កីឡាករ Real Madrid បានប្រាក់រង្វាន់ម្នាក់២៥ម៉ឺនអឺរ៉ូ ក្រោយទម្លាក់ AT Madrid ពី UCL
ប្រទេសអេស្ប៉ាញ ៖ ក្រោយទម្លាក់ក្រុម Atlético Madrid បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល…
ប្រទេសអេស្ប៉ាញ ៖ ក្រោយទម្លាក់ក្រុម Atlético Madrid បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល…
ប្រទេសអេស្ប៉ាញ ៖ ក្រោយទម្លាក់ក្រុម Atlético Madrid បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ កីឡាករទាំងអស់របស់ក្រុម Real Madrid ត្រូវបានទម្លាយមកថាទទួលបានប្រាក់រង្វាន់ម្នាក់ ២៥ម៉ឺនអឺរ៉ូពីប្រធានក្លិប។
ក្រុមស្តេចស Real Madrid យកឈ្នះក្រុម Atlético Madrid នៅវគ្គ១៦ក្រុមចុងក្រោយ តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីដោយលទ្ធផល ៤ទល់នឹង២ ក្រោយសរុបលទ្ធផលទាំងពីរស្នើគ្នា ២ទល់នឹង២ ដោយជើងទី១ លទ្ធផល ២ទល់នឹង១ និងជើងទី២ លទ្ធផល ១-០។ ក្រុមរបស់លោក Carlo Ancelotti បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុមកាំភ្លើងធំ Arsenal ដោយជើងទី១ នៅថ្ងៃទី៨ ខែមេសា និងជើងទី២ នៅថ្ងៃទី១៦ ខែមេសា។
យ៉ាងណាមិញ បើយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ និង លោក Fabrizio Romano អ្នកកាសែតកីឡាជនជាតិអ៊ីតាលីដ៏ល្បីទូទាំងពិភពលោក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានចេញផ្សាយ ក៏ដូចជាបង្ហោះលើគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ដោយទម្លាយថា ប្រធានក្លិប លោក Florentino Pérez បានផ្តល់ជូនកីឡាករ Real Madrid ទាំងអស់ជាមួយប្រាក់រង្វាន់ម្នាក់២៥ម៉ឺនអឺរ៉ូ ឬស្មើ ២៧ម៉ឺនដុល្លារអាមេរិក ក្រោយទម្លាក់ក្រុម Atlético Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥។ នេះជារឿងពិសេសមិនធម្មតាសម្រាប់ប្រធានក្លិប Real Madrid ដែលជាធម្មតាការផ្តល់ប្រាក់រង្វាន់លុះត្រាតែក្រុមឈ្នះពានរង្វាន់ណាមួយតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយនៅពេលនេះ កត្តាជាច្រើនបានជំរុញឱ្យលោក Florentino Perez បន្ថែមកញ្ចប់ថវិកាលើប្រាក់រង្វាន់បន្ថែមទៀត។ បើតាមប្រភពពីគេហទំព័រ All Football បានឱ្យដឹងថា កត្តាទី១ លោកបានដឹងអំពីការប្រឈមរបស់ក្រុមរដូវកាលនេះ ដោយមានការប្រកួតចំនួន៧២ប្រកួត ប្រសិនបើពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey, Champions League និង FIFA Club World Cup ។ Real Madrid បានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន ដោយឆ្លងកាត់១៣ប្រកួត ប៉ុន្តែជាមួយទម្រង់ថ្មី ពួកគេបានឆ្លងកាត់១២ប្រកួតរួចហើយនៅរដូវកាលនេះ ហើយដើម្បីឈ្នះជើងឯករដូវកាលនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កីឡាករ Real Madrid ត្រូវលេងសរុប១៧ប្រកួត។
កត្តាទី២ ដោយសារទម្រង់ថ្មីរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបង្កើនប្រាក់រង្វាន់ដែលបានបែងចែកដល់ក្រុមចូលរួមចំនួន ២១% ខណៈដែល Real Madrid រកបាន ១២,៥លានអឺរ៉ូ ឬជាង ១៣លានដុល្លារដាក់ហោប៉ៅរួចស្រេច ក្រោយឡើងដល់វគ្គ៨ក្រុមចុងក្រោយ ឬ ១/៤ ផ្តាច់ព្រ័ត្រ ហើយប្រសិនបើឈ្នះជើងឯករដូវកាលនេះ ពួកគេអាចរកបានលើសពី ១០០លានអឺរ៉ូ ឬលើសពី ១០៨លានដុល្លារ។
គួរឱ្យដឹងថា នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ស្តេចស Real Madrid គឺជាក្រុមកំពុងតែកាន់កំណត់ត្រាឈ្នះជើងឯកច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន១៥ដង តាមពីក្រោយដោយក្រុម AC Milan ដែលឈ្នះចំនួន៧ដង៕
ចែករំលែកព័តមាននេះ