ធ្លា.យរឿង! រជ្ជទាយាទអារ៉ាប៊ីសាអូឌីតគាំទ្រ Ronaldo ទិញក្លិប Valencia ពីមហាសេដ្ឋីសិង្ហបុរី
1 អាទិត្យ មុន
ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ដោយមានការគាំទ្រពីសែរាជវង្សអារ៉ាប៊ីសាអូឌីត កីឡាករ Cristiano Ronaldo អាចទិញយកក្លិបបាល់ទាត់ Valencia នៅលីគកំពូលអេស្ប៉ាញ ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់មហាសេដ្ឋីសិង្ហបុរី…
ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ដោយមានការគាំទ្រពីសែរាជវង្សអារ៉ាប៊ីសាអូឌីត កីឡាករ Cristiano Ronaldo អាចទិញយកក្លិបបាល់ទាត់ Valencia នៅលីគកំពូលអេស្ប៉ាញ ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់មហាសេដ្ឋីសិង្ហបុរី លោក Peter Lim ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌដ៏សំខាន់មួយ។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេល៩ឆ្នាំជាមួយក្លិប Real Madrid នៅក្របខណ្ឌ La Liga ដោយស៊ុតបញ្ចូលទី៤៥០គ្រាប់ពីការបង្ហាញខ្លួន៤៣៨ប្រកួត មុនពេលចាកចេញនៅឆ្នាំ២០១៨ ហើយនៅជិត៧ឆ្នាំក្រោយមក ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញសាជាថ្មី ដោយលើកនេះមិនមែនជាកីឡាករអាជីពនោះ គឺជាក្នុងនាមជាម្ចាស់ក្លិប Valencia ។
ប្រភពពីកាសែតអេស្ប៉ាញ Mundo Deportivo កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាង Ronaldo ជាមួយម្ចាស់ក្លិប Valencia បច្ចុប្បន្ន មហាសេដ្ឋីសិង្ហបុរី លោក Peter Lim បានជំរុញឱ្យមានពាក្យចចាមអារ៉ាមកើតឡើងជាបន្តបន្ទាប់រាប់មិនអស់។ ស្របពេលខ្សែប្រយុទ្ធឆ្នើមក្រុម Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីតរូបនេះ អាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ពីសែរាជវង្សអារ៉ាប៊ីសាអូឌីត ជាពិសេសពីព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ឬមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ។
ទោះយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនឹងកើតឡើងអាស្រ័យលើថាតើក្រុម Valencia រួចផុតពីការកាត់ចោលនៅរដូវកាលនេះដែរឬទេ? បច្ចុប្បន្ន Valencia កំពុងឈរនៅចំណាត់ថ្នាក់ទី១៥ នៃក្របខណ្ឌ La Liga ដោយមាន៣៤ពិន្ទុដាច់ពីក្រុមត្រូវកាត់ចោលត្រឹម៧ពិន្ទុប៉ុណ្ណោះ ខណៈដែលនៅសល់៨ប្រកួតទៀតដែលត្រូវលេង។
ចាប់តាំងពីចូលរួមជាមួយ Al Nassr កាលពីឆ្នាំ ២០២២ ដោយទទួលបានថ្លៃពលកម្មបំបែកកំណត់ត្រាពិភពលោក ២០០លានអឺរ៉ូដុល្លារក្នុងមួយឆ្នាំ Ronaldo បានរួមចំណែកដ៏សំខាន់បង្កើនប្រជាប្រិយភាពវិស័យកីឡាអារ៉ាប៊ីសាអូឌីត។ ចំពេលទំនាក់ទំនងជិតស្និទ្ធរបស់អតីតខ្សែប្រយុទ្ធក្រុម Sporting Lisbon, Manchester United Real Madrid និង Juventus រូបនេះជាមួយព្រះអង្គម្ចាស់ Mohammed bin Salman និងភាពល្បីល្បាញជាសកលរបស់កីឡាកររូបនេះ បានប្រែក្លាយរូបគេជានិមិត្តរូបថ្មីមួយនៃវិស័យកីឡារបស់អារ៉ាប៊ីសាអូឌីត។
យ៉ាងណាមិញ លោក Peter Lim បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីកាលពីខែមុនថាលោកបំណងលក់ក្លិប Valencia នោះទេ។ កាលពីឆ្នាំ ២០២៣ ទស្សនាវដ្ដី Forbes បានវាយតម្លៃថា ក្លិប Valencia មានតម្លៃ ២១៧លានដុល្លារ ដោយរាប់បញ្ចូលទាំងប្រាក់ចំណូលពីការប្រកួត សិទ្ធិផ្សាយ សកម្មភាពពាណិជ្ជកម្ម តម្លៃម៉ាកយីហោ ប្រាក់ចំណូលប្រតិបត្តិការ និងបំណុល។ ទន្ទឹមនឹងនេះ Ronaldo រកបានរហូតដល់ ២៦០លានដុល្លារកាលពីឆ្នាំមុន ដូច្នេះរូបគេពុំចាំបាច់រង់ចាំដល់ចូលនិវត្តន៍ពីអាជីព ដើម្បីជាម្ចាស់ក្លិបបាល់ទាត់នោះទេ ដ្បិតបទប្បញ្ញត្តិរបស់ក្របខណ្ឌ La Liga និងសហព័ន្ធបាល់ទាត់ពិភពលោក FIFA មិនបានរារាំងកីឡាករកំពុងប្រកបអាជីពណាម្នាក់ពីការកាន់កាប់ក្លិបក្នុងលីគផ្សេងនោះទេ៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ