1 ក្រៅផ្ទះ ស្មើ Korea Rep U20 0-0 ក្នុងផ្ទះ និងស្មើ Brazil U20 2-2 ក្រៅផ្ទះ ។
(ពុំមានប្រវត្តិជួបគ្នា)
ពូលB
Nigeria U20 V Portugal U20
Nigeria U20 មិនធ្លាប់ជាប់ជើងឯកបាល់ទាត់ពិភពលោកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 2 ចំនួន 2 ដងគឺឆ្នាំ 1989 ,2005 និងចំណាត់ថ្នាក់លេខ 3ម្តងក្នុងឆ្នាំ 1985 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Congo DR U20 3-1 ក្នុងផ្ទះ ចាញ់ Egypt U20 2-0 ក្រៅផ្ទះ តែឈ្នះ Mali U20 2-1 ប្រកួត CUC ក្នុងផ្ទះ ។
Portugal U20 គឺជាក្រុមរងជើងឯក បន្ទាប់ពីប្រកួតចាញ់ Brazil U20 3-2 បន្ថែមម៉ោង ។ ក្រុមនេះធ្លាប់ជាប់ជើងឯកចំនួន2 លើកគឺ 1989 ,1991 រងជើងឯកម្តងគឺឆ្នាំ 2011 និងចំណាត់ថ្នាក់លេខ3ម្តង កាលពីឆ្នាំ 1995 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Argentina U20 0-0 ក្នុងផ្ទះ ឈ្នះ France U20 2-0 តែចាញ់ Brazil U20 3-2 ក្រៅផ្ទះ ។
(ពុំមានប្រវត្តិជួបគ្នា )
Cuba U20 V Korea Rep U20
Cuba U20 មិនធ្លាប់ជើងឯកបាល់ទាត់ពិភពលោកម្តងណាឡើយ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Costa Rica U20 2-1 ក្នុងផ្ទះ ចាញ់ United States U20 2-0 ក្រៅផ្ទះ និងចាញ់ Salvador U20 1-0 ប្រកួត COU ក្នុងផ្ទះ ។
Korea Rep U20 មិនធ្លាប់ជាប់ជើងឯកបាល់ទាត់ពិភពលោកតែធ្លាប់ជាប់ចំណាត់ថ្នាក់លេខ 4 ម្តងគឺឆ្នាំ 1983 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺលេងចាញ់ France U20 3-1 ចាញ់ Colombia U20 1-0 បន្ទាប់មកលេងស្មើ Spain U20 0-0 ប្រកួត UWC ក្រៅផ្ទះទាំងបីប្រកួត ។
(ពុំមានប្រវត្តិជួបគ្នា)
ចែករំលែកព័តមាននេះ